ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការបង្ក្រាបក្រុមឧក្រិដ្ឋជន(ជនជាតិចិន) ជាបន្តបន្ទាប់

ខេត្តព្រះសីហនុ ៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញាសាលាដំបូងខេត្ត ឯកឧត្តម គួច ចំរើន អភិបាលខេត្ត ដោយសហការជាមួយកម្លាំងសមត្ថកិច្ច បានធ្វើការស្រាវជ្រាវបង្ក្រាប ករណីចាប់ឃុំឃាំងមនុស្សដោយខុសច្បាប់ កាន់កាប់រក្សាទុក ប្រើប្រាស់អាវុធខុសច្បាប់ និងចែកចាយគ្រឿងញៀន ៖

នៅថ្ងៃទី០៦.១២.១៩ វេលាម៉ោង១៦:០០នាទី មានជនជាតិចិន ម្នាក់ភេទប្រុស បានមកប្តឹងរាយការណ៍ថា បងប្អូនរបស់គាត់១នាក់ ភេទប្រុស ត្រូវបានជនជាតិចិនមួយក្រុមចាប់បង្ខាំងទុក មិនដឹងនៅទីណាទេ ។ បន្ទាប់ពីបានទទួលដំណឹងនេះភ្លាម កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ម៉ោង១៧:៣០នាទី ទើបដឹងថា ជនរងគ្រោះត្រូវបានជនសង្ស័យចាប់យកទៅបង្ខាំងទុកនៅផ្ទះសំណាក់ ស៊ែង ឆីង ស្ថិត នៅភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ក៍បានសហការជាមួយ កម្លាំងអន្តរាគមន៍ពិសេស និងកម្លាំងប៉ុស្តិ៍សង្កាត់២ ធ្វើរដ្ឋបាលឆែកឆេរ ។

+ ជាលទ្ធផលកិច្ចប្រតិបត្តិការ ៖

– រំដោះបានជនរងគ្រោះ១នាក់ ភេទប្រុស ជនជាតិចិន ។
– ឃាត់ខ្លួនជនសង្ស័យ ៧នាក់ ភេទប្រុស ជនជាតិចិន ។

+ ដកហូតបានវត្ថុតាង ៖
– កាំភ្លើងខ្លី២ដើមម៉ាក ( SIGSAUER P938 ពណ៌ទឹកប្រាក់ មានបង់២ មានលេខៈ52E039448 និងម៉ាក SIGSAUER P320SP ពណ៌ទឹកប្រាក់ មានបង់២ មានលេខៈ58C616611 ) ។
– ប្រអប់កាំភ្លើង៣ប្រអប់
– គ្រាប់កាំភ្លើង១៤១គ្រាប់ (គ្រាប់ប្រភេទ 9mm ចំនួន ៧៩គ្រាប់, គ្រាប់ប្រភេទ 380 ចំនួន ១២គ្រាប់, គ្រាប់ប្រភេទ 45ACP ចំនួន ៥០គ្រាប់) ។
– ឧបករណ៍អេឡិចត្រូនិច បាញ់ឆក់សន្លប់ ១គ្រឿង មានគ្រាប់ចំនួន ៧គ្រាប់ ។
– ខ្នោះដៃ ៣គូរ
– ដំបងដែករលាស់២ដើម
– ពិលឆក់ ១គ្រឿង
– កាំប៉ិតសាំងគីម១ដើម
– សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន
– ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង
– គ្រឿងញៀនប្រភេទទឹក និងប្រភេទម្សៅ មួយចំនួនធំ ។

ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តចាត់ការតាមនីតិវិធី ។  ហើយក្រោយពីធ្វើការស្រាវជ្រាវបន្ត ករណីចាប់ឃុំឃាំង បង្ខាំងមនុស្សខុសច្បាប់ , ផ្តល់ទីតាំងប្រព្រឹត្តិបទល្មើសឧក្រិដ្ឋ និងនាំចូលសន្និធិអាវុធដោយគ្មានការអនុញ្ញាតិពីសមត្ថកិច្ច ៖

កាលពីថ្ងៃទី០៦.១២.១៩ វេលាម៉ោង១៨:៣០នាទី កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវបង្ក្រាប ឃាត់ខ្លួនបានជនសង្ស័យជាជនជាតិចិនចំនួន៧នាក់ ដែលជាប់ ពាក់ព័ន្ធនឹងករណីចាប់ឃុំឃាងបង្ខាំងមនុស្សខុសច្បាប់ ,ផ្តល់ទីតាំងប្រព្រឹត្តិបទល្មើសឧក្រិដ្ឋ និង នាំចូលសន្និធិអាវុធដោយគ្មានការអនុញ្ញាតិពីសមត្ថកិច្ច នៅចំណុចផ្ទះសំណាក់ស៊ែងឆីង ស្ថិតនៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ព្រមទាំងដកហូតបានកាំភ្លើងខ្លីចំនួន ២ដើម, កាំភ្លើងវែង១ដើម(M16)គ្រាប់កាំភ្លើងនិងគ្រឿងញៀនមួយចំនួនធំ ។

ជនសង្ស័យរួមទាំងវត្ថុតាងកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ។ ក្នុងករណីនេះកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បន្តកិច្ចប្រត្តិការស្រាវជ្រាវស៊ើបអង្កេតជាលទ្ធផល នៅថ្ងៃទី១៣-១៤.១២.២០១៩ កម្លាំងជំនាញតាមចាប់ជនសង្ស័យនៅរាជធានីភ្នំពេញផង និងនៅក្រុងព្រះសីហនុផង បានជាបន្តបន្ទាប់សរុបចំនួន៧នាក់បន្ថែមទៀត (ជនជាតិខ្មែរ៤នាក់,ជនជាតិចិន៣នាក់ ” ស្រី១នាក់ ” ) ព្រមទាំងចាប់យកវត្ថុតាងកាំភ្លើង៥ ដើម (កាំភ្លើងវែង១ដើម,កាំភ្លើងខ្លី៤ដើម) និងគ្រាប់រំសេវមួយចំនួនទៀត ។

+ជនសង្ស័យទាំង៧នាក់ ៖
១-ឈ្មោះ នី ច័ន្ទសុវណ្ណរិទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ មិនច្បាស់លាស់។មានទីលំនៅបច្ចុប្បន្ន បុរី  ១០០ខ្នង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
២-ឈ្មោះ ZUO HAI PING ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដលិខិតឆ្លងដែន(គ្មាន)ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
៣-ឈ្មោះ WANG QIAOLING ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែនលេខៈ G50635289 មានទីលំនៅ ផ្ទះ១៦C ផ្លូវ១០៩K ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
៤-ឈ្មោះ WANG HAITAO ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែនលេខៈ EF5732652 មានទីលំនៅ ផ្ទះ១៦C ផ្លូវ១០៩K ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
៥-ឈ្មោះ ប៊ិន ចាន់ដារ៉ាសិទ្ធ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះ៦អា ផ្លូវ៤៦២ ភូមិ៨ សង្កាត់ទន្លេបា សាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
៦-ឈ្មោះ ទេព សុភ័ក្រ្ត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ មិនច្បាស់លាស់។ ផ្ទះ០១E1E2E2 ផ្លូវ០៣ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារ អំពៅ រាជធានីភ្នំពេញ។
៧-ឈ្មោះ អ៊ុម ភូរី ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅ ផ្ទះ២៩ ផ្លូវ៥០៦ ភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការ មន រាជធានីភ្នំពេញ។
+វត្ថុតាងចាប់យកបាន៖
– កាំភ្លើងវែង ១ដើម (ម៉ាក AK47 ១ដើម មានលេខសម្គាល់ៈ ១៤៤៩៩៦) ។
– កាំភ្លើងខ្លី៤ដើម(ម៉ាកGLOCK17 ១ដើម ពណ៌ខ្មៅ មានលេខៈ BEPP708 , ម៉ាក GLOCK19 ១ដើម ពណ៌ខ្មៅ មានលេខ TSW352 ,ម៉ាក GLOCK19 KILLER ១ដើម ពណ៌ខ្មៅ មានលេខ VSLG1931 និងម៉ាកK59 ១ដើម ពណ៌ខ្មៅ មានលេខ 3907 ) ។
– បង់កាំភ្លើងប្រភេទ១៥គ្រាប់ចំនួន៤បង់
– បង់កាំភ្លើងប្រភេទ៣០គ្រាប់ ចំនួន២បង់(ថ្មីមិនទាន់ហែកប្រើ)
– គ្រាប់កាំភ្លើង១៨១គ្រាប់ (គ្រាប់ប្រភេទ៩mm ចំនួន ៦៦ គ្រាប់ ,គ្រាប់ប្រភេទ K59 ចំនួន៥គ្រាប់ ។
– រឺស័របង់កាំភ្លើងចំនួន២(ថ្មីមិនទាន់ហែកប្រើ)
– តួកាំភ្លើងម៉ាកGLOCK ចំនួន១
-​ គ្រឿងបន្លាស់កាំភ្លើងមួយចំនួន(សម្រាប់កែឆ្នៃកាំភ្លើងខ្លីម៉ាក GLOCK ធម្មតា ទៅជាអូតូរ៉ាស់ហ្វាល់) ម៉ាស៊ីនស្វាន១គ្រឿង និងគ្រឿងបន្លាស់១ប្រអប់ ។

ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុងកសាងសំណុំរឿងបញ្ជូនទៅសា​លា​ដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

ជុំវិញករណីបង្ក្រាបខាងលើនេះ ឯកឧត្តម ឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ក៏បានបញ្ជាក់ថាសកម្មភាពនេះខាងសមត្ថកិច្ច និងកំពុងស្វះស្វែងស្រាវជ្រាវបន្តទៀតយ៉ាងយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណារក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ អ្នកវិនិយោគ ដែលប្រកបអាជីវកម្មនៅក្នុងទឹកដីនៃខេត្តព្រះសីហនុ ឲ្យបានល្អប្រសើរប្រកបដោយសុវត្ថិភាព ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com