ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

វិថីម្ហូបអាហារ និងសមិទ្ធផលទេសចរណ៍ថ្មីចំនួនបី ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មុនថ្ងៃបុណ្យសមុទ្រមកដល់

ខេត្តកំពត ៖ នៅមុននៃពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត ចាប់ផ្តើមដំណើរការមកដល់។ ដើម្បីញ៉ាំងឲ្យព្រឹត្តិការណ៍នៃពិធីបុណ្យទេសចរណ៍ដ៏ធំនេះកាន់តែមានភាពទាក់ទាញនិងប្លែងអារម្មណ៍ និងមានភាពសប្បាយរីករាយបន្ថែមទៀតនោះ វិថីម្ហូបអាហារនិងសមិទ្ធផលទេសចរណ៍ថ្មីចំនួនបីត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្នុងបរិយាកាសសប្បាយរីករាយ ។

ពិធីនេះបានធ្វើឡើងនៅរសៀលថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៩ ក្រោមវត្តមានឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពតបានចូលរួមជាអធិបតី។

ថ្លែងនៅក្នុងពិធីនោះ ប្រធានមន្ទីរទេសចរណ៍ខេត្ត លោកសយ ស៊ីណុល បានលើកឡើងថា មន្ទីរទេសចរណ៍ខេត្ត សហការជាមួយរដ្ឋបាលក្រុងកំពត ក្រោមការឧបត្ថមគាំទ្រពី ក្រសួងទេសចរណ៍និង រដ្ឋបាលខេត្ត ព្រមទាំងការចូលរួមពីភាគីពាក់ព័ន្ធនានាបានរៀបចំពិធីដាក់ឲ្យដំណើរការនូវវិថីម្ហូបអាហារខេត្តកំពត អមដោយការបើកឲ្យប្រើប្រាស់ផលិតផលទេសចរណ៍ចំនួនបីប្រភេទរួមមាន  ទី១. កញ្ចប់ខ្សែទស្សនៈកិច្ចខេត្តកំពត, ២.សេវារ៉ឺម៉កកង់ទេសចរណ៍ និងទី៣. ម្ហូបអាហារប្រចាំខេត្តពីរប្រភេទ (សម្លការីត្នោតរស់ជាតិធុរេន និងញ៉ាំសារ៉ាយសមុទ្រម្រេចខ្ចី) ។

លោកប្រធានបានបន្តថា សម្រាប់ពិធីបុណ្យសមុទ្រឆ្នាំនេះ ភ្ញៀវទេសចរ អាចទៅទស្សនា តាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ចំនួន ១៧កនែ្លង សហគមន៍ទេសចរណ៍ ៤កនែ្លង និងផលិតផលថ្មីៗមួយចំនួនទៀត ។ ទេសចរណ៍ ក៏អាចរកសេវាកម្មផ្សេងៗដែលសរុបទាំងអស់មានចំនួន ៥៤៧កន្លែង  ក្នុងនោះ សេវាស្នាក់នៅមានចំនួន ២៦៤កន្លែង សណ្ឋោគារចំនួន១៥កន្លែងស្មើនឹង ៩៦៩បន្ទប់  ផ្ទះសំណាក់ចំនួន ២៤៩កន្លែងស្មើនឹង ២៦០១បន្ទប់ ។  សេវាម្ហូបអាហារចំនួន ១៩៣កន្លែង  និងកន្លែងកម្សាន្តសម្រាប់មនុស្សពេញវ័យ ចំនួន ៤៤កន្លែង  ម៉ាស្សាសុខភាពចំនួន ២៦កន្លែង សេវាទូកដឹកភ្ញៀវទេសចរណ៍ចំនួន ១៦កន្លែង ការីទេសចរណ៍ចំនួន ៤កន្លែង មគ្គុទ្ទេសទេសចរណ៍ចំនួន ១៣៩នាក់  ក្នុងនោះមគ្គុទ្ទេសសហគមន៍ចំនួន ៤២នាក់ ។

ពិសេសជាងនេះទៅទៀត សម្រាប់ពិធីបុណ្យសមុទ្រមានកម្មវិធីសប្បាយជាច្រើនទៀតដូចជា ទស្សនាការសម្តែងសិល្បះ និងរបាំប្រពៃណីល្បីៗ ល្ខោនបាសាក់ របស់ម្ចាស់ស្រុក  និងការសម្តែងសិល្បះរបស់ភ្ញៀវអន្តរជាតិ ការរាំលេងកម្សាន្តជុំគ្នា ការដើរទស្សនា និងទិញរបស់របរប្រើប្រាស់ផ្សេងៗ  ទទួលទានម្ហូបអាហារឆ្ងាញ់ៗរបស់អ្នកស្រុកកំពតនៅវិថីម្ហូបអាហារ  មើលការបាញ់កាំជ្រួចដ៏អស្ចារ្យ ដែលមានតម្លៃដល់ជាងមួយម៉ឺនដុល្លា ការប្រណាំងកង់ ប្រណាំងម៉ូតូទឹក រត់ប្រណាំង ការប្រកួតលើកទម្ងន់ស្វែងរកបុរសខ្លាំង ពិសេសការប្រកួតប្រដាល់ជើងឯក ដែលមានកីឡាករមេដាយមាសល្បីៗ របស់កម្ពុជា និងកីឡាករអន្តរជាតិ មកពី ថៃ ឥណ្ឌា អ៊ីរ៉ង់ ចិន បារាំង អូស្ត្រាលី ដែលការប្រកួតប្រដាល់ធ្វើឡើងរៀងរាល់ល្ងាច នៅតាមដងព្រែកក្បែរសាលាខេត្តកំពត ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com