ខេត្តតាកែវ ÷យោងតាមប្រភពព័ត៌មានដែលបានបែកធ្លាយចេញពីរក្នុងកាសុីណូដ៏ធំមួយនៅច្រកព្រំដែនៅភ្នំដិន ក្នុងភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់មានស្លាកយីហោ(ថបដាយអឹមុិនកាសុីណូ) ចេ ញមកក្រៅនៅថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២២បានឲ្យអង្គភាពយើងដឹងថាកាស៊ីណូខាងលើបានបើកលេងល្បែងជាច្រើនប្រភេទដោយគៀងគរពលរដ្ឋពីរទីជិតទីឆ្ងាយឲ្យចូលលេងដោយគ្មានញ ញើតសមត្ថកិច្ចក្នុងមូលដ្ឋាននោះឡើយដោយគេសង្ស័យថា ម្ចាស់ កាសុីណូ(ថបដាយអឹមុិនកាសុីណូ)បានដាក់ថ្នាំប៉ារ៉ាសេតតាម៉ុលឲ្យលេបជ្រុលទើបត្រជាក់ភ្នែកដេកលង់លក់ភ្លេចតួនាទីរបស់ខ្លួនមិនបានចុះត្រួតពិនិត្យមើលកាសុីណូខាងលើនិងរាយការណ៌ជូនថ្នាក់លើទើបបណ្តែតបណ្តោយឲ្យពលរដ្ឋខ្មែរចូលលេងយ៉ាងអា ណាធិបតេយ្យបែបនេះ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មានមន្ត្រីធំៗក្នុងខេត្តតា កែវ ដែលរួមមានទាំងសមត្ថកិច្ចមួយចំនួនតូចកំពង់តែរក្សាភាពស្ងៀមស្ងាត់ផងដែរ ខណៈម្ចាស់កាស៊ីណូមានស្លាកយីហោ( ថប ដាយអឹមុិនកាសុីណូ)នៅច្រកព្រំដែនៅភ្នំដិន ក្នុងភូមិផ្សារ ឃុំភ្នំដិនស្រុកគិរីវង់ បើកឲ្យពលរដ្ឋខ្មែរ ចូលលេងល្បែងស៊ីសងផ្សេងយ៉ាងពពាក់ពពូន ផ្ទុយពីច្បាស់អនុញ្ញាតសង្ស័យមានខ្នង បង្អែករឹងមាំទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន សង្ស័យថាមា នការពាក់ព័ន្ធនិងផលប្រយោជន៍ពីរឈ្មោះ ភា ជាមេការ ល្បែង សុីសងជាច្រើនប្រភេទនៅក្នុងកាស៊ីណូច្រកភ្នំដិន ទើបនាំគ្នាសម្ងំដេកលក់មិនរវល់អើពើរត្រួតពិនិត្យមើលបណ្តែតបណ្តោយឲ្យពលរដ្ឋខ្មែរជាច្រើននាក់ក្នុងមួយថ្ងៃៗចេញចូលវក់លេងនិងល្បែងតាមតែអំពើចិត្តមិនខ្វល់ខ្វាយទៅនិងសមត្ថកិច្ចនោះឡើយ។
ប្រជាពលរដ្ឋក៌ដូចជាប្តីឬប្រពន្ធដែលមិនអ្នកញៀននិងល្បែងដែលរស់នៅក្នុងភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវមានការព្រួយបារម្មណ៍ ពីសុវត្ថិភាពគ្រួសារក៌ដូចជាបារម្មរណ៌ កើតមាននៅចោ លួចចោប្លន់ថ្ងៃណាមួយដែលផ្តើមចេញពីរកាសុីណូ ខាង លើនេះយ៉ាងណាមិញ ប្រជាពលរដ្ឋជាច្រើន នៅតែទទូចស្នើសុំដល់អាជ្ញា ធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានជាពិសេសនោះសូមណូមពរដល់ឯកឧត្តម អ៊ូច ភា ជាអភិបាលនៃគណៈអភិបាលខេត្ត តាកែវនឹងឧត្តមសេនីយ៍ទោ.ឈាង ផាន់ណារ៉ា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវសូមមេត្តាជួយចាត់មន្ត្រីក្រោមឱវាទ ចុះបង្ក្រា បឬមានវិធានការណាមួយចំពោះទីតាំងល្បែងស៊ីសងបំពានច្បាប់ខាងលើនេះផងទាន ។
សូមបញ្ជាក់ថាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរ បាលជាតិកាលកន្លងមកធ្លាប់ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីគ្រប់លំ ដាប់ថ្នាក់និងកម្លាំងមូលដ្ឋានដែលខ្លួនគ្រប់គ្រងត្រូវបង្ក្រាបរាល់បទល្មើស ល្បែងស៊ីគ្រប់ប្រភេទស្របតាមគោល នយោបាយ ភូមិ ឃំុមានសុវត្តិភាព ៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញឲ្យអនុវត្តនោះ។
គួររម្លឹកដែរថាសម្ដេចតេជោ ហ៊ុន សែន នាយ ករដ្ឋមន្រ្តីនៃកម្ពជា បានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា ការដាសតឿនជាច្រើនលើកច្រើនសារនេះបានធ្វើដំណើរមកដល់ចំណុចអភិក្រមទី៥ ហើយ សម្ដេច តេជោ ហ៊ុន សែន បានព្រមានធ្ងន់ៗយ៉ាង “ដូច្នេះថា ចាប់ពីពេលនេះទៅ មេប៉ុស្តិ៍ មេឃុំ ចៅសង្កាត់ ចៅហ្វាយស្រុក ខណ្ឌ ចៅហ្វាយខេត្ត ក្រុង រាជធានី ត្រូវយកចិត្តទុក ដាក់ឲ្យខ្លាំងខ្លាបំផុតដោយចុះល្បាតតាមដានរកមើលទីតាំងដែលលូចលាក់បើក ល្បែងសុីសងដោយខុសច្បាប់ ដូចជាល្បែងជល់មាន់ បៀ អាប៉ោងហ្គេមអុីន ធឺ ណេត ចាក់ឆ្នោត ចាក់បាល់កន្ទុយ លេខ។ល។”
ក្រោយពីរការផ្សព្វផ្សាយអង្គភាពសារព័ត៌ មានយើង សង្ឃឹមយ៉ាង ម៉ុតម៉ាំថានិងជ្រាបជាព័ត៌មានដល់ថ្នាក់ដឹកនាំនៅ ក្រសួងមហាផ្ទៃនិងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការទប់ស្កាត់ទង្វើមិនប្រក្រតីរបស់ម្ចាស់កាស៊ីណូនៅច្រកព្រំដែនភ្នំដិន ជាបន្ទាន់ ព្រោះម្ចាស់កាស៊ីណូនៅច្រកភ្នំដិន កំពុងបើ កដៃឲ្យពលរដ្ឋខ្មែរយ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ៕
អង្គភាពសារព័ត៌មានយើងសង្ឃឹមថា ថ្នាក់ដឹកនាំ ខាងលើលោកនិងចាត់កម្លាំងឱ្យចុះទៅពិនិត្យមើលក្នុងទីតាំងមួយកន្លែងខាងលើនេះដើម្បីបញ្ចៀសនៅបញ្ហាចោលួចនិងបញ្ហាផ្សេងៗដែលមិនទាន់កើតឡើង។