ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ឈ្មួញរកស៊ីដឹកជញ្ជូនទំនិញតូចតាចមានការត្អូញត្អែរចំពោះ គយចល័តផ្លូវជាតិលេខ ២ ជិតរង្វង់មូលអូរចំបក់ ទោះជាទំនិញស្របច្បាប់បង់ពន្ធគ្រប់ចេញពីច្រករួចក៏ដោយ ក៏ត្រូវតែបង់ឲ្យគយចល័តនេះគ្រប់ចំនួនដែល !

កាលពីពេលថ្មីៗនេះ តាមការបង្ហើបពីមន្ត្រីគយតូចតាចក្នុងខេត្តតាកែវ មួយចំនួនបានឲ្យដឹងថា លោក ស៊ុន ឆាយ ប្រធានសាខាគយខេត្តតាកែវ កំពុងឃុបឃិតបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់កាន់តែច្រើនឡើងៗ ដែលជាហេតុធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនក្នុងមួយខែៗ

ប្រភពពីមន្រ្តីគយនោះបានឲ្យដឹងបន្តទៀតថា នៅតាមច្រកព្រំដែនជាច្រើនកន្លែងដូចជាច្រកភ្នំដិន ច្រកបាក់ដៃ និងច្រកត្រពាំងក្រសាំង ជាដើម ឈ្មួញនាំចូលទំនិញបង់ពន្ធត្រឹម ៣០ ទៅ ៤០ ភាគរយប៉ុណ្ណោះ ដោយសារមានការបើកដៃពីលោក ស៊ុន ឆាយប្រធានសាខាគយខេត្តតាកែវ ដែលឃុបឃិតបើកដៃឲ្យប្រធានការិយាល័យគយតាមច្រកទាំងនោះធ្វើអ្វីៗតាមអំពើចិត្ត

មិនតែប៉ុណ្ណោះដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយ ទើបលោក ស៊ុន ឆាយឃុបឃិតជាមួយមេគយចល័តខេត្តតាកែវ ប្រព្រឹត្តអំពើពុករលួយបង្កើតកុងត្រូលជជុះយកលុយពីរឡានដឹកជំនិញគ្រប់ប្រភេទ ក្នុងមួយឡានមួយឡានចាប់ពី 6 ម៉ឺនឡើងទៅយ៉ាងគឃ្លើន។អំពើពុករលួយរបស់លោក ស៊ុន ឆាយ ប្រធានសាខាគយខេត្តតាកែវ គឺជារឿងមិនអាចបិទបាំងបានឡើយជាពិសេសទាក់ទងទៅនឹងការឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ តាមច្រកទ្វារអន្តរជាតិភ្នំដិន និងច្រកផ្សេងៗទៀតយ៉ាងពេញបន្ទុក។

ជាក់ស្ដែងមកតាមសម្ដីរបស់អាជីវករដែលជាអ្នកដឹកទំនិញតាមរបស់ម៉ូតូកែច្នៃ ក៏ដូចជាឡានសាំយ៉ុងដឹកយ៉ាងសំពេញសំពោង បានប្រាប់អង្គភាពយើងថា ក្នុងមួយឡានរបស់គាត់ត្រូវបងជូនគយចល័ត្នក្បែររង្វង់មូលអូចំបក់តម្លៃក្នុងមួយឡាន ចាប់ពី 6 ម៉ឺនឡើងទៅបើច្រើនគិតតម្លៃផ្សេងទៀត។ជាពិសេសលោក ស៊ុន ឆាយ បានឃុបឃិតបើកដៃឲ្យលោក លាង ម៉ុង មេគយចល័តខេត្តតាកែវ បង្កើតកុងត្រូលជជុះលើផ្លូវជាតិលេខ២ ដើម្បីប្រមូលលុយពីឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញស្រេចតែអំពើចិត្ត

បញ្ហានេះជារឿងដែលលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនគួរមើលរំលងតទៅទៀតទេ ហើយត្រូវចាត់វិធានការទប់ស្កាត់ជាបន្ទាន់។ បើតាមប្រភពពីមន្ត្រីនិងភ្នាក់ងារគយនៅខេត្តតាកែវ មួយចំនួនបានឲ្យដឹងថាលោក លាង ម៉ុង មេគយចល័តខេត្តតាកែវ ក៏ដូចជាលោក ស៊ុន ឆាយប្រធានសាខាគយខេត្តតាកែវ ឃុបឃិតគ្នាគាបសង្កត់យ៉ាងខ្លាំងទៅលើឈ្មួញ អាជីវករនិងពលរដ្ឋតូចតាចដែលនាំចូលទំនិញពីយួនដឹកជញ្ជូនឆ្លងកាត់ផ្លូវជាតិលេខ២ក្នុងក្រុងដូនកែវ ក្បែររង្វង់មូលអូរចំបក់។ ក៏ប៉ុន្តែលោក លាង ម៉ុង និងលោក ស៊ុន ឆាយ បែរជាបើកដៃឲ្យឈ្មួញធំៗដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ ឆ្លងកាត់ខេត្តតាកែវ យ៉ាងពេញបន្ទុក។ ទំនិញទាំងនោះមានដូចជាគ្រឿងសំណង់ច្រើនប្រភេទ ទំនិញចាប់ហួយ ផ្លែឈើបន្លែមានជាតិគីមី ព្រមទាំងប្រេងសាំងជាដើមធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនក្នុងមួយខែៗ។

អំពើពុករលួយរបស់លោកលាង ម៉ុង មេគយចល័តខេត្តតាកែវ មានការឃុបឃិតជាប្រព័ន្ធជាពិសេសជាមួយមន្ត្រីគយនៅច្រកព្រំដែននិងជាមួយលោក ស៊ុន ឆាយ ប្រធានសាខាគយខេត្តតាកែវ តាមការអះអាងពីក្រុមឈ្មួញនិងអាជីវករមួយចំនួនដែលរងការគាបសង្កត់កាន់តែខ្លាំងពីក្រុមគយចល័ត បានឲ្យដឹងថា ទោះបីពួកគាត់នាំចូលទំនិញស្របច្បាប់បង់ពន្ធគយនៅច្រកព្រំដែនរួចហើយក៏ដោយក៏ចៀសមិនផុតពីត្រូវបង់លុយឲ្យក្រុមគយចល័តរបស់លោក លាង ម៉ុង នោះទេដែលជាហេតុធ្វើឲ្យពួកគាត់រកស៊ីស្ទើរគ្មានសល់ផលចំណេញ។ ឈ្មួញនិងអាជីវករដែលនាំចូលទំនិញពីយួនតាមច្រកភ្នំដិននិងច្រករបៀងជាច្រើនទៀតបានឲ្យដឹងថា មួយរយៈពេលចុងក្រោយនេះក្រុមគយចល័តរបស់លោក លាង ម៉ុង ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងជាងមុនទៅទៀត។ រាល់ការបង់លុយរបស់ឈ្មួញអាជីវករនិងពលរដ្ឋដែលដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ២គឺមិនទទួលបានបង្កាន់ដៃឬវិក្កយបត្រត្រឹមត្រូវនោះឡើយ គឺយកលុយគ្រប់ចំនួនដាក់តែលើតុបរួចជាស្រេច។

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com