ខេត្តតាកែវ ៖ នាព្រឹកថ្ងៃពុធ ៧ រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃទី១៨ខែ ធ្នូឆ្នាំ២០១៩ នាវេលាម៉ោង៩:០០ព្រឹក ក្រុមការងារបេឡាជាតិអតីតយុទ្ធជនថ្នាក់កណ្តាល ដឹកនាំដោយលោក សូ សុភា នាយករងបេឡាជាតិអតីតយុទ្ធជនតំណាងអោយលោកនាយក ហុង ហ៊ាន សហការជាមួយ មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត តំណាងប្រធានសមាគមអតីតយុទ្ធជនខេត្ត និង លោក លោកស្រីប្រធានសាខាបេឡាជាតិអតីតយុទ្ធជន ក្រុង ស្រុក និងអាជ្ញាធរមូលដ្ឋាន បានចុះប្រគល់ប្រាក់ធានារ៉ាប់រងសង្គម ប្រាក់បូជាសព និង ឧបត្ថម្ភ១លើកដំបូង ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ១៣គ្រួសារ ក្នុងនោះរួមមាន ៖ គ្រួសារជនពិការ ចំនួន០៧គ្រួសារ និងគ្រួសារនិវត្តជនចំនួន០៦គ្រួសារ ជូនដល់លំនៅដ្ឋានដែលស្ថិតនៅក្នុងក្រុងដូនកែវ ខេត្តតាកែវ និងបន្តរធ្វើបច្ចុប្បន្នភាពជូន អតីតយុទ្ធជននិងគ្រួសារ ចំនួន ១៨ គ្រួសារ នៅធនាគារអេស៊ីលីដា ក្រុងដូនកែវ ខេត្តតាកែវ បន្តចុះធ្វើបច្ចុប្បន្នភាពដល់គេហដ្ឋាន របស់អតីតយុទ្ឋជន និង គ្រួសារដែលមានជម្ងឺ ។
គួរំលឹកថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន ដែលបានលះបង់ពេលវេលាអាយុជីវិត ដើម្បីជួយការពារជាតិមាតុភូមិ ។ ហើយរដ្ឋាភិបាកក៏បានខំប្រឹងប្រែងតាំងពីបាតដៃទទេ រហូតមានការអភិវឌ្ឍ និងមានសន្តិភាពដូចសព្វថ្ងៃនេះ ដោយស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។