ត្បូងឃ្មុំ) នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់ទី១ ជែម សាវុធ អគ្គនាយកអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ និងឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញកាត់ស្រោមវិញ្ញាសារប្រឡងជ្រើសរើស ឲ្យចូលបម្រើការងារនៅមណ្ឌលអប់រំកែប្រែទី៣ និងពន្ធនាគារខេត្តត្បូងឃ្មុំ ក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ នៅមណ្ឌលប្រឡងសាលាបឋមសិក្សា និងវិទ្យាល័យតេជោសែនត្បូងឃ្មុំ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ក្នុងឱកាសនោះ ក៏មានកាអញ្ជើញចូលរួមពីសំណាក់អភិបាលរងខេត្ត នាយក–នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត គណៈកម្មការប្រឡង និងក្រុមការងារជាច្រើនរូបទៀត។
ឆ្លៀតក្នុងឳកាសនោះ ឯកឧត្ដម ឆែម សាវុធ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានផ្តាំផ្ញើដល់បេក្ខជនទាំងអស់ឲ្យខិតខំប្រឹងប្រែងយកចិត្តទុកដាក់ បញ្ចេញសមត្ថភាព ចំណេះដឹង និងតាំងស្មារតីឲ្យរឹងមាំដើម្បីទទួលបានលទ្ឋផលល្អក្នុងការប្រឡងព្រមទាំងជូនពរបេក្ខជនប្រឡងទាំងអស់ ទទួលបានជោគជ័យ ។
លោក ហ៊ាង សុភី នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តត្បូងឃ្មុំ បញ្ជាក់ថា ៖ ការប្រឡងជ្រើសរើស ឲ្យចូលបម្រើការងារនៅមណ្ឌលអប់រំកែប្រែទី៣ និងពន្ធនាគារខេត្តត្បូងឃ្មុំ មានបេក្ខជនសរុបចំនួន ៤៨៨នាក់ ស្មើនឹង៣៧បន្ទប រយៈពេលប្រឡង២ម៉ោងលើវិញ្ញាសារចំនួន០២រួមមាន វិញ្ញាសារចំណេះដឹងទូទៅ (ចំណេះដឹងវិស័យមុខងារសាធារណៈ និងចំណេះដឹងវិស័យពន្ធនាគារ) និងវិញ្ញាសារគណិតវិទ្យា៕