ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

​ក្នុងចំណោម​ឈ្មួញ​ធំៗ​នៅ​ខេត្ត​ក្រចេះ គឺ​ឈ្មួញ​ឈ្មោះ ចែ​នី សម្រុក​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម​យ៉ាង​ពេញបន្ទុក​ដោយសារ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​តាម​ដងផ្លវ​ជា​អ្នកសម្របសម្រួល

(​ក្រចេះ​)៖ ប្រភព​ពី​ប្រជា​ពលរដ្ធ​នឹង​មន្ត្រី​នៅ​ដងផ្លូវ និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្ត​ក្រចេះ បានឲ្យដឹងថា ក្នុងចំណោម​ឈ្មួញ​ធំៗ​នៅ​ខេត្ត​ក្រចេះ គឺ​ឈ្មួញ​ឈ្មោះ ចែ​នី សម្រុក​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម​យ៉ាង​ពេញបន្ទុក​ដោយសារ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​តាម​ដងផ្លវ​ជា​អ្នកសម្របសម្រួល​ដល់​កា​រ​ដឹកជញ្ជូន​ឈើ​ដល់​មេ​ឈ្មួញ​ជើង​ខ្លាំង​រូបនេះ​ទើបបាន​ជា​មេ​ឈ្មួញ​ដ៏​សកម្ម​រូបនេះ​អាច​ដំណើរការ​បាន​យ៉ាង​រលូន​។

​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​កត់សម្គាល់​ថា ឈើ​ប្រមាណ​៨០​ភាគរយ​ត្រូវបាន​ឈ្មួញ​ឈ្មោះ ចែ​នី ដឹកជញ្ជូន​ពី​ខេត្ត​ស្ទឹងត្រែង ចូល​ខេត្តក្រចេះ ហើយ​ចេញ​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​ព្រំដែន​ក្នុង​ស្រុក​ស្នួល ខេត្ត​ក្រចេះ ចំណែក​២០​ភាគរយ​ទៀត​ចេញ​ទៅ​ប្រទេស​វៀតណាម​តាម​ច្រកព្រំដែន​ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។ រាល់​សកម្មភាព​របស់​ឈ្មួញ​ឈ្មោះ ចែ​នី ក្នុង​ការដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម គឺ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ឡើយ ព្រោះ ចែ​នី ចេះ​បែងចែក​ផលប្រយោជន៍​ដល់​ក្រុម​មន្ត្រី​និង​សមត្ថកិច្ច​ពុករលួយ​ជាប្រចាំ​។​

​ប្រភព​ដែល​ស្និទ្ធ​នឹង​ឈ្មួញ​ឈ្មោះ ចែ​នី បាន​បង្ហើប​ឲ្យដឹងថា ឈ្មួញ​ម្នាក់​នេះ​មាន​ខ្នងបង្អែក​រឹងមាំ​ហើយ​លោក​ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ ត្រូវបាន​គេ​ដឹងថា​ជា​បង្អែក​រឹងមាំ​របស់​ឈ្មួញ​ឈ្មោះ ចែ​នី ជា​យូរ​មក​ហើយ​។ ដូច្នេះហើយ​ទើប​ឈ្មួញ​ឈ្មោះ ចែ​នី អាច​បន្ត​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ប្រទេស​វៀត​ណាត​យ៉ាង​ពេញបន្ទុក ព្រោះ​សូម្បី​តែ​លោក វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ និង​លោក ទ្រី សុភ័ក្ត្រ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ក្រចេះ ក៏​មិ​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ឈ្មោះ ចែ​នី ទាល់តែសោះ​។​

​ជាងនេះទៅទៀត​សូម្បី​តែ​មន្ត្រី​គណៈកម្មការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​ចុះ​ទៅ​បំពេញ​បេសកកម្ម​ក្នុង​ខេត្ត​ក្រចេះ ក៏​មិន​ហ៊ាន​ចាត់វិធានការ​បង្ក្រាប​ឈ្មួញ​ឈ្មោះ ចែ​នី ដែល​ល្បី​ខាង​ដឹកជញ្ជូន​ឈើ​ទៅ​ប្រទេស​វៀតណាម​ដែរ​។​

​សមត្ថកិច្ច​តូចតាច​ក្នុង​ខេត្ត​ក្រចេះ បានឲ្យដឹង​ថា​ឈ្មួញ​ឈ្មោះ ចែ​នី ដឹកជញ្ជូន​ឈើ​ប្រណីត ឈើ​ប្រភេទ​លេខ​១ ពី​ខេត្ត​ស្ទឹងត្រែង និង​ពី​ស្រុក​សំបូរ ខេត្ត​ក្រចេះ ដោយ​ប្រើប្រាស់​រថយន្ត​សាំ​យ៉ុង​ពី​៤​គ្រឿង​ទៅ​៧​គ្រឿង​ក្នុង​មួយ​យប់ៗ​។

​ប្រភព​បានឲ្យដឹង​ទៀត​ថា​ឈ្មួញ​ឈ្មោះ ចែ​នី ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ស្រុក​ស្នួល ខេត្ត​ក្រចេះ និង​ច្រកព្រំដែន​ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ យ៉ាង​សុខ​ស្រួល​ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​តាម​ដងផ្លូវ​ចាត់វិធានការ​បង្ក្រាប​ឡើយ​។

​មានន័យ​ថា មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​តូចតាច​តាម​ដងផ្លូវ​មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ឈ្មោះ ចែ​នី ព្រោះ​ដឹង​ថា​ឈ្មួញ​ម្នាក់​នេះ​មាន​លោក​ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​ក្រចេះ ជា​បង្អែក​រឹងមាំ​ហើយ​ថែមទាំង​មាន​ការសម្របសម្រួល​ពី​លោក វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ ទៀតផង​។

ដូច្នេះហើយ​ទើប​មជ្ឈដ្ឋាន​នានា​លើកឡើងថា បទបញ្ជា​របស់​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការបង្ក្រាប​ទប់ស្កាត់​បទល្មើស​រត់ពន្ធ​ឈើ​ទៅ​ស្រុក​យួន​កំពុង​ក្លាយជា​រឿង​ឥតន័យ ព្រោះ​ឈ្មួញ​ឈ្មោះ ចែ​នី នៅតែ​មាន​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​រឺ​ក៌​អាជ្ញាធរ​នៅ​មូលដ្ធាន​អង្គុយ​ចាំ​ទទួល​ផលប្រយោជន៏ឬ​យ៉ាងណា​៕

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com