ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យ វាយតម្លៃ ដើម្បីជួសជុលឡើងវិញ ផ្លូវ១ខ្សែដែលរងការខូចខាតដោយសាជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រឃុំគងជ័យ ស្រុកអូររាំងឪ

(ត្បូងឃ្មុំ) ក្រោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅចុងរដូវវស្សានេះ បានធ្វើឱ្យជន់លិចដំណាំប្រជាពលរដ្ឋរាប់រយហិកតា ពិសេសដំណាំស្រូវ ក្នុងនោះផ្លូវជាច្រើនខ្សែ ក៏រងការខូចខាតបង្ករការលំបាកដល់ការធ្វើដំណើរយ៉ាងខ្លាំង ជុំវិញបញ្ហានេះឯកឧត្តមបណ្ឌិតជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានដឹកនាំមន្ត្រំជំនាញពាក់ព័ន្ធចុះពិនិត្យដោយផ្ទាល់តាមបណ្តោយផ្លូវ១ខ្សែក្នុងភូមិសាស្ត្រឃុំគងជ័យ ស្រុកអូររាំងឪ។

ក្រោយចុះពិនិត្យដោយផ្ទាល់នេះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ មានប្រសាសន៍ឱ្យដឹងថា ជាជំហ៊ានដំបូងរដ្ឋបាលខេត្តនិងចាត់វិធានការចាក់ថ្មបំពេញតាមទីតាំងដែលរងការខូចខាតខ្លាំង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋជាបណ្តោះអាសន្នសិន ជំហ៊ានបន្តនិងឱ្យមន្ទីជំនាញ ដូចជាមន្ទី សាធារណការ និងដឹកជញ្ជូន មន្ទីអភិវឌ្ឍន៍ជនបទ សិក្សាលំអិតដើម្បីដាក់សំណើរទៅក្រសួងជួសជុលឡើងវិញ

ឯកឧត្តមបណ្ឌិត អភិបាលខេត្តបន្តថា គិតត្រឹមថ្ងៃទី១១ ខែតុលានេះ មិនទាន់មានរបាយការណ៍លំអិត ថាមានផ្លូវប៉ុន្មានខ្សែក្នុងខេត្តត្បូងឃ្មុំរងការខូចខាតនៅឡើយទេ ព្រោះភ្លៀងនៅបន្តធ្លាក់ស្ទើររាល់ថ្ងៃនៅឡើយ ហើយទឹកទន្លេមេគង្គក៏នៅមិនទាន់ស្រកអស់នៅឡើយដែរ។ តែយ៉ាងណាផ្លូវដែលរងការខូចខាត រដ្ឋបាលខេត្តនិងចាក់ថ្មបំពេញជាបណ្តោះអាសន្នសិនដើម្បីកុំឱ្យរាំងស្ទះដល់ការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ

បើតាម លោក គី ដាណារិទ្ធ ប្រធានមន្ទីសាធារណៈការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ផ្លូវជាច្រើនខ្សែក្នុងខេត្តត្បូងឃ្មុំពិតជារងកាខូចខាតបន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ នៅចុងរដូវវស្សានេះ លោកថាជំហានដំបូងនេះមានតែចាក់ថ្ម ជាបណ្តោះអាសន្នដើម្បីសំរួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយមិនអាចជួសជុលភ្លាមៗបាននោះទេ ព្រោះពេលនេះភ្លៀងនៅបន្តធ្លាក់ស្ទើររាល់ថ្ងៃនៅឡើយ

លោកបន្តថា នៅពេលដាច់ទឹកភ្លៀងក្រសួងដ៏ដូចជាមន្ទីរ នឹងសិក្សាលំអិតដើម្បីជួសជុលឡើងវិញ តែផ្លូវភាគច្រើនដែលរងការខូចខាតគឺជាគម្រោងរបស់មន្ទីអភិវឌ្ឍន៍ជនបទ

ជាមួយគ្នានោះ លោក អាន ស៊ីណា ប្រធានមន្ទីអភិវឌ្ឍជនបទខេត្តត្បូងឃ្មុំ  មានប្រសាសន៍ឱ្យដឹងដែរថា ជំហ៊ានដំបូងនេះខាងមន្ទីនឹងចុះពិនិត្យមើលតាមទីតាំងដែលរងការខូចខាត ថាត្រូវធ្វើយ៉ាងម៉េច ដើម្បីជំហ៊ានបន្ទាប់ចាក់កំទេចថ្មជាបណ្តោះអាសន្នសិន ខណៈផ្លូវដែលចុះពិនិត្យខាងលើនេះរងការខូចខាតខ្លាំងប្រម៉ាណ ១៥ គីឡូម៉ែត្រ៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com