ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

អភិបាលស្រុកបន្ទាយស្រី ព្រមានម្ចាស់ការដ្ឋានបូមខ្សាច់ ដែលរំលោភបំពានមាត់ស្ទឹងហើយមិនព្រមចេញមុខមកដោះស្រាយ

ខេត្តសៀមរាប ៖ ម្ចាស់ការដ្ឋានបូមខ្សាច់ដែលរំលោភបំផ្លាញស្ទឹង ហើយមិនព្រមចេញមុខមកដោះស្រាយ លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឱ្យដឹងថា ថ្មីៗនេះរកឃើញការដ្ឋានបូមខ្សាច់ចំនួន៥កន្លែង និងនៅមានផ្សេងទៀតក្នុងចំណោម ៥ មានការដ្ឋានបូមខ្សាច់ ២កន្លែង  ដែលបានរំលោភ បំពានយ៉ាងធ្ងន់ធ្ងរ ដោយបិទមុខស្ទឹងបូមយកខ្សាច់រួចចាក់បង្ហូរទឹក ភ ក់ កករ ចូលទៅក្នុងស្ទឹងវិញ ។

មួយវិញទៀត មានការចាក់លុបធ្វើផ្លូវឆ្លងស្ទឹងដោយខុសច្បាប់ ដែលមិនបានដាក់លូតាមស្តង់ដាបច្ចេក​ទេស ធ្វើឱ្យមុខទឹករួមតូច ។ លក្ខខណ្ឌអនុញ្ញាតបច្ចេកទេស អនុវត្តខ្លួនភាគច្រើន ដែលខុសប្លែកពីគ្នាទីតាំងការដ្ឋានត្រូវបានរំកិលពីក្នុងស្ទឹង មកនៅជាប់មាត់ស្ទឹង ដោយមិនមានអាជ្ញាប័ណ្ណ ហើយយកលេះ ថា ជួយស្តារស្ទឹង តែធ្វើសកម្មភាពអស់រយះពេលជាង ២ឆ្នាំមកហើយ ។

នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នេះលោក ឃឹម  ហ្វីណង អភិបាលស្រុកបន្ទាយស្រី បានបញ្ជាក់ទៀតថា ម្ចាស់ការដ្ឋានបូមខ្សាច់ចំនួនពីរ ដែលកំពុងរំលោភបំផ្លាញស្ទឹង យើងទុកឱកាសអោយចូលខ្លួនមកដោះស្រាយ ។

  • ទី១ ត្រូវស្តារភក់ក្នុងស្ទឹងចេញឡើងវិញអោយស្អាតដូចដើម។
  • ទី២ ត្រូវរៀបចំធ្វើយ៉ាងណាក៏ដោយ អោយច្រាំងស្ទឹងមានទម្រង់ដូចដើមវិញ។
  • ទី៣ ទោះពេលនេះកំពុងគេចខ្លួនក៍ដោយ បើមិនដូច្នេះទេ នឹងអាចរឹបអូសគ្រឿងចក្រ ហើយកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។
  • ទី៤ ទោះបីចូលខ្លួនមកដោះស្រាយ ក៍អាជីវកម្មបូមខ្សាច់នេះ ត្រូវតែបិទជាស្ថាពរ ។

លោកអភិបាលបន្តទៀតថា ទឹកនៅក្នុងកំណាត់ស្ទឹងតាស៊ូ (ដៃស្ទឹងសៀមរាប) រាប់សិបគីឡូម៉ែត្រហូរឆ្លងកាត់៣ឃុំ ត្រូវបាន​រង​ផ​ល​ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ៖ ទឹកឡើងល្អក់(ខ្ទុះ)មិនអាចប្រើប្រាស់បាន ត្រីមិនអាចរស់នៅបាន គោក្របី ក៏មិនអាចផឹកទឹកនេះបា​ន​ឡើយ ។

រដ្ឋបាលស្រុកនឹងបន្តធ្វើការជាមួយមន្ទីររ៉ែនិងថាមពល ចុះពិនិត្យការដ្ឋានដែលនៅសេសសល់ផ្សេងទៀ​ត មុននឹងឈានទៅដល់ចំណាត់ការតាមផ្លូវច្បាប់ក្នុងពេលឆាប់ៗ ។ ខាងមុខនេះនឹងជម្រុញឱ្យមានការពិចារណាទៅលើសុពលភាពអាជ្ញាប័ណ្ណបូមខ្សាច់ ទូទាំងស្រុកឡើងវិញផងដែរ ។

សូមបញ្ជាក់ផងដែរថា ទីតាំងបូមខ្សាច់ស្ថិតនៅស្រុកបន្ទាយស្រី ជាច្រើនកន្លែងនេះ បានកើតមានតាំងពីជំនាន់ អភិបាលស្រុកមុន​ៗ​មកម្ល៉េះ ខ្លះមានអាយុកាលជិត១០ឆ្នាំមកហើយ ។

ទោះបីលោកអភិបាល មិនទាន់បង្ហាញឈ្មោះ ក្រុមហ៊ុន ឬម្ចាស់ការដ្ឋានបូមខ្សាច់ទាំងនោះ  ប៉ុន្តែក្នុងតំណែងអភិបាលស្រុកថ្មីនេះ​ ប្រជាពលរដ្ឋ៣ឃុំដែលរងផលប៉ះពាល់ រួមទាំងប្រជាពលរដ្ឋក្នុងស្រុកបន្ទាយស្រីទាំងមូល បង្ហាញភាពជឿជាក់ក្នុងការទប់ស្កា​ត់ និងមិនឱ្យម្ចាស់អាជីវកម្មណាម្នាក់ទន្រ្ទានបំផ្លាញធនធានធម្មជាតិបានទៀតឡើយ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com