ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ និងតូបលក់ទំនិញជាច្រើន បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំនៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ មានករណីអគ្គីភ័យបានឆាបឆេះផ្ទះ​ប្រជាពលរដ្ឋ និងតូបលក់ទំនិញជាច្រើន បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ហេតុការណ៍ខាងលើនេះកើតឡើងនៅវេលាម៉ោង៤:៣០នាទីទៀបភ្លឺ ត្រូវនឹងព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចខា​ង​លិ​ចស្ពានសេតេ ចម្ងាយ១០០ម៉ែត្រ ស្ថិតក្នុងភូមិ០២ សង្កាត់០៣ ក្រុង/ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានបញ្ជាក់ថា ភ្លាមៗនោះសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គី​ភ័យរបស់ក្រសួងមហាផ្ទៃ រថយន្តពន្លត់អគ្គីភ័យរបស់កងរាជអាវុធហត្ថ និងរថយន្តពន្លត់អគ្គីភ័យរបស់កំពង់ផែស្វ័យយ័ត្ន ដោ​យចូលរួមសហការអន្តរាគមន៍ពន្លត់ឱ្យអគ្គីភ័យរលត់ទៅវិញទាន់ពេលវេលា ។

បច្ចុប្បន្ន ករណីអគ្គីភ័យខាងលើបានរលត់ទៅវិញទាំងស្រុងហើយ និងមិនទាន់ដឹងថាបណ្តាលមកពីមូលហេតុអ្វីនៅឡើយទេ ។ ក្រៅពីឆេះដំបូលផ្ទះ និង ខូចខាតសម្ភារៈមួយចំនួន ឃើញថាមានមនុស្សរងគ្រោះ និង បណ្តាលឱ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋក្បែរនោះឡើយ  ។

សូមបញ្ជាក់ថា ដោយយោងទៅតាមករណីអគ្គីភ័យបានកើតឡើងយ៉ាងដូច្នេះ អគ្គិសនីខេត្តព្រះសីហនុសូមធើ្វការផ្អាកការផ្គត់​ផ្គ​ង់​ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើងលេខS33  មូលហេតុដោយសារមានអគ្គីភ័យឆាបឆេះលំនៅដ្ឋានរបស់ប្រជាពល​រដ្ឋ ដែ​លបណ្តាលឲ្យដាច់ចរន្តអគ្គីសនីនៅតំបន់មួយចំនួនដែលមានទីតាំងស្ថិតនៅ ភូមិ០២ សង្កាត់លេខ០៣ ក្រុងព្រះសីហនុ ខេ​ត្តព្រះ​សីហនុ ។ ក្រុមការងារបច្ចេកទេស បានចូលរួមជួយពន្លត់អគ្គីភ័យ រៀបចំប្រព័ន្ធខ្សែបណ្តាញ និងភ្ជាប់ចរន្តអគ្គិសនីជូនអតិ​ថិ​ជ​នឲ្យមានចរន្តប្រើប្រាស់ឡើងវិញវេលាម៉ោង ០៦:៣៥ នាទីព្រឹក ។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com