ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ជម្រុញដល់អាជ្ញាធរខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ ឲ្យរៀបចំអភិវឌ្ឍក្រុងកំពត ជាទីក្រុងទេសចរណ៍បេតិកភណ្ឌវប្បធម៌

ខេត្តកំពត ៖ នាពេលបច្ចុប្បន្ន បាននឹងកំពុងទាក់ទាញភ្ញៀវទេចរណ៍ជាតិ និងអន្តរជាតិជាច្រើនមកកម្សាន្ត ហើយរៀងរាល់ថ្ងៃឈ ប់ស​ម្រា​​​​​ក​​​ចុងសប្តាហ៍ ឬ ថ្ងៃបុណ្យទានផ្សេងៗ ក្រុងកំពតមានសេវាស្នាក់នៅសម្រាប់ទទួលភ្ញៀវទេសចរណ៍ពុំគ្រប់គ្រាន់ល្អប្រសើរនៅឡើយទេ ។

ក្រុងកំពតទទួលបានជ័យលាភីទីក្រុងទេចរណ៍ស្អាតអាស៊ានលើកទី២ ឆ្នាំ២០២០ នាពេលខាងមុខនេះ បើទោះជាយ៉ាងនេះក្តី រដ្ឋមន្ត្រីក្រសួ​ង​ទេសចរណ៍ថា ទីក្រុងកំពតគួររៀបចំ និងអភិវឌ្ឍន៍ជាទីក្រុងទេសចរណ៍បេតិកភណ្ឌវប្បធម៌ ។

ថ្លែងក្នុងសិក្ខាសាលាអបអរសាទរពិធីបុណ្យសមុទ្រលើកទី៨ ក្រោមប្រធានបទ “ទីក្រុងស្អាត ឆ្នេរល្អ ទេសចរណ៍រុងរឿង” អមជាមួយពិធីប្រ​គ​​​ល់ប័ណ្ណ និងលិខិតសរសើរដល់មូលដ្ឋានអាជីវកម្មទេសចរណ៍គំរូតំបន់ឆ្នេរសមុទ្រកម្ពុជា នៅព្រឹកថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៩ នៅខេត្តកំ​ព​ត​ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ក្រុងកំពតបានជាប់ជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអា​ស៊ា​ន លើកទី២ ដែលពានរង្វាន់នេះនឹងត្រូវប្រគល់ឲ្យក្នុងវេទិការទេសចរណ៍អាស៊ាន២០២០ ដែលនឹងធ្វើឡើងនៅទីក្រុងបានដាស៊េ​រី​បេ​ហ្គា​វ៉ា​ន់ ប្រទេសព្រុយណេ នៅខែមករា ឆ្នាំ២០២០ខាងមុខនេះ ។

ឯ​កឧត្តមរដ្ឋមន្រ្តីបានបន្តថា បើទោះជាក្រុងកំពតទទួលបានជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានក៏ពិតមែន ប៉ុន្តែអាជ្ញាធរខេត្ត ក្រុ​ង មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធ គួរធ្វើយ៉ាងណារៀបចំ និងអភិវឌ្ឍន៍ទីក្រុងកំពត ជាទីក្រុងទេសចរណ៍បេតិកភណ្ឌវប្បធម៌ មិនធ្វើការអ​ភិ​​​​​វឌ្ឍន៍ដោយគ្មានការអភិរក្សនោះទេ ការធ្វើបែបនេះ ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលដែលបានកំណត់ខេត្តកំពត ជា​ “គោលដៅទីក្រុងទេសចរណ៍បេតិកភណ្ឌវប្បធម៌ និងកសិទេសចរណ៍តំបន់ឆ្នេរ” ។

នៅ​ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតក៏បានបញ្ជាក់ដែរថា ប្រធានបទនៃបុណ្យសមុទ្រ “ទីក្រុងស្អាត ឆ្នេរល្អ ទេសចរណ៍រុងរឿង” ក៏បា​ន​​​គូសបញ្ជាក់កាន់តែច្បាស់ នូវតួនាទីរបស់វិស័យទេសចរណ៍ ដើម្បីរក្សាតុល្យភាពរវាងតម្រូវការប្រើប្រាស់ធនធានធម្មជាតិតំបន់ឆ្នេរ និងតម្រូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយឈរលើទស្សនៈទាន “អភិរក្សដើម្បីអភិវឌ្ឍ អភិវឌ្ឍគាំពារដល់កិច្ចអភិរក្ស” ផងដែរ ។

ជាក់ស្តែង យោងតាមលទ្ធផលការប្រឡងប្រណាំងទីក្រុងស្អាតថ្នាក់ជាតិលើកទី១ និងលើកទី២ សុទ្ធតែបានសបញ្ជាក់រួចទៅហើយនូវស្មារតីចូលរួមយ៉ាងសកម្ម របស់រដ្ឋបាលខេត្តកំពត ក្នុងកិច្ចការងារអភិរក្ស អភិវឌ្ឍន៍ និងថែរក្សាបរិស្ថានជារួមនៅក្នុងក្រុងកំពត ។

នៅ​ក្នុងឆ្នាំ២០១៩នេះ ខេត្តកំពតទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណ ១៨០.៤៦៣នាក់ កើនឡើង៧,៥៩% ធៀបនឹងឆ្នាំ២០១៨ ។ ភ្ញៀវទេសចរណ៍ជាតិប្រមាណ ១.៤៨៤.៥៣៩នាក់ កើនឡើង១,៥៦%ធៀបនឹងឆ្នាំ២០១៨ ។

សូមបញ្ជាក់ថា អង្គសិក្ខាសាលានេះចូលរួមជាអធិបតីផងដែរពីសំណាក់ ឯកឧត្តមជាវ តាយអភិបាលខេត្ត និងជាសមាជិក សមាជិកា ពីប្រតិបត្តករណ៍ទេសចរណ៍ជាច្រើនរយនាក់ ។

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com