ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ប្រកាសទទួលស្គាល់ បំណែងចែកភារកិច្ច គណៈអភិបាល ខេត្តត្បូងឃ្មុំ ចុះជួយមូលដ្ឋានក្រុង ស្រុក, ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ណែនាំឲ្យក្រុមការងាររួមសាមគ្គីគ្នាជាធ្លុងមួយ ត្រូវដោះស្រាយ និងលុបបំបាត់បញ្ហានានានៅមូលដ្ឋាន


(ត្បូងឃ្មុំ) ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ បំណែងចែកភារកិច្ច គណៈអភិបាលខេត្តត្បូងឃ្មុំ ចុះជួយមូលដ្ឋានក្រុង ស្រុក ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោក សេង ជ័យវុធ នាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំ បានឡើងអានសេចក្តីសម្រេចប្រកាសទទួលស្គាល់ក្រុមការងារចុះជួយទាំង០៧ក្រុងស្រុក រួមមានៈ

*ក្រុមការងារចុះជួយមូលដ្ឋានស្រុកអូររាំងឪ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ជាប្រធាន ខណៈឯកឧត្តម ម៉ៅឌុង អភិបាលរងខេត្ត ជាសមាជិក

* ក្រុមការងារចុះជួយមូលដ្ឋានស្រុកត្បូងឃ្មុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជាប្រធាន ខណៈឯកឧត្តម កេង ប៊ុនណាអភិបាលរងខេត្ត ជាសមាជិក

*ក្រុមការងារចុះជួយមូលដ្ឋានក្រុងសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជាប្រធាន ខណៈឯកឧត្តម ពាង ណារិទ្ធអភិបាលរងខេត្ត និងឯកឧត្តម ប៉េង សម្បត្តិ អភិបាលរងខេត្ត ជាសមាជិក

*ក្រុមការងារចុះជួយស្រុកក្រូចឆ្មារ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជាប្រធាន ខណៈឯកឧត្តម ហុក ពេជ្រហោះអភិបាលរងខេត្ត ជាសមាជិក

*ក្រុមការងារចុះជួយស្រុកមេមត់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជាប្រធាន ខណៈឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្តនិងឯកឧត្តម ណុប ឡង់ឌី អភិបាលរងខេត្ត ជាសមាជិក

*ក្រុមការងារចុះជួយស្រុកពញាក្រែក ឯកឧត្តម វង សូត ជាប្រធាន ខណៈឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងខេត្ត និងឯកឧត្តម ម៉ាត់ហ្គោហ្វូត អភិបាលរងខេត្ត ជាសមាជិក

*ក្រុមការងារចុះជួយស្រុកតំបែរ ឯកឧត្តម ឌិត ឌីណា ជាប្រធាន ខណៈលោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត ជាសមាជិក។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានធ្វើការជំរុញដល់គណៈអភិបាលខេត្តត្បូងឃ្មុំទាំង១០រូបព្រមទាំងលោកលោកស្រី នាយកនាយករងរដ្ឋបាល នាយកនាយករងទីចាត់ការសាលាខេត្ត កងកម្លាំងទាំង០៣ប្រភេទ ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលអភិបាលរងក្រុង/ស្រុក ក្រុមប្រឹក្សឃុំ មេឃុំ ចៅសង្កាត់ និងអ្នកពាក់ព័ន្ធទាំងអស់ មានវត្តមាននាពេលនេះ ក៏ដូជាជាសមាជិកនៃក្រុមការងារចុះជួយមូលដ្ឋានទាំង០៧ក្រុងស្រុក ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ រួមសហការគ្នាជាធ្លុងមួយ ចុះជួបដោះស្រាយរាល់បញ្ហាប្រឈមនានារបស់ពលរដ្ឋក្នុងមូលដ្ឋានឲ្យមានប្រសិទ្ធភាពបំផុត។

ឯកឧត្តមបណ្ឌិត សង្កត់ធ្ងន់ថា <<មន្ត្រីជាខ្ញុំបម្រើរបស់ពលរដ្ឋ មិនមែនជាចៅហ្វាយរបស់ពលរដ្ឋនោះទេ ត្រូវតែបម្រើឲ្យអស់ពីចិត្តពីដៃពីជើងដោយស្មោះត្រង់ ពេលពលរដ្ឋមានទុក្ខ ត្រូវមានវត្តមានពួកយើង>>

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត គូសបញ្ជាក់ថា លោកលោកស្រី ក្រុមការងារទាំងអស់ពិសេសមេឃុំចៅសង្កត់ចាំបាច់ចុះឲ្យដល់មូលដ្ឋានឲ្យដល់ខ្នងផ្ទះ ជួយផ្សព្វផ្សាយគោលនយោបាយរាជរដ្ឋាភិបាល ឲ្យបងប្អូនជ្រួតជ្រាប កុំឲ្យជនអគតិប្រើគោលនយោបាយប្រជាភិថុត បង្ខូចមួលបង្កាច់រាជរដ្ឋាភិបាលស្របច្បាប់ ក្នុងគោលបំណងកេងចំនេញនយោបាយ ដើម្បីតែចង់បានសន្លឹកឆ្នោត។

បន្ថែមពីនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានជំរុញឲ្យក្រុមការងារត្រូវចុះក្តាប់ជាប់នូវបញ្ហាប្រឈមពលរដ្ឋដោះស្រាយឲ្យបាន ធានាសុខុមាលភាពទាំងរាំងកាយនិងសតិអារម្មណ៍ពលរដ្ឋ ពិសេសពាំនាំសារនានារបស់រាជរដ្ឋាភិបាល ក្រសួងស្ថាប័ន រដ្ឋបាលខេត្ត ជូនដល់ពលរដ្ឋនូវគោលនយោបាយល្អៗដែលបានដាក់ចេញ នូវកិច្ចខិតខំប្រឹងប្រែងយ៉ាងច្រើនសម្រាប់ជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ជាក់ស្តែងក្រោមការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខកម្ពុជា បានដាក់ចេញនូវគោលនយោបាយគាំពារសង្គមរតាមរយៈក្រ១ ក្រ២ ការឧបត្តម្ភនៃរដូវកាលកូវីដ១៩ជាដើម ដែលសុទ្ធសឹងជាការចំណាយថវិការបស់រាជរដ្ឋាភិបាលរាប់រយលានដុល្លារ ដើម្បីជួយដល់បងប្អូនយើង។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ក៏បានក្រើនរំលឹកដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានមេឃុំចៅសង្កាត់ ត្រូវបន្តសហការគ្នាដោះស្រាយបញ្ហានានាដែលជាទុក្ខកង្វល់របស់ពលរដ្ឋ ជាពិសេសអនុវត្តន៍ឱ្យខានតែបាន នូវគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញ ត្រូវលុបបំបាត់បង្ក្រាបរាល់ការប្រព្រឹត្តបទល្មើសផ្សេងៗ ចោរលួច ឆក់ ប្លន់ ល្បែងស៊ីសងគ្រប់ប្រភេទ ធ្វើអោយភូមិ/ឃុំ ប្រែជាភូមិ ឃុំ ស្អាតធានាបានសន្តិសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com