ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ពិធីប្រកាសផ្ទេរភារកិច្ចលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន ជានាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៃនាយកដ្ឋាន ច្រកទ្វារទី ១

ខេត្តបន្ទាយមានជ័យ ៖  នារសៀលថ្ងៃសុក្រ ៩រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹង ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្នាក់ការប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិក្រុងប៉ោយប៉ែត មានការរៀបចំពិធីផ្លាស់ប្តូរមុខតំណែងនាយប៉ុស្តិ៍ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង នៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ នៃក្រសួងមហាផៃ្ទ ដោយមានការចូលរួមពី ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និង លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ឹម សំអាត គណៈបញ្ជាការរង ទិសយោធភូមិភាគទី៥ នគរបាលជាតិ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានសមត្ថកិច្ចថៃអញ្ជើញមកចូលរួមផងដែរ ។ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលអញ្ជើញមកពី បណ្ដាក្រសួងនានា និងមន្ទីរជុំវិញសាលាខេត្តបន្ទាយមានជ័យ និងអាជ្ញាធរដែនដីក្រុងប៉ោយប៉ែត ជាច្រើនអ្នកទៀត ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃលេខ ១២៦៨៤ ប្រ.ក ថ្ងៃអង្គារ ៦រោច ខែមិគសិរ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ដែលចុះហត្ថលេខាដោយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរភារៈកិច្ច និងតែងតាំងមុខតំណែងនគរបាលជាតិ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលមានលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន អត្តលេខ៥៨៥៩១ ពីនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ នៃនាយកដ្ឋានច្រកទ្វារទី២ ទៅជានាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៃនាយកដ្ឋាន ច្រកទ្វារទី ១ ហើយ លោកវរសេនីយ៍ឯក ខឹម ចិត្ត្រា អត្តលេខ ២០៧៥៧ ពីនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៃនាយកដ្ឋានច្រកទ្វារទី១ ទៅជានាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ អូរយ៉ាដាវ នៃនាយកដ្ឋានច្រកទ្វារទី២ ។

សូមបញ្ជាក់ថា លោក ខឹម ចិត្ត្រា ត្រូវបានប្រកាសទទួលមុខតំណែងជានាយប៉ុស្តិ៍នគរបាលច្រកទ្វារ អន្តរជាតិប៉ោយប៉ែត នៃនាយកដ្ឋានច្រកទ្វាទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជំនួសលោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត កាលពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩កន្លងទៅ បើគិតរយៈពេល ដឹក​នាំវិញ មិនបានមួយឆ្នាំពេញលេញនៅឡើយទេ ។ ក្រោយពីលោកវរសេនីយ៍ឯក ខឹម ចិត្ត្រា ឡើងអាន របាយការណ៍ អំពីសកម្មភាពដែលលោកបានដឹកនាំរយៈកាលកន្លងមក ។

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន ដែលទើបតែឡើងជានាយប៉ុស្ដិ៍ថ្មី បានឡើងប្តេជ្ញាចិត្តដោយលោកបាន បេ្តជ្ញាថា នឹងអនុវត្តន៍យ៉ាងម៉ឹងម៉ាត់នូវបទបញ្ជារបស់ថ្នាក់លើ ពង្រឹងសាមគ្គីភាពផ្ទៃក្នុងរបស់អង្គភាពឱ្យបានរឹងមាំ សហការជាមួយស្ថាប័ននានាឱ្យបានល្អ និងបង្កើនការទំនាក់ទំនងជាមួយភាគីថៃ ឱ្យកាន់តែល្អប្រសើរថែមទៀត ។

ក្នុងការប្រកាសតែងតាំងមុខតំណែង នាយប៉ុស្តិ៍ថ្មី ឯកឧត្ដម នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានមានប្រសាសន៍ផ្ដាំផ្ញើទៅដល់ លោកនាយប៉ុស្តិ៍ទាំងពីរ ឲ្យមានការយកចិត្តទុកដាក់ និងខិតខំធ្វើការងារ ការផ្លាស់ប្ដូរទីកន្លែងការងារវាជាគោលការណ៍របស់ថ្នាក់ដឹកនាំ គឺការផ្លាស់ប្ដូរដើម្បីយកបទពិសោធន៍ការងារ ហើយការផ្លាស់ប្ដូរមុខតំណែង ពីកន្លែងមួយទៅកន្លែងមួយ គឺជាការងារដូចគ្នានោះទេ វាសំខាន់គឺឋិតនៅលើខ្លួនយើង ផ្ដល់តម្លៃឲ្យការងារពីកន្លែងនីមួយៗ ហើយ ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា សូមខ្លួនឯងត្រូវគិតថា យើងជាអ្នកណា និងត្រូវអនុវត្តន៍ការងារអ្វីខ្លះដើម្បីបំរើប្រជាពលរដ្ឋ និងមាតុភូមិ សំខាន់ត្រូវស្គាល់ថា ខ្លួនយើងជាអ្វី៕

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com