ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។ => ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធាន និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតពានង្វាន់ជេីងឯកវិទ្យាល័យ​ អេអាយអេ​ លើកទី៤ => វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។ => អាខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅក្រុងកំពង់ចាម => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ => សភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា​ (AmCham Cambodia) បានកោតសរសើរចំពោះសមិទ្ធិផល ១ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ​ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទជាមួយវិស័យឯកជន។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួន សម្រាប់ការវិនិយោគបរទេសនៅកម្ពុជា។ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ => លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល។ => ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។
0

កម្លាំងអធិការនគរបាលស្រុកព្រៃឈរ ធ្វើការបង្ក្រាបនិងឃាត់ខ្លួនបានជនសង្ស័យចំនួន៥នាក់ពាក់ព័ន្ធករណី បទល្មើសប្រើប្រាស់នូវឧបករណ៍នេសាទខុសច្បាប់ (ឆក់ត្រជាក់)

ខេត្តកំពង់ចាម ៖ ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ និងបានកា​រ​​អនុញ្ញាតពី លោកហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម កាលពីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩វេលាម៉ោ​ង២​១ៈ​១​៦​ នាទីកម្លាំងជំនាញស្រុកចុះដឹកនាំកម្លាំងប៉ុស្តិ៍រដ្ឋបាលល្វា ធ្វើការចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចបឹងណើក ភូមិត្រពាំងជីនាង ឃុំល្វាស្រុកព្រៃឈរ រហូតដល់វេលាម៉ោង២១ៈ២០នាទី បានធ្វើការឃាត់បានជនសង្ស័យចំនួន ៥នាក់រួមមាន ៖

១. ឈ្មោះពិន ឃីម ភេទប្រុស អាយុ៥០ ឆ្នាំ នៅភូមិត្រពាំងជីនាង ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម
២. ឈ្មោះភឿក សំអឿន ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិស្ដុកអន្ទុង ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម
៣. ឈ្មោះបាន សុភី ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិស្ដុកអន្ទុង ឃុំល្វាស្រុក ស្រុកព្រៃឈរ ខេត្តកំពង់ចាម
៤. ឈ្មោះហ៊ុន ថាន ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិតាចាក់ ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម
៥. ឈ្មោះហ៊ុន ហ៊ាង ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិលិចវត្ត ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម
ក្នុងនោះវត្ថុតាងដកហូតបានរួមមាន ៖
១. អាគុយ៤០អំពែរ ចំនួន៣
២. ក្បាលអាំភ្លីឆក់ចំនួន១
៣. ពិលក្បាលកែវ១
៤. កាដុងជ័រដាក់ត្រីចំនួន១ កន្រ្តក់ជ័រចំនួន១
៥. កាំបិតតាំងតោចំនួន១
៦. ស្បៃអួនប្រវែង៩ ម៉ែត្រភ្ជាប់ដោយខ្សែភ្លើងសម្រាប់ឆក់
៧. ម៉ូតូចំនួន៤ គ្រឿងម៉ាកឌ្រីមសង់សេ១២៥ សេរីឆ្នាំ ២០០៥.២០០៨. ២០១៧. និងសេរីឆ្នាំ២០១៨

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានឃាត់រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com