ខេត្តកែប ៖ អនុវត្តតាមការដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី បែនតារា ស្នងការនគរបាលខេត្តកែប លោកវរៈសេនីយ៍ទោ កើត សាវុធ នាយការិយាល័យព្រហ្មទណ្ឌ បានទៅសហការជាមួយនគរបាលខេត្តបាត់ដំបង ស្រាវជ្រាវបង្ក្រាបលើករណី (Hack account facebook) របស់លោកស្នងការដ្ឋាននគរបាលខេត្តកែប និងអាខោនរបស់ប្រជាពលរដ្ឋចំនួន២ផ្សេងទៀត យកទៅឆបោកតាមប្រព័ន្ធវេលុយ(វីង) កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប អស់ទឹកប្រាក់ចំនួន៩៥០០ដុល្លា និង ៤លានរៀល ដោយចាប់ជនសង្ស័យចំនួន២នាក់ កាលពីថ្ងៃទី២០ខែធ្នូឆ្នាំ២០១៩ នៅខេត្តបាត់ដំបង ក្រោយពេលចាប់ខ្លួនយើងបាននាំជនសង្ស័យទាំង២នាក់មកកាន់ស្នងការដ្ឋាននគរបាលខេត្តកែប ជនសង្ស័យខាងលើរួមមាន ៖
ទី១. ឈ្មោះ សេង តារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។
ទី២. ឈ្មោះ ឈុន ពិសិដ្ឋ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរលក់គ្រឿងយន្ត រស់នៅភូមិចំការសំរោង ស្រុកចំការសំរោង ស្រុកបាត់ដំបង ខេត្តបាត់ដំបង និងកំពុងបន្តស្រាវជ្រាវចាប់បក្សពួកដែលនៅសេសសល់ ។
បច្ចុប្បន្ននគរបាលជំនាញកំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យខាងលើទៅសាលាដំបូងខេត្តកំពតចាត់ការបន្តតាមនីតិវិធីច្បាប់ ។