ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ល្បីថាលោកស្រី ងួន គីថារី ហៅស្រីនិច្ច ហ៊ានបើកផ្សារអត់ច្បាប់និងធ្វើឲ្យប៉ះពាល់សុខភាពពលរដ្ឋយ៉ាងខ្លាំងនៅស្រុកបាធាយ!

(កំពង់ចាម) លោកស្រី ងួន គីថារី ហៅស្រីនិច្ច ម្ចាស់ផ្សារសំបូរ (ហៅផ្សាររុងរឿង) ទីតាំងស្ថិតនៅភូមិសំបូរ ឃុំសំបូរស្រុកបាធាយខេត្តកំពង់ចាម កំពុងរងការរិះគន់ និងបណ្តឹងពីពលរដ្ឋដែលរស់នៅជុំវិញថា: បង្កើតផ្សារដោយមិនខ្វល់ខ្វាយពីបញ្ហាបរិស្ថាន គ្មានអនាម័យ ផ្សារសាងសង់ឡើងខុសច្ចេកទេស  គ្មានច្បាប់ទម្លាប់ គ្មានអាជ្ញាបណ្ណ និងបង្កការប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។

  

បើយោងតាមលិខិតជូនដំណឹងរបស់មន្ទីរបរិស្ថានខេត្តកំពង់ចាម លេខ៥៨២ .ស្ថ .ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ដែលពលរដ្ឋបានប្តឹងទៅមន្ទីរបរិស្ថានខេត្តកំពង់ចាម កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ថ្មីៗនេះ មន្ទីរបរិស្ថានខេត្ត បានស្នើឲ្យម្ចាស់ផ្សារធ្វើកិច្ចសន្យាការពារបរិស្ថាន ដោយទុករយៈពេល ៣០ថ្ងៃឲ្យជួយមើលបរិស្ថានអនាម័យ ក្នុងផ្សារសំបូរ ហៅផ្សារុងរឿង របស់លោកស្រី ងួន គីថារី ហៅស្រីនិច្ច ដែលបានបើកផ្សារលក់ដូរ យ៉ាងអាណាធិបតេយ្យ ខ្វះបច្ចេកទេសផ្នែកបរិស្ថាន អនាម័យ បង្កកសំរាម បង្កើតជាភក់ជ្រាំ ធ្វើឲ្យប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញ។

ទោះជាយ៉ាងណា លោកស្រី ងួន គីថារី និងបក្ខពួកកូនចៅ ឃើញតែដើរទារលុយថ្លៃភាសុី ថ្លៃតូប ថ្លៃអនាម័យសណ្តាប់ធ្នាប់ ជាធម្មតា តែបើការសំអាតអនាម័យវិញនោះគឺគ្មានទេ បណ្តែតបណ្ដោយឱ្យសំរាមហូរកកស្ទះលិចក្នុងផ្សារលិចផ្លូវ ក្លាយជាក្លិនស្អុយរលួយពេលភ្លៀងធ្លាក់មកម្តងៗ។

លោក ខឹម គឹម មេឃុំសំបូរ ស្រុកបាធាយ បានឲ្យដឹងដែរថា: ផ្សាររបស់លោកស្រី ងួន គីថារី គឺជាផ្សារអនាធិបតេយ្យ គ្មានច្បាប់ទម្លាប់ គ្មានអជ្ញាបណ្ណ ពោលគឺជាផ្សារសេះហោះ។លោក ផេន សុផល អភិបាលស្រុកបាធាយ បានប្រាប់ដើមក្រសាំងថា៖រឿងនេះលោកបានបន្តដោះហើយ ព្រោះមានហេតុច្រើន តែផ្សារចាស់នោះវាអត់មានច្បាប់ទម្លាប់មែន ហើយផ្សារថ្មីកំពុងរត់ច្បាប់។

ដោយឡែក លោក នួន គង់សល្យ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ចាម បានឲ្យដើមក្រសាំងដឹងថា៖ លោកបានដឹងរឿងនេះហើយលោកក៏ធ្លាប់បានចាត់ការមួយជំហានហើយដែរ ប៉ុន្តែដោយម្ចាស់ផ្សាររូបនេះ មានចរិតមានះ អឿអួតអាងខ្លាំងពេក មិនខ្លាចរអា មិនគោរពច្បាប់ឡើយ ពោលគឺលោកស្រី ងួន គីថារី ហៅស្រីនិច្ច មិនបានសហការជាមួយនឹងមន្ត្រីជំនាញរបស់លោកទេ ហើយលោកនឹងសុំគោលការណ៍ទៅលោកអភិបាលខេត្តចាត់ការបន្តពីបញ្ហានេះ។

យ៉ាងណាក្តី ចំពោះករណីខាងលើនេះ ពលរដ្ឋទទូចស្នើសុំ ដល់លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម មេត្តាចាត់វិធានការ បញ្ជូនមន្ត្រីជំនាញចុះស្រាវជ្រាវ ចំពោះករណីផ្សារសំបូរហៅផ្សាររុងរឿងរបស់លោកស្រី ងួន គីថារី ហៅស្រីនិច្ចទីតាំងនៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ផងទាន៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com