ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

បែកធ្លាយការប្រព្រឹត្តអំពើពុករលួយរបស់ប្រធានមន្ទីអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ និងបក្សពួក ដែលបានកិបកេង ថវិកា ជាតិក្នុង១ខែរាប់រយលានរៀល

ត្បូងឃ្មុំ លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីអបរំយុវជន និងកីឡាខេត្តត្បូងឃ្មុំ ត្រូវបានគ្រូបង្រៀនចោទប្រកាន់ជាច្រើនករណី ក្នុងនោះករណីកិបកេងថវិការរដ្ឋក្នុងមួយខែៗរាប់រយលានរៀល តាមរយៈការដាក់ឈ្មោះគ្រូកិច្ចសន្យា និងគ្រូបង្រៀន វេណ ក្រោយការបែកភ្លាយនេះលោកប្រធានមន្ទី និងបក្សពួកបានបង្ខំឳ្យលោកគ្រូ អ្នកគ្រួ ដែលក្រុមខ្លួនបានដាក់ឈ្មោះបន្លំថវិការជាតិទៅធ្វើកិច្ចសន្យា ដោយមិនឳ្យទំលាយរឿងនេះចេញក្រៅជាដាច់ខាត

  ប្រភពព័ត៌មានពីលោកគ្រូ អ្នកគ្រូ និនាយកសាលាបឋមសិក្សាមួយចំនួនក្នុងខេត្តត្បូងឃ្មុំ ដែលសុំមិនបញ្ចេញអត្តសញ្ញាណ បានឳ្យដឹងថា លោក អ៊ិន ពៅសម្បត្តិ និងបក្សពួក បានកេងប្រវ័ញ្ចប្រាក់បៀវត្សគ្រូបង្រៀនកិច្ចសន្យាចំនួន ៩០ នាក់ នៅស្រុកមេមត់ នៅថវិការក្នុង១ខែៗ ជិត ១០០ លាន និងបានបន្លំឯកសារសាធារណៈ រំលោភសេចក្តីទុកចិត្តកេងប្រវ័ញប្រាក់បៀវត្សគ្រូបង្រៀន វេនសម្រាប់ឆ្នាំ២០២២ ដោយបន្លំដាក់ឈ្មោះបក្សពួកមិនមានក្របខ័ណ្ឌមន្ត្រីអប់រំ ដាក់បន្លំប្តី ប្រពន្ធ លាក់បាំងដោយដាក់ឈ្មោះជាគ្រូ២វេណ ដោយសាមីខ្លួនមិនដឹង ដើម្បីកុហសថាធនាគារវេលុយច្រឡំ សូមផ្ញើមកឱ្យបក្សពួកវិញ ប្រាក់បៀវត្សចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២២ ក្នុងគ្រូម្នាក់ៗជាង ១១ លានរៀល សរ៉ុបជាថវិកា ជាង ២០០ លាន រៀល

  ប្រភពដដែលបានឳ្យដឹងទៀតថា ក្រោយបែកធ្លាយរឿងនេះលោក អ៊ិន ពៅសម្បត្តិ និងបក្សពួក បានហៅលោកគ្រូ អ្នកគ្រូ ដែលក្រុមខ្លួនដាក់ឈ្មោះបន្លំទៅបង្ខំឳ្យផ្តិតស្នាមមេដាយ ថាមិនបានដឹងលឺ ឬទទួលថវិកា ទាំងនោះទេ សកម្មភាពនេះធ្វើឳ្យគ្រូបង្រៀនក្នុងខេត្តត្បូងឃ្មុំមានការព្រួយបារម្មណ៍ និងភិតភ័យជាខ្លាំង រហូតដល់បង្ខំចិត្តដាក់លិខិតស្មើសុំទៅឯកឧត្តមអភិបាលខេត្ត ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា  ជាពិសេសឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ាក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តត្បូងឃ្មុំ សុំជួយអន្តរាគមន៍

  ជុំវិញការចោទប្រកាន់ខាងលើ លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីអប់រំយុវជន និងកីឡា បានឳ្យដឹងថា ករណីនេះលោកកំពុងសិក្សាស្រាវជ្រាវហើយ និងគ្រាន់តែរក្សាកូតាដើម្បីរក្សាឈ្មោះសម្រាប់ប្រើប្រាស់ពេលក្រោយ។ ជុំវិញបញ្ហានេះដែរលោកគ្រូ អ្នកគ្រូនៅតែមានការព្រួយបារម្មណ៍ និងស្មើដល់ថ្នាក់ដឹកនាំពាក់ព័ន្ធជួយអន្តរាគមន៍ដោះស្រាយឳ្យបានលឿនបំផុតព្រោះថា ករណីនេះបានកើតឡើងជាយូមកហើយ នៅមិនមានដំណោះស្រាយនៅឡើយ

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com