ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន ០១ នាក់ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង ២១ៈ ៣០ នាទី កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន ០១ នាក់នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ មុខស្ថានីយ៍រថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូប ពណ៌ត្នោត) ប្រព្រឹត្តនៅចំណុចលើផ្លូវបេតុង ភូមិត្រពាំងសំព័រ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១៦ៈ៣០ នាទី និងចាប់យកសម្ភារៈមួយចំនួន បញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធីមានឈ្មោះ ជឹម ដេវីត ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនលាភភ័ព្វសំណាង ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវBT ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សម្ភារៈចាប់យករួមមាន ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២០ តួម៉ាស៊ីនលេខ ៩៤៩៦៤៤៤ ពាក់ស្លាកលេខ ភ្នំពេញ ១FO ៥៥៩២ ប័ណ្ណសម្គាល់យានយន្តពាក់ស្លាកលេខភ្នំពេញ ១FO ៥៥៩២ ចំនួន ០១ សន្លឹក ,ទូរសព្ទ័ដៃម៉ាក VIVO ពណ៌ខ្មៅ លាយឈាមជ្រូក ស៊ីមកាតលេខ ០៩៦ ៤១៣៤០៣៤ ,ខ្សែដៃធ្វើពីលោហៈធាតុ ពណ៌លឿងស្លេក ចំនួន ០១ ខ្សែ ,ចិញ្ចៀនធ្វើពីលោហៈធាតុពណ៌លឿងស្លេក មានដាំត្បូងពណ៌ស ចំនួន ០១ វង់ ,អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លេខ០១១៣០៥៥៧៩ ឈ្មោះ សៅ លក្ខិណា ចំនួន ០១ សន្លឹក , កូនកាបូប ពណ៌ខ្មៅចំនួន ០១ និងប្រាក់រៀលចំនួន ៣៣៥០០ រៀល ។

ជនរងគ្រោះឈ្មោះ ឡង់ សារឿន ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ១៦៨ ផ្លូវបេតុង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរគ្រូបង្រៀន។ សម្ភារៈបាត់បង់ប្រាក់ដុល្លារ ចំនួន ៥០០ដុល្លារអាមេរិក ,ប្រាក់អូស្រ្តាលី ចំនួន ១១០០ ,ប្រាក់រៀល ចំនួន ៧០០ ០០០ រៀល ,ទូរសព្ទ័ដៃ ចំនួន ០៣ គ្រឿងម៉ាកអាយហ្វូនស៊ីច ចំនួន ០១ គ្រឿង ,អាយហ្វូនហ្វាយ ចំនួន ០១ គ្រឿង និងសាំសុង ចំនួន ០១ គ្រឿង , កាតធនាគារអេស៊ីលីដា ចំនួន ០១ សន្លឹក , កាតអេធីអ៊ឹម ចំនួន ០១ សន្លឹក , កាតគ្រីម៉ូតូ ចំនួន ០១ សន្លឹក , បុងប្រេងតេលា ចំនួន ៦០០លីត្រ ,អត្តសញ្ញាណប័ណ្ណគ្រូបង្រៀនចំនួន ០១សន្លឹក ,កាត បសសចំនួន ០១សន្លឹក ,កាត សបស ចំនួន ០១សន្លឹក ,អត្តសញ្ញាណប័ណ្ណចំនួន ០៣សន្លឹក ,បណ្ណ័បើកបររថយន្តចំនួន ០១សន្លឹក ,ប័ណ្ណបើកបរម៉ូតូចំនួន ០១សន្លឹក ,ផៅវ័របេងចំនួន ០១ ,កាតជំរឿនចំនួន ០១សន្លឹក ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី  ។

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com