ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ប្អូនស្រីមេឃុំចំបក់លោកស្រី ចាន់ សារ៉ាន់ ពិតជាមិនធម្មតារំលោភយកដីគេហើយ និងបញ្ជាសមត្ថកិច្ចឲ្យចាប់ប្រជាពលរដ្ឋជាង១០នាក់ទៀត

(ខេត្តតាកែវ) ហេតុការណ៍ដ៏សែនហួសចិត្ត និងអយុត្ដិធម៌ពន់ពេកក្រៃ ត្រឹមជាប្អូនស្រីលោក ចាន់ យ៉ែម មេឃុំចំបក់ ស្រុកបាទី ខេត្ដតាកែវ អាចបញ្ជាសមត្ថកិច្ចគ្រប់ពេលវេលា និងបានបញ្ជាឲ្យសមត្ថកិច្ច ឃាត់ខ្លួនម្ចាស់ដីចំនួន១១នាក់ គ្រាន់តែចង់បានដីខាងមុខផ្ទះដើម្បីចេញចូលតែប៉ុណ្ណោះ។

យោងតាមការរៀបរាប់ទាំងអួលដើមកទឹកភ្នែងរលីងរលោងរបស់សាច់ញាតិទាំង១១នាក់ ដែលគេចាប់ខ្លួន បានប្រាប់អង្គភាពព័ត៌មានយើង ឲ្យបានដឹងថា ដីរបស់ពួកគាត់នេះមានក្បាល៣០ម៉ែត្រ និងបណ្តោយពីផ្លូវទៅ១៥ម៉ែត្រ ហើយគាត់បានកាន់កាប់តាំងពីឆ្នាំ១៩៧៩មកម្លេះ ដោយគាត់បានដាំដំណាំស្វាយនិងចេក ព្រមទាំងមានធ្វើកូនរោងនៅអាស្រ័យផងដែរ មិនដែលមានបញ្ហា ឬអាជ្ញាធរណាចុះមករករឿងអ្វីនោះទេ។

រហូតមកដល់ឆ្នាំ២០១៩ មានបុគ្គលឈ្មោះ ចាន់ សាវ៉ាន់ ដែលត្រូវជាប្អូនស្រីបង្កើតរបស់លោកមេឃុំចំបក់ឈ្មោះ ចាន់ យ៉ែម បានទិញដីនៅជាប់ខាងក្រោយគាត់។ ចាប់តាំងពីបុគ្គលនេះមកធ្វើផ្ទះរស់នៅកន្លែងនេះ គឺតែងតែមានរឿងរ៉ាវរកាំរកូសឈ្លោះទាស់ទែងជាមួយពួកគាត់ និងអ្នកជិតខាងរឿងដីនេះរហូតមិនចេះចប់ឡើយព្រោះថា ផ្ទះរបស់គាត់នៅខាងក្រោយអត់មានផ្លូវចេញចូលឡើយ។ ហើយកន្លងមកបុគ្គលនេះក៏ធ្លាប់សុំដីរបស់ពួកខ្ញុំចំនួន៤ម៉ែត្រដើម្បីធ្វើផ្លូវចេញចូលផ្ទះ ពួកខ្ញុំក៏យល់ព្រមប្រគល់ដីជូន៤ម៉ែត្រតាមការស្នើរសុំតែបុគ្គលនេះបែជាមិនយកវិញដោយគាត់ចង់បាន៦ម៉ែត្រទៅវិញ។

មិនត្រឹមតែប៉ុណ្ណោះ បុគ្គលនេះបានបោះពាក្យសម្ដីថា

ហើយបុគ្គលនេះបានបោះសំដីមកទៀតថា បើមិនអោយគេទេ គេនិងយកទាំងអស់តែម្តងដោយរឿងរ៉ាវនេះចេះតែរកាំរកូសអូសបន្លាយរហូតមកដល់ថ្ងៃទី៧ខែធ្នូរ ឆ្នាំ២០២២ វេលាម៉ោង៩ព្រឹកស្រាប់តែបុគ្គលនេះបានអោយគ្រឿងចក្រ (អាអុិច) មកបំផ្លិចបំផ្លាញវាយកំទេចដំណាំ កូនខ្ទមនិងវាយបំបែកពាងរបស់ពួកគាត់អស់ចំនួន១០ ហើយបានអោយឡានបែនដឹកដីមកចាក់លុបពីលើដីដំណាំរបស់ពួកគាត់ទាំងបំពានទៀតផង មិនតែប៉ុណ្ណោះបុគ្គលនេះបានបញ្ជាអោយកំលាំងសមត្តកិច្ចចំរុះចុះមកការពារ និងចាប់ពួកគាត់ដែលជាម្ចាស់ដីទាំងចាស់ទាំងក្មេងចំនួន១១នាក់វ៉ៃខ្នោះដល់ក្នុងផ្ទះឃាត់ខ្លួនបញ្ចូនទៅអធិការដ្ឋាននគរបាលស្រុកបាទី ឃុំឃាំង យ៉ាងឃោឃៅបំផុត។

ហើយរហូតមកដល់ពេលនេះអ្នកទាំង១១នាក់នោះក៏មិនដឹងសុខទុក្ខឬសុវត្ថិភាពយ៉ាងណានោះទេ ហើយវាពិតជាអយុត្តិធម៍និងខ្លោចផ្សារបំផុតសំរាប់ពួកគាត់ដែលជាប្រជាពលរដ្ឋស្លូតត្រង់រស់នៅក្រោមដំបូលសន្តិភាព របស់សម្តេច អគ្គសេនាបតីតេជោ ហ៊ុន សែនដែលលោកតែងតែថែរក្សាសន្តិភាព និងផ្តល់នៅម្លប់ដ៏ត្រជាក់ដល់ប្រជាពលរដ្ឋរបស់សម្តេចដល់សព្វថ្ងៃនេះឯង។

ពួកគាត់ទាំងអស់គ្នាដែលជាពលរដ្ឋស្លូតត្រង់ និងជាម្ចាស់ដីក៏សុំលើកដៃសំពះអំពាវនាវក៏ដូចជាគោរពស្នើរសុំទៅដល់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងលោកជំទាវ កិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងលោក អ៊ុច ភា ដែលជាអភិបាលគណះអភិបាល និង លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ មេត្តាជួយរកយុត្តិធម៍និងសម្របសម្រួលជួយដល់ប្រជាពលរដ្ឋចំនួន១១នាក់ដែលត្រូវបានអជ្ញាធរ សមត្តកិច្ចធ្វើការចាប់ឃាត់ខ្លួននោះដោះលែងអោយពួកគាត់មានសេរីភាពវិញផងទាន៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com