ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

លោក សុន កាក់សាន មេធាវីរបស់លោក អេង សុភាព ប្រតិកម្មខ្លាំងជាមួយអ្នកសារព័ត៌មាន ជុំវិញករណីថាផ្សាយគ្មានមូលដ្ឋានច្បាស់់លាស់

(ភ្នំពេញ) លោក សុន កាក់សាន ដែលអះអាងថាជាមេធាវីរបស់លោក អេង សុភាព បានប្រតិកម្មខ្លាំងជុំវិញអង្គភាពសារព័ត៌មាន អេហ្វ អិន បានចុះផ្សាយព័ត៌មានកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ម្សិលមិញ ជុំវិញបញ្ហា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ អេង សុភាព ភេទប្រុស អាយុ៤៥ឆ្នាំ ពាក់ព័ន្ធករណី ឆបោក និងមិនបំពេញកាត្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន រួចបញ្ជូនទៅកាន់តុលាការនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

យោងតាមចំណាត់ការផ្ទាល់របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលិខិតកោះហៅរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ស្រាប់តែនៅរសៀលម៉ោង ០១៖៣៣ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ មេធាវីម្នាក់ឈ្មោះ សុន កាក់សាន ជានាក់ការពារក្ដីឲ្យឈ្មោះ អេងសុភាព បានខលមកអ្នកសារព័ត៌មានដោយពុំដឹងច្បាប់ទាល់តែសោះ គឺមិនបានបំភ្លឺជូនអ្នកសារព័ត៌មាននោះទេ បែជាមកចោទសួរដេញចោទអ្នកសារព័ត៌មានថា មិនសួរភាគីម្ខាងទៀត ទាំងដែលភាគីឈ្មោះ អេង សុភាព កំពុងត្រូវបានឃាត់ខ្លួននៅឡើយ។

ពាក់ព័ន្ធករណីនេះ លោកមេធាវី សុន កាក់សាន បានខលមកអ្នកសារព័ត៌មានទាំងពុំដឹងរឿងកូនក្ដីច្បាស់លាស់នោះទេ ដោយបានសួរអ្នកសារព័ត៌មានថាបទឆបោកហ្នឹង ឆបោករឿងអីគេ, ឆបោកមិចអត់សួរនាំគេ ឆបោកសែក១០ម៉ឺនហ្នឹងរបស់អ្នកណា ការងារពាក់ព័ន្ធរឿងអី, លិខិតហ្នឹងគេថាមិច?” ក្នុងលិខិតកងរាជអាវុធហត្ថបានបញ្ជាក់ថាជាករណីឆបោក ប៉ុន្ដែលោកមេធាវីពុំបានមើលលិខិតនេះច្បាស់លាស់នោះទេ ថែមទាំងបានបោះសម្ដីថាអេង សុភាព ចេញមូលប្បទានបត្រក្នុងនាមក្រុមហ៊ុន ដើម្បីទៅដកឯកសារជាមួយដៃរគូរគាត់ វាអត់មានពាក់ព័ន្ធឆបោកអីដល់ចឹងណា បើបងចេញសារព័ត៌មានថា គាត់ចេញមូលប្បទានបត្រហ្នឹងពាក់ព័ន្ធនឹងលុយ១០ម៉ឺនហ្នឹង ហើយពាក់ព័ន្ធជាមួយដៃរគូរគាត់អាហ្នឹងត្រូវ ពាក់ព័ន្ធករណីឆបោកវាមាននិយមន័យបែបម៉េច បំភ្លៃព័ត៌មានអ៎ា

មេធាវីពុំដឹងរឿងកូនក្ដីបែបនេះ បានបន្ថែមថាបងទៅនិយាយខុសការពិត, បងអែងស្ដាប់តែម្ខាងអត់ស្ដាប់ម្ខាងដូចម្ដេចហៅថា ជញ្ជីងខ្ញុំមិនមែននិយាយថាអីទេ ប៉ុន្ដែគ្រាន់តែសរសេរអីស្ដាប់តែម្ខាង បងមុនចុះត្រូវសួរខាងនោះនិយាយថាមិច អេង សុភាព និយាយថាមិចអាហ្នឹងបានត្រូវ ដល់បងនិយាយឆបោកចឹងចេញដាក់ទៅតាមព័ត៌មានចេញតាមបណ្ដាញសង្គម បងអេងមកចោទគេរួចហើយមកនិយាយអត់បានដឹងទាំងអស់មើលខ្ញុំសួរមើលករណីឆបោកហ្នឹង ឆបោកអីគេ ខ្ញុំមិនបានមើលមិច បើខ្ញុំអ្នកកាន់រឿង

មេធាវីរូបនេះ បានប្រើសិទ្ធលើសពីអ្វីដែលខ្លួនមាន ដោយភ្ជាប់សារសម្ដេចនាយកមកប្រើទៀត ដោយបានបង្គាប់ប្រើសម្ដីធ្ងន់ៗឲ្យអ្នកសារព័ត៌មានប្រើនីតិវីធីប្រៀបដូចតុលាការព័ត៌មានត្រូវសួរដើមបណ្ដឹង ចុងចម្លើយបានដឹង បើចុះៗដើម្បីតែគេមើលព័ត៌មានបងឯងមិចត្រូវ ត្រូវចុះសងខាង បងឯងចុះតែម្ខាង បងឯងអត់ត្រូវទេណា ត្រូវចុះដោយភាគីសងខាង បងស្គាល់ប៉ះពាល់កិត្តិយសគេទេ

ពាក់ព័ន្ធករណីនេះផងដែរ អង្គភាពព័ត៌មាន អអេហ្វអិន សូមជម្រាបជូនលោកមេធាវីពុំដឹងអីរូបនេះឲ្យដឹងច្បាស់ថា សារព័ត៌មានពុំអាចចោទនរណាតាមអំពើរចិត្តបានទេ ហើយសារព័ត៌មានពុំមែនជាតុលាការ ដើម្បីកាត់សេចក្ដីឲ្យនរណាម្នាក់ឈ្នះ ឬចាញ់ក្ដីបានោះទេ។ប៉ុន្ដែករណីការឃាត់ខ្លួនលោក អេង សុភាព ការចុះផ្សាយតាមកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានឯកសារត្រឹមត្រូវពាក់ព័ន្ធនឹងករណី  ឆបោក និងមិនបំពេញកាត្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបានដោយពុំបានបន្ថែមបន្ថយសេចក្ដីអ្វីទាល់តែសោះប៉ុន្ដែដោយសារមេធាវី សុន កាក់សាន មិនដឹងធ្វើមេធាវីយ៉ាងម្ដេចទេ បានជានិយាយស្ដីគ្មានក្រមសីលធម៌ និងពុំយល់ច្បាប់ស្ដីពីរបបអ្នកសារព័ត៌មាន និយាយគ្មានដឹងប្រភពព័ត៌មានច្បាស់លាស់ បែបចាកប្រធានបទ។

ទាក់ទិនករណីនេះផងដែរ សូមឯកឧត្តម លី ច័ន្ធតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចករកម្ពុជា មេត្តាពិនិត្យករណីវិជ្ជាជីវៈរបស់លោកធាវី សុន កាក់សាន នេះផង ព្រោះនេះជាករណីមួយដែលប៉ះពាល់ដល់វិជ្ជាជីវៈមេធាវីកម្ពុជាខ្លាំងមែនទែន។

ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានជាច្រើនអង្គភាពរង់ចាំមើលថា តើករណីខាងលើនេះនឹងទៅជាយ៉ាងណា មិនត្រឹមតែប៉ុណ្ណោះអង្គភាព អអេហ្វអិននឹងធ្វើបច្ចុប្បន្នភាពជុំវិញរឿង១០ម៉ឺនដុល្លារនេះ៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com