ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។ => ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធាន និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតពានង្វាន់ជេីងឯកវិទ្យាល័យ​ អេអាយអេ​ លើកទី៤ => វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។ => អាខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅក្រុងកំពង់ចាម => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ => សភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា​ (AmCham Cambodia) បានកោតសរសើរចំពោះសមិទ្ធិផល ១ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ​ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទជាមួយវិស័យឯកជន។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួន សម្រាប់ការវិនិយោគបរទេសនៅកម្ពុជា។ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ => លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល។ => ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។
0

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជម្រុញឱ្យកីឡាករ-កីឡាករិនីហែលទឹក ខិតខំហ្វឹកហាត់ដើម្បីដណ្តើមយកមេដាយជូនជាតិ ក្នុងការប្រកួតកីឡាស៊ីហ្គេម នៅឆ្នាំ២០២៣

ខេត្តកំពង់ចាម ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធកី​ឡា​ហែ​ល​​​ទឹកកម្ពុជា បានក្រើនរំលឹកឲ្យក្រុមកីឡាករ -កីឡាការនីទាំងអស់ ត្រូវខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមលក្ខណៈប្រកួ​ត​ដ​​​ណ្តើមយកមេដាយជូនជាតិរបស់យើង នៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួត កីឡាស៊ីហ្គេម នៅឆ្នាំ២០២៣ ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានក្រើនរំលឹកយ៉ាងដូច្នេះ នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកបានអ​ញ្ជើ​ញ​ជាអធិបតីភាព ប្រកាសបិទកម្មវិធី ប្រកួតកីឡារហែលទឹក ដណ្តើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៥ ឆ្នាំ២០១៩ នៅ​មណ្ឌលកីឡាហែលទឹកតេជោសែន ខេត្តកំពង់ចាម ។ ដោយមានការចូលរួមពី លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអ​ភិ​បា​ល​ខេត្តកំពង់ចាម រួមទាំងកីឡាករ កីឡាការិនី ជាច្រើន ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានសំណូមពរឲ្យមានការកសាងអាងហែលទឹក ឲ្យបានច្រើនគ្រប់ខេត្ត-ក្រុង ដើម្បីផ្តល់ជូនកីឡា​ករ-កីឡាការនី ធ្វើការហ្វឹកហាត់ ដើម្បីត្រៀមប្រកួតដណ្តើមមេដាយ ឲ្យបានច្រើនជូនជាតិរបស់យើងផងដែរ ។

សូមបញ្ជាក់ថា រយៈពេល៣ថ្ងៃចាប់តាំងពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ មានកីឡាករ កីឡាការនី មកពីក្លឹបទាំង៨ ចូលរួ​ម​​​​​ធ្វើការប្រកួតមានដូចជា ក្លឹបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូន, ក្លឹបហែលទឹកក្រសួងមហាផ្ទៃ, ក្លឹបហែលទឹកក្រសួ​ង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្លឹបហែលទឹកនាគរាជកំពង់ចាម, ក្លឹបហែលទឹកក្រសួងព័ត៌មាន, ក្លឹបហែលទឹកខេត្តត្បូងឃ្មុំ, ក្លឹបហែលទឹកប្លូដូហ្វីនស្វីមមីង, និងក្លឹបប៉ារ៉ាអូឡាំពិកកម្ពុជា ។

ការប្រកួតប្រជែងលើវិញ្ញាសាចំនួន៤៧ រួមមាន ៖ វិញ្ញាសារហែលរបៀបសេរីផ្នែកបុរស-នារី ចម្ងាយ៥០ម៉ែត្រ, ១០០ម៉ែត្រ, និង​២០០​ម៉ែ​​​ត្រ វិញ្ញាសាហែលរបៀបកង្កែប ផ្នែកបុរស-នារី ចម្ងាយ ៥០ម៉ែត្រ, ១០០ម៉ែត្រ, និង២០០ម៉ែត្រ វិញ្ញាសាហែលរបៀបផ្ងារបុរស-នារី ច​ម្ងាយ ៥០ម៉ែត្រ និង១០០ម៉ែត្រ និងវិញ្ញាសាហែលបណ្ដាក់របៀបសេរី បុរស-នារី ៤*១០០ម៉ែត្រ និងកីឡាបាល់ទឹកជាដើម ។ ចំ​ណែ​​​កឯផ្នែកជនពិការមានវិញ្ញាសារបៀបសេរី ៥០ម៉ែត្រ និង១០០ម៉ែត្រ និងវិញ្ញាសាហែលរបៀបកង្កែប ចម្ងាយ ១០០ម៉ែត្រផង​ដែ​រ​ ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com