ទាន់ហេតុការណ៍
លោក ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តខេត្តត្បូងឃ្មុំអញ្ជើញ ដឹកនាំ លោកមេបញ្ជាការរង ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានស្រុកពញាក្រែក អញ្ជើញសាកសួរសុខទុក្ខ អតីតគណៈយុទ្ធមិត្តកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះកម្ពុជា ឆ្នាំ១៩៧៨ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អេកស្រុកពញាក្រែក => ទុក្ខកង្វល់របស់ប្រជាពលរដ្ឋចំនួន ១៤ ករណីក្នុងស្រុកអូររាំងឪត្រូវបានដោះស្រាយក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី៣ => សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បន្តចែកអំណោយជូនពលរដ្ឋងាយរងគ្រោះ៣៤៨គ្រួសារ នៅស្រុកអូររាំងឪ => បច្ច័យ៨១លានរៀល ក្នុងអង្គកឋិនទាន ត្រូវបានមហាឧបាសិកាពុទ្ឋសាសនូបត្ថមក៍ សន ពិន និងឯកឧត្តមឧត្តមសេនីយ៍ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ផ្តួចផ្តើមនិងដង្ហែទៅកាន់វត្តបុទុម្ពរ ហៅវត្តសៀមបោយ នៅខេត្តកំពង់ចាម => អភិបាលខេត្តត្បូងឃ្មុំ ប្រារព្ធពីធីក្រុងពាលីសាងសង់រង្វង់មូលអាងទឹកតាភួង ស្ថិតនៅភូមិជ័យនិគម ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ទីរួមខេត្តត្បូងឃ្មុំ => អភិបាលខេត្តត្បូងឃ្មុំ ប្រារព្ធពីធីក្រុងពាលីសាងសង់រង្វង់មូលអាងទឹកតាភួង ស្ថិតនៅភូមិជ័យនិគម ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ទីរួមខេត្តត្បូងឃ្មុំ => ឃាត់ខ្លួនមេបញ្ជាការរងប៉េអឹមខេត្តម្នាក់ និងមេប៉េអឹមស្រុកភ្នំស្រួច ជាមួយកូនចៅមន្ត្រីអាវុធហត្ថ៤រូបទៀតសង្ស័យពាក់ព័ន្ធទទួលផលបទល្មើសគ្រឿងញៀន => រដ្ឋបាលខេត្តត្បូងឃ្មុំ និងមន្ទីរទេសចរណ៍ខេត្ត រៀបចំអបអសាទរទិវាពិភពលោកស្អាត "World Cleanup Day" និងអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ "ទេសចរណ៍ និងការវិនិយោគបៃតង”(Tourism and Green Investment) => ពូជស្រូវរាជរដ្ឋាភិបាលជាង៣៤តោន ត្រូវបានអភិបាលខេត្តត្បូងឃ្មុំ នាំយកទៅផ្តល់ជូនប្រកសិករគោលដៅ៣៤២គ្រួសារ ក្នុងស្រុកត្បូងឃ្មុំ ដែលខូចខាតដំណាំស្រូវដោយទឹកជំនន់ ដើម្បីស្ដារឡើងវិញ => រដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំពិធីគោរពវិញ្ញាណក្ខន្ធព្រះបាទសម្តេចនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋគម្រប់ខួប ១១ ព្រះវស្សា
0

សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូក្រោមប្រធានបទ (សាមគ្គីភាពតាមរយៈការស្ម័ត្រចិត្ត )

នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ  និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីសាខាកាកបាទក្រហមខេត្ត ប្រធាន/អនុប្រធាន មន្ទីរ/អង្គភាពជុំវិញខេត្ត យុវជនអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាមកពីក្រុងស្រុកទាំង៧ ប្រមាណជាង៤០០នាក់ ប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូក្រោមប្រធានបទ (សាមគ្គីភាពតាមរយៈការស្ម័ត្រចិត្ត ) នៅបរិវេណសាខាកាក់បាទក្រហមកម្ពុជាខេត្ត ស្ដិតនៅភូមិនិគមន៍លើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

បើតាមការឲ្យដឹងពីលោក វង វ៉ាន់នី នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បានឡើងអានរបាយការណ៍ ស្ដីពីលទ្ធផលសកម្មភាពអ្នកស្ម័ត្រចិត្ត និងសកម្មភាពរបស់យុវជនកាកបាទក្រហមកម្ពុជា ក្នុងឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ ព្រមទាំងធ្វើលំហាត់បង្ហាញនៃផ្នែកខ្លះៗ នៃវិជ្ជសង្រ្គោះបឋម របស់អ្នកស្ម័ត្រចិត្ត និងរបស់យុវជនកាកបាទក្រហម និងការចែកប័ណ្ណសរសើរជូនដល់អ្នកស្ម័ត្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ដែលបានចូលរួមក្នុងការងារមនុស្សធម៌ប្រចាំឆ្នាំរួចមក។

ថ្លែងនាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានមានប្រសាសន៍ថាការប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្តនាពេលនេះ គឺក្នុងគោលបំណងលើកទឹកចិត្ត និង សរសើរចំពោះ បងប្អូនអ្នកស្ម័គ្រចិត្តនិងយុវជនកាកបាទក្រហមកម្ពុជា របស់យើងដែលបាន ខិតខំបំពេញការងារយៈពេលកន្លងមក

   ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា«យុវជននិងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ធ្វើសកម្មភាពមិនឈប់ឈរ ឡើយ នៅក្នុងប្រតិបត្តិការមនុស្សធម៌ ជួយអ្នកងាយរងគ្រោះបំផុត និងអ្នករងគ្រោះតាមទិសស្លោកកាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល និងបន្តខិតខំសម្រេចឲ្យបានបាវចនាសកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល» ។ឮ

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា អ្នកស្ម័ត្រចិត្តកាកបាទក្រហមកម្ពុជា ជាឆ្អឹងខ្នងរបស់សហគមជាតិ ដែលជាកម្លាំងមិនអាចខ្វះបានក្នុងការផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់អ្នកងាយរងគ្រោះបំផុត បានទាន់ពេលវេលានិងនៅគ្រប់ទីកន្លែង និងបានអំពាវនាវដល់អនុសាខាពង្រឹងភាពម្ចាស់ការខ្ពស់ ដឹកនាំមន្ត្រីបុគ្គលិក យុវជន អ្នកស្ម័គ្រចិត្ត ធ្វើសកម្មភាពអប់រំផ្សព្វផ្សាយ ឲ្យបានកាន់តែជ្រួតជ្រាបទូលំទូលាយថែមទៀតក្នុងស្មារតី ចូលរួមទទួលខុសក្នុងកិច្ចការសង្គមជាតិ  នឹងសូមឲ្យបងប្អូនអ្នកស្ម័គ្រចិត្តនៅតាមសហគមន៍ ក្មួយៗយុវជនកាកបាទក្រហមកម្ពុជា នៅតាមគ្រឹះស្ថានសិក្សា រួមកម្លាំងសាមគ្គីភាព ពង្រឹង និង ពង្រីក នូវសកម្មភាពកសាងភាពធន់ និងផ្តល់សេវា ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះឲ្យបានឆាប់រហ័សទាន់ពេលវេលា និង ដើមី្បបន្តអនុវត្តយុទ្ធសាស្ត្រកាកបាទក្រហមកម្ពុជា ២០២២២០៣០ ដោយបានកំណត់នូវទស្សនវិស័យ របស់ កាកបាទក្រហមកម្ពុជា ដែលជាស្ថាប័នមនុស្សធម៌ តាមវិស័យអាទិភាពទាំង៤ លើការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ ការប្រែប្រួលអាកាសធាតុ សុខភាព និងការថែទាំសុខភាពសហគមន៍ ដោយលើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌ និង ការអភិវឌ្ឍន៍ស្ថាប័នផងដែរ៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com