ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

បុគ្គលិកមន្ទីអប់រំ យុវជន និងកីឡា និងគ្រូបង្រៀន ខេត្តត្បូងឃ្មុំ ទន្ទឹងរងចាំចំណាត់ការរបស់ក្រសួង បន្ទាប់ពីបែកធ្លាយអំពើពុករលួយរបស់លោក អ៊ិន ពៅសម្បត្តិ ករណីកិបកេងថវិការជាតិ

ត្បូងឃ្មុំ ក្រោយបែកធ្លាយរឿងអាស្រូវពុករលួយរបស់ប្រធានមន្ទីអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ លោក អ៊ិន ពៅសម្បត្តិ ធ្វើឳ្យបុគ្គលិក និងគ្រូបង្រៀន មួយចំនួនបានដាក់សំណើរស្វែងរកអន្តរាគមន៍ពីថ្នាក់ដឹកនាំពាក់ព័ន្ធ ដូចជាអភិបាលខេត្ត រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា ពិសេសឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តត្បូងឃ្មុំ ប៉ុន្តែរហូតមកដល់ពេលនេះនៅតែមិនទាន់មានដំណោះស្រាយ ឬចំណាត់ការលើលោកប្រធានមន្ទីរូបនេះនៅឡើយ ខណៈក្រសួងអប់រំក៏បានចាត់មន្រ្តីចុះមកស្រាវជ្រាវ ពីបាតុភាពមិនប្រក្រតីនេះតែស្ងាត់ឈឹង

បើតាមប្រភពព័ត៌មានពីគ្រូបង្រៀសុំមិនបញ្ចេញឈ្មោះបានលើកឡើងថា ពួកគាត់បានទន្ទឹងរងចាំអស់ជាច្រើនថ្ងៃមកហើយចំពោះចំណាត់ការរបស់ក្រសួងអប់រំលើលោកប្រធានមន្ទី អ៊ិន ពៅសម្បត្តិ និងបក្សពួក ដែលបានប្រព្រឹត្តិអំពើពុករលួយ យកឈ្មោះពួកគាត់ដាក់បន្លំកិបកេងយកថវិការជាតិរាប់រយលានរៀលក្នុង ១ខែៗ លោកគ្រូ អ្នកគ្រូ បានលើកជាចម្ងល់ថា ហេតុអ្វីបានជាក្រសួងមិនមានចំណាត់ ការលើលោក អ៊ិន ពៅសម្បត្តិ ដោយគ្រាន់តែចុះស្រាវជ្រាវហើយក៏ស្ងាត់ឈឹងទៅវិញបែបនេះ ខណៈករណីនេះគឺមានឯកសារ ច្បាស់លាស់ មានសំណើររបស់នាយកសាលាជាច្រើនក្នុងខេត្តបញ្ជាក់ថា លោកប្រធានមន្ទីរូបនេះបានដាក់ឈ្មោះលោកគ្រូ អ្នកគ្រូ បង្រៀនកួប ពេល (ឈ្មោះខ្មោច) បន្លំយកថវិការជាតិរាប់រយលានរៀនហើយនោះ

ជាមួយនិងការលើកឡើងបែបនេះមន្រ្តីក្នុងមន្ទីអប់រំយុវជន និងកីឡា ក៏ដូចជាលោកគ្រូ អ្នកគ្រូ ក្នុងខេត្តត្បូងឃ្មុំ បានអំពាវជាថ្មីសូមថ្នាក់ដឹងនាំពាក់ព័ន្ធ ពិសេសក្រសួងអប់រំ មេត្តាអន្តរាគនិងមានចំណាត់ការ លើលោកប្រធានមន្ទី អ៊ិន ពៅសម្បត្តិ ដើម្បីឳ្យពួកគាត់បានស្ងប់ចិត្ត និងមានទឹកចិត្តបង្រៀន ក្មួយៗសិស្សានុសិស្ស បានប្រសើឡើងវិញ ពួកគាត់ថា ករណីនេះគឺជាគម្រូអាក្រក់មួយចំពោះក្មេងៗដែលជាទំពាំងស្នងឬស្សី  បើមិនមានចំណាត់ការតាមច្បាប់នោះទេ

ក្រៅពីសំណូមពរខាងលើនេះពួកគាត់ក៏បានស្នើដល់អង្គភាពប្រឆាំងអំពើពុករលួយ មេត្តចុះស្រាវជ្រាវករណីប្រព្រឹត្តិអំពើពុករលួយរបស់លោក ប្រធានមន្ទី អ៊ិន ពៅសម្បត្តិ និងបក្សពួក នេះផង ព្រោះថាក្នុង១ខែៗ បក្សពួករបស់លោក អ៊ិន ពៅសម្បត្តិ បានបន្លំយកវថិការជាតិច្រើនណាស់

ក្រោយបែកធ្លាយរឿងនេះ លោក អ៊ិន ពៅសម្បត្តិ បានចេញលិខិត្តបំភ្លឺមួយចុះថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០២២ ដោយទទួលស្គាល់ថាករណីការប្រើប្រាស់គ្រូបង្រៀន ថ្នាក់ ២ពេល ថ្នាក់គួប  ដោយប្រើឈ្មោះសាច់ញាតិ បងប្អូន មិត្តភក្គិ គឺដើម្បីរក្សាកូតា សម្រាប់ប្រើប្រាស់នៅឆ្នាំបន្ទាប់ តែថវិការទាំងនោះក្រោយមកបានបង្វិលជូនរដ្ឋវិញ បន្ទាប់ពីគ្រូបង្រៀនមួយចំនួនបានតវ៉ា ខណៈឈ្មោះពួកគាត់ត្រូវបានលោកប្រធានមន្ទី និងបក្សពួក យកដាក់បន្លំដើម្បីកិបកេងថវិការជាតិ និងករណីមួយទៀតនៅស្រុកមេមត់ ជុំវិញការបន្លំប្រាក់ឧបត្ថម្ភគ្រូបង្រៀនជាប់កិច្ចសន្យាចំនួន ៩៥ នាក់ លើថវិការជិត ១០០ លានរៀល លោកប្រធានមន្ទីរូបនេះក៏អះអាងថាបានបង្វិលជូនរដ្ឋវិញហើយដែរ

សូមជម្រាប់ថា លោក អ៊ិន ពៅសម្បត្តិ និងបក្សពួក បានកេងប្រវ័ញ្ចប្រាក់បៀវត្សគ្រូបង្រៀនកិច្ចសន្យាចំនួន ៩៥ នាក់ នៅស្រុកមេមត់ នូវថវិការក្នុង១ខែៗ ជិត ១០០ លានរៀល និងបានបន្លំឯកសារសាធារណៈ រំលោភសេចក្តីទុកចិត្តកេងប្រវ័ញប្រាក់បៀវត្សគ្រូបង្រៀន វេន សម្រាប់ឆ្នាំ២០២២ ដោយបន្លំដាក់ឈ្មោះបក្សពួកមិនមានក្របខ័ណ្ឌមន្ត្រីអប់រំ ដាក់បន្លំប្តី ប្រពន្ធ លាក់បាំងដោយដាក់ឈ្មោះជាគ្រូ២វេណ ដោយសាមីខ្លួនមិនដឹង ដើម្បីកុហសថាធនាគារវេលុយច្រឡំ សូមផ្ញើមកឱ្យបក្សពួកវិញ ប្រាក់បៀវត្សចាប់ពីខែមករា ដល់ ខែសីហា ឆ្នាំ២០២២ ក្នុងគ្រូម្នាក់ៗជាង ១១ លានរៀល សរ៉ុបជាថវិកា ជាង ២០០ លាន រៀល

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com