រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថាមានផ្ទះបើកល្បែងស៊ីសងប្រភេទហេ្គមបាញ់ត្រី១កន្លែង កំពុងបើកលេង ២៤ម៉ោងលើ២៤ម៉ោង យ៉ាងរលូន រីឯអាជ្ញាធរ និងសមត្តកិច្ចខណ្ឌមានជ័យមិនមានចំណាត់ការបង្ក្រាបទាល់តែសោះ?ហើយទីតាំងនេះស្ថិតនៅភូមិ មច្ឆា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។
តាមសរចក្តីរាយការណ៍ដដែលបានបញ្ជាក់ថាប្រជាពលរដ្ឋដែលរស់នៅជិតទីតាំងបើកហ្គេមបាញ់ត្រី បាននិយាយថា សព្វថ្ងៃពួកគាត់ពិបាករស់នៅដោយសារភាពអាណាធិបតេយ្យ សម្លេងថ្លង់ធ្វើឱ្យប៉ះពាល់ដល់ការសម្រាកនិងដេកពួនរបស់ពួកគាត់។ហើយទីតាំងហ្គេមបាញ់ត្រីនេះបានបើកលេងជាយូរមកហើយនិងមិនដែលឃើញខាងអាជ្ញាធរនឹងសមត្តកិច្ចខណ្ឌមានជ័យចុះមកបិទឬបង្ក្រាបម្ដងណាទេ?
ទោះទៅយ៉ាងណា ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងហ្គេមបាញ់ត្រីនោះសុំសំណូមពរដល់លោក ពេជ្រ កែវមុនី អភិបាលនៃគណះអភិបាលខណ្ឌមានជ័យ ដែលទើបតែងតាំង សូមលោកមេត្តាចុះមកត្រួតពិនិត្យនឹងមានចំណាត់ការបង្ក្រាបផ្ទះបើកល្បែងសុីសងហ្គេមបាញ់ត្រីនេះផង ដើម្បីធានាបានសុវត្ថិភាពដល់ពួកគាត់។
កន្លងមក ឯកឧត្តម ឃួង ស្រេង អភិបាលនៃអភិបាលរាជធានីភ្នំពេញ ក៌បានដាក់បទបញ្ជាដល់គណ: អភិបាលខណ្ឌ ត្រូវលុបបំបាត់ និងបង្ក្រាបរាល់ប្រភេទល្បែងស៊ីសងខុសច្បាប់ដើម្បី ភូមិ សង្កាត់ មានសុវត្ថិភាព៕