ទាន់ហេតុការណ៍
វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។ => អាខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅក្រុងកំពង់ចាម => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ => សភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា​ (AmCham Cambodia) បានកោតសរសើរចំពោះសមិទ្ធិផល ១ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ​ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទជាមួយវិស័យឯកជន។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួន សម្រាប់ការវិនិយោគបរទេសនៅកម្ពុជា។ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ => លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល។ => ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។ => បទល្មើសនេសាទកើតឡើងពេញបន្ទុកក្នុងខេត្តតាកែវមានចំនួនបីស្រុកសមត្ថកិច្ច ជំនាញនិងមន្ត្រីពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់...! => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាននិងកំពុងឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺធនធានមនុស្ស តាមរយៈការពង្រឹងសមត្ថភាពមន្ត្រី ពង្រឹងសមត្ថភាពស្ថាប័ន និងលើកទឹកចិត្តមន្ត្រី។
0

ហ្គេមបាញ់ត្រីជាច្រើនទូបង្កប់ក្នុងផ្សារទំនើបបឹងត្របែកផ្សារផ្លាហ្សាបើកលេងដោយរលូនមិនរំខានទៅដល់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានខណ្ឌចំការមន!!!

ភ្នំពេញ៖ទីតាំងបើកល្បែងស៊ីសងខុសច្បាប់ ទូហ្គេមបាញ់ត្រីខ្នាតយក្ស និងប្រព័ន្ធអនឡាញគ្រប់ប្រភេទបង្កប់ក្នុងផ្សារបឹងត្របែកផ្លាហ្សាជាន់ទី៤ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពពីអ្នកចាញ់ល្បែងម្នាក់មិនបញ្ចេញឈ្មោះបានលួចប្រាប់អង្គភាពពេញចិត្តមេឌា ដឹងថារូបគាត់ចាញ់លុយដោយសារល្បែងបាញ់ត្រី ជារៀងរាល់ថ្ងៃពេលខ្លះចាញ់អស់ពីខ្លួនដល់ថ្នាក់យកទូរសព្ឌ័ទៅបញ្ចាំបានលុយមកលេងទៀតពេលចាញ់អស់ដូចពាក្យចាស់លោកថា{សេះដាច់យកសេះតាម}ដើម្បីយកដើមមកវិញលោកត្រូវតែបង្ខំចិត្តយកម៉ូតូទៅដាក់បញ្ចាំយកលុយមកបន្តផ្សងសំណាងតែអកុសល យីអ៊ុនដាក់ អារក្សជាន់ ទើបធ្វើឱ្យគាត់ចាញ់មិនងើបមុខទើបបង្ខំចិត្តលក់ម៉ូតូនឹងទៅ។

ជុំវិញល្បែងស៊ីសងខាងលើបង្កប់ក្នុងផ្សារបឹងត្របែកផ្លាហ្សាពលរដ្ឋគ្រប់មជ្ឈដ្ឋានឃើញថាលួចបើកដំណើរការជារៀងរាល់ថ្ងៃដោយមិនមានការទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធនៅក្នុងមូលដ្ឋានខណ្ឌចំការមន។ហាក់បីដូចជាមានការបិទបាំង ឬត្រូវដងត្រូវផ្លែគ្នារួចទៅហើយបានជាសម្ងំស្ងៀមមើលមិនឃើញទៅវិញ។

រីឯលោក យិន សាន អធិការខណ្ឌចំការមនអង្គភាពយើងមិនអាចសុំការបំភ្លឺនិងទាក់ទងបានទេដោយសារខលចូលគ្មានអ្នកលើក។

សង្ឃឹមថាលោកអធិការខណ្ឌនិងជ្រាបព័ត៌មានដឹកនាំកម្លាំងរបស់ខ្លួនចុះពិនិត្យធ្វើការបង្ក្រាបទាន់ពេលវេលា ចៀសវាង ប្រជាពលរដ្ឋមានការរិះគន់ថាមានការបើកភ្លើងខៀវពីសំណាក់មន្ត្រីពាក់ព័ន្ធមូលដ្ឋានទើបទីតាំងបើកលេងល្បែងហ្គេមបាញ់ត្រីនិងហ្គេមផ្សេងៗគ្រប់ភេទបង្កប់ក្នុងជាន់ទី៤ស្ថិតក្នុងផ្សារផ្សារបឹងត្របែកបានដោយរលូន។

ពលរដ្ឋក្នុងមូលដ្ឋានសង្ឃឹមថា៖លោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងដឹកនាំកម្លាំងក្រោមឱវ៉ាទរបស់ខ្លួនចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសមួយកន្លែងនេះបានជាក់ជាមិនខាន!!ជៀសវាងការិះគន់ពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដាក់ការសង្ស័យថាមានការបើកដៃពីអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានទើបអាចបែកដំណើរការបាន។

ជាពិសេសប្រជាពលរដ្ឋស្នើសុំឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯក ថេត អគ្គស្នងការរងក៏ជាស្នងការរាជធានីភ្នំពេញសូមមេត្តាជួយចាត់មន្ត្រីជំនាញនៅស្នងការចុះពិនិត្យនិងស្រាវជ្រាវដើម្បីធ្វើការបង្ក្រាបផង។ដើម្បីគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចក្រហោម ខេង ឧបមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងចូលរួមចំណែកបញ្ចៀសអំពើចោលកម្មផ្សេងៗក្នុងមូលដ្ឋានដូចជា ចោរលួចចោរឆក់ចោរប្លន់គាស់ផ្ទះជាពិសេសហឹង្សាក្នុងគ្រួសារ សង្ឃឹមថាលោកអភិបាលរាជធានីភ្នំពេញនិងស្នងការរាជធានីភ្នំពេញនិងបង្ក្រាបបានចាក់ជាមិនខានដើម្បីភូមិ/ឃុំ មានសុវត្ថិភាពទាំង ចំណុចនិងរក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមទាំងពីរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com