ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ជួបសំណេះសំណាល ផ្តល់រង្វាន់ដល់ប្រតិភូកីឡាខេត្តត្បូងឃ្មុំ១២៧នាក់ ទទួលជ័យលាភីមេដាយសរុប១៧គ្រឿង ក្នុងការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១

(ត្បូងឃ្មុំ) ព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូកីឡាខេត្តត្បូងឃ្មុំ រួមមានគ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាកាវិនី សរុបចំនួន១២៧នាក់បានចូលរួមប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ ក្រោមពាក្យស្លោក (កីឡានាំមកនូវសន្តិភាព និងការអភិវឌ្ឍ)

ក្នុងឳកាសនោះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយកនាយករងរដ្ឋបាលសាលខេត្តស្នងការរងនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត អភិបាលអភិបាលរងក្រុងស្រុក ប្រធានអនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ... យុវជនកាយរឹទ្ធ យុវជនកាកបាទក្រហម សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធជាច្រើនរូប

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានសម្ដែងនូវការកោតសសើរចំពោះថ្នាក់ដឹកនាំនិងគណៈកម្មាធិការរៀបចំការប្រកួត នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក៏ដូចជាប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ដែលបានចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ នាពេលកន្លងមក ដែលកីឡាករ កីឡាការិនីទាំងអស់បានខិតខំប្រកួតបញ្ចេញទេពកោសល្យ បច្ចេកទេស សមត្ថភាព និងក្រមសីលធម៌ ក្នុងការប្រកួតបានយ៉ាងល្អ ជាពិសេសទទួលបានជ័យលាភី សម្រាប់ខេត្តត្បូងឃ្មុំយើងទាំងមូល។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ពិតជាមានមោទនភាពចំពោះការរៀបចំពិធី និងដំណើរការនៃការប្រកួតដ៏ល្អនេះគឺបានទាក់ទាញអ្នកទស្សនាផ្ទាល់ជាច្រើនម៉ឺននាក់ និងអ្នកទស្សនាតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរាប់លាននាក់ផងដែរ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត មានប្រសាសន៍បន្តថា កត្តាសុខសន្តិភាព បានធ្វើអោយ ប្រទេសជាតិមានការរីចំរើនលើគ្រប់វិស័យសូមអរគុណសន្តិភាព ក្នុងនោះវិស័យកីឡា ក៏វិស័យមួយដែលមានការរីកចំរើនគួរឲ្យកត់សម្គាល់។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានយកចិត្តទុកដាក់ខ្ពស់ចំពោះកីឡាករ កីឡាការិនី ជាពិសេសលើកទឹកចិត្តកម្លាំងកាយនិងកម្លាំងស្មារតី ធ្វើឲ្យប្រកួតប្រជែងទាំងថ្នាក់ជាតិ និងអន្តរជាតិទទួលបានលទ្ធផលគួរជាទីមោនៈ។

ជាចុងក្រោយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានផ្ដាំផ្ញើដល់យុវជនយុវនារីទាំងអស់ ក្រៅពីការសិក្សា សូមនាំគ្នាលេងកីឡាពីព្រោះកីឡានាំមកនូវសុខភាព បង្កើនសាមគ្គីភាព ជៀសផុតពីគ្រឿងញៀន និងល្បែងអបាយមុខផ្សេងៗ។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ក៏បានឧបត្ថម្ភនូវថវិកាមួយចំនួន ជាការលើកទឹកចិត្តដល់ក្រុមកីឡាករ កីឡាការិនី ទទួលជ័យលាភី ព្រមទាំង ប្រតិភូ គ្រូបង្វឹក សិស្សានុសិស្ស យុវជន (...) យុវជនកាយរឹទ្ធ យុវជនកាកបាទក្រហម ផងដែរ។

បើតាមការបញ្ជាក់ របស់លោកស្រី ហេង ណាឡែន អនុប្រធានមន្ទីរអប់រំ យុវជន  និងកីឡាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ការប្រកួតកីឡានេះ បានប្រព្រឹត្តទៅ ចាប់ផ្ដើមពីថ្ងៃទី ១៩ ដល់ថ្ងៃទី៣០  ខែវិច្ឆិកា ឆ្នាំ ២០២២កន្លងទៅ ក្នុងនោះរដ្ឋបាលខេត្តត្បូងឃ្មុំ បានបញ្ជូនប្រតិភូកីឡាខេត្តរួមមានគ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាកាវិនី សរុបចំនួន១២៧នាក់ ប្រកួតប្រជែង ចំនួន១២ប្រភេទវិញ្ញាសារកីឡាជាលទ្ធផលទទួលបាន មេដាយមាស ១គ្រឿង មេដាយប្រាក់ ៩គ្រឿង និងមេដាយសំរឹទ្ធិ ៧គ្រឿង សរុបរួមទទួលបានចំនួន១៧គ្រឿង ក្នុងនោះមានដូចជាៈ

1- ប្រភេទកីឡាហែលទឹក និងបូស្យាជនពិការ ទទួលបានមេដាយប្រាក់ ៦គ្រឿង និងមេដាយសំរឹទ្ធ ១គ្រឿង

2- ប្រភេទកីឡា WTF ទទួលបានមេដាយប្រាក់ ១គ្រឿង

3- ប្រភេទកីឡាទ្រីយ៉ាត្លុង ទទួលបានមេដាយប្រាក់ ១គ្រឿង

4- ប្រភេទកីឡាអត្តពលកម្ម ទទួលបានមេដាយប្រាក់ ១គ្រឿង

5- ប្រភេទកីឡាវាយសី ទទួលបានមេដាយ សំរឹទ្ធិ ១គ្រឿង

6- ប្រភេទកីឡាសូហ្វតិន្ន័ស ទទួលបានមេដាយមាស ១គ្រឿង និងសំរឹទ្ធ២

7- ប្រភេទកីឡាវ៉ូវីណាម ទទួលបានមេដាយសំរឹទ្ធិ ៣គ្រឿង

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com