ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិពាមប្រធ្នោះ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម បានថ្លែងអំណរគុណដល់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ដែលលោកបានជួយរកដំណោះស្រាយជូនប្រជាពលរដ្ឋ ដោយបានបើកកំពង់ដរចម្លងឲ្យប្រជាពលរដ្ឋ មានភាពងាយស្រួលក្នុងការធ្វើដំណើរទៅវិញទៅមកបានដោយភាពងាយស្រួល ។
ក្នុងនេះដែរមានការសហការពីលោកអភិបាលស្រុកកោះសូទិន និងឯកឧត្តមអភិបាលខេត្តកំពង់ចាម បានដោះស្រាយនូវបញ្ហារឿងដេញថ្លៃ និងបើកដំណើរការនូវកំពង់ដរចម្លង ហើយចំពោះថវិការដែលបានមកពីការចម្លងដរនេះ គឺយកមកធ្វើចង្ហាន់ប្រគេនព្រះសង្ឃនៅឯវត្តពាមចក និង យកទៅធ្វើផ្លូវនៅជិតនឹងបរិវេណវត្តពាមចកផងដែរ ។