ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ឯកអគ្គរដ្ឋទូតចប់អាណត្តិរបស់ទីម័រ (ការអភិវឌ្ឍនៅកម្ពុជា អាចយកធ្វើជាបទពិសោធន៍ និងរៀនសូត្រតាម)

ភ្នំពេញ ៖ លោកស្រី ហ្វេលីស៊ីដាដេ ដេស៊ូសា ហ្គូទែររេស (Felicidade de Sousa Guterres) ឯកអគ្គរដ្ឋទូតប្រទេសទីម័រខាងកើត ចប់អាណត្តិការងារ នៅក្នុងប្រទេសកម្ពុជា បានសម្តែងការស្ញប់ស្ញែង និងកោតសរសើរជាខ្លាំងចំពោះការរីកចម្រើន និងវឌ្ឍនៈភាពផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា ។ លោកស្រី បានថ្លែងថា ការអភិវឌ្ឍ និងការរីកចម្រើនរបស់កម្ពុជា អាចជាមេរៀនមួយសម្រាប់រៀនសូត្រតាម និងយកធ្វើជាបទពិសោធន៍ផងដែរ ។

ការគូសបញ្ជាក់របស់លោកស្រី វេលីស៊ីដាដេ ដេស៊ូសា ហ្គូទែររេស បានធ្វើឡើងនៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពេលលោកស្រីអញ្ជើញជម្រាបលាសម្តេចតេជោនៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩នេះ នៅវិមានសន្តិភាព។

បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្នុងជំនួបនេះលោកស្រីឯកអគ្គរដ្ឋទូតចប់អាណត្តិរូបនេះបានគូសបញ្ជាក់ថា ក្នុងរយៈពេល៤ឆ្នាំនៃការងារក្នុងប្រទេសកម្ពុជា បានធ្វើឱ្យបេះដូងរបស់លោកស្រី ស្ថិតនៅជាមួយកម្ពុជា។ លោកស្រី ក៏បានបង្ហាញការកោតសរសើរ និងស្ញប់ស្ញែងផងដែរ ចំពោះការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេល៤ឆ្នាំ នៃការបំពេញការងាររបស់លោកស្រីនៅកម្ពុជា។

លោកស្រី បានថ្លែងគូសបញ្ជាក់ទៀតថា រយៈពេល៤ឆ្នាំនេះ លោកស្រីបានឃើញនូវសុខសន្តិភាព ស្ថេរភាព ដែលសុខសន្តិភាព និងស្ថិរភាពនេះហើយ ដែលបានជំរុញនូវការអភិវឌ្ឍរបស់កម្ពុជាយ៉ាងឆាប់រហ័ស ។

លោកស្រីឯកអគ្គរដ្ឋទូត ក៏បានកោតសរសើរផងដែរ ចំពោះប្រជាពលរដ្ឋកម្ពុជា ។ លោកស្រីថា ប្រជាពលរដ្ឋកម្ពុជា មាន​​ភាពរីករាយស្រស់ស្រាយ ហើយភាពស្រស់ស្រាយរបស់ប្រជាជន ជាមួយសុខសន្តិភាព សុវត្ថិភាពនេះ ជាកត្តាទាក់ទាញជាទីបំផុត សម្រាប់អ្នកទេសចរមកទស្សនា និងវិនិយោគកម្ពុជា ។

នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន, លោកស្រី ក៏បានសំដែងភាពរីករាយ ដែលបានក្លាយជាអ្នកការទូតរបស់ទីម័រលើកទី១ មកកាន់កម្ពុជា ។ លោកស្រី ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់អាហារូបករណ៍ ដល់និស្សិតទីម័រខាងកើតមកសិក្សានៅកម្ពុជា ហើយសិស្សទាំងនោះ កំពុងតែបន្តការសិក្សានៅកម្ពុជាផងដែរ។

សម្តេចបានមានប្រសាសន៍ថា កម្ពុជា និងប្រទេសទីម័រខាងកើត គឺជាប្រទេសដែលកំពុងអភិវឌ្ឍន៍ ដូច្នេះចាំបាច់ត្រូវការចែករំលែកបទពិសោធន៍រវាងគ្នាទៅវិញទៅមក។ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាមានបទពិសោធន៍សម្រាប់ចែកជូនទីម័រខាងកើត ហើយទីម័រខាងកើត ក៏មានបទពិសោធន៍ សម្រាប់ចែកជូនដល់កម្ពុជាផងដែរ។

“អ្វីដែលជាកត្តាសំខាន់នោះ គឺយើងផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមករៀនពីគ្នាទៅវិញទៅមក ហើយប្រើប្រាស់នូវអ្វីដែលយើងមាន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ដើម្បីទទួលនូវផលប្រយោជន៍រួមផងទាំងសងខាងផង” ។ នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលដកស្រង់មកបញ្ជាក់ប្រាប់ក្រុមអ្នកព័ត៌មាន ដោយលោក អ៊ាង សុផល្លែត។

ក្នុងជំនួបនោះសម្ដេចតេជោ ក៏បានមានប្រសាសន៍ផងដែរថា សម្ដេច ពិតជាមានការរីករាយណាស់ ដែលសិស្សរបស់ទីម័រខាងកើត បានមកសិក្សានៅកម្ពុជា ។ សម្ដេចតេជោ បានមានប្រសាសន៍ថា កម្ពុជាចង់ឱ្យមានសិស្សបរទេសច្រើន មកសិក្សានៅកម្ពុជា ដើម្បីចែករំលែកនូវចំណេះដឹង រវាងនិស្សិតនិងនិស្សិត និងដើម្បីជាកម្មវិធីផ្លាស់ប្ដូរនិស្សិតរវាងប្រទេសកម្ពុជា និងប្រទេសដទៃទៀតផង ។

ក្រោយពីជំនួបសំណេះសំណាលហើយនោះ នៅព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបំពាក់គ្រឿងឥស្សរិយយស ដែលជាការប្រោសប្រទានរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ជូនលោកស្រីផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ ជូនលោកស្រីចំពោះការទទួលគ្រឿងឥស្សរិយយសនេះ ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com