ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង សន្តិភាពនៅតែមានភាពរឹងមាំទូទាំងប្រទេស មានការអភិវឌ្ឍកាន់តែច្រើនឡើង ប្រជាជនកាន់តែសប្បាយរីករាយ ដោយសារមានជីវភាពកាន់តែធូធារ

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ដែលជាថ្ងៃដំបូងនៃដើមឆ្នាំថ្មី បានយល់ឃើញថា ស្ថា​ន​ភាពនៅប្រទេសកម្ពុជា នៅឆ្នាំ២០២០នេះ ក៏ដូចស្ថានភាពប្រទេសកម្ពុជា កាលពីឆ្នាំមុនៗដែរ គឺសន្តិភាពនៅតែមានភាពរឹង​មាំ​ទូទាំងប្រទេស មានការអភិវឌ្ឍកាន់តែច្រើនឡើង ប្រជាជនកាន់តែសប្បាយរីករាយ ដោយសារមានជីវភាពកាន់តែធូធារ ។

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ថា ខ្ញុំយល់ថាឆ្នាំកន្លងមក ក៏ដូចឆ្នាំមុនៗដែរ ប្រទេសយើងបានសន្តិភាពពេញទីទាំ​ង​ស្រុង នៅទូទាំងប្រទេស ប្រជាជនយើងរីករាយសប្បាយរស់នៅក្នុងប្រ​ទេសមួយ ដែលមានសន្តិភាពរឹងមាំ មានស្ថិរភាពន​យោ​បា​យ មានការអភិវឌ្ឍលើគ្រប់វិស័យទាំងអស់ ។

សម្រាប់លោកឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា ឆ្នាំកន្លងមកប្រទេសកម្ពុជាត្រូវបានការពារដោយសម្តេចតេជោ ហ៊ុន សែ​ន ដែលជានាយករដ្ឋមន្ត្រី ដែលសម្តេចបានការពារនូវឯករាជ្យ និងអធិបតេយ្យភាពពេញទី មិនឲ្យបរទេសណាជ្រៀតជ្រែកចូលកិ​ច្ចការផ្ទៃក្នុងបានទេ ។ សម្តេចតេជោ ហ៊ុន សែន ថែមទាំងធ្វើឲ្យប្រជាជនមានភាពសប្បាយរីករាយ ដោយសារជីវភាពធូធារ ក្នុង​ពេ​លដែលប្រទេសផ្សេងៗទៀត ដូចជានៅអាមេរិកឡាទីន នៅមជ្ឈិមបូព៌ា និងប្រទេសមួយចំនួនទៀត កំពុងមានភាពច្របូកប្របល់ និងគ្មានសន្តិភាពពេញលេញ ។

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបន្តទៀតថា ក្នុងនាមខ្ញុំជាខ្មែរមួយរូប ខ្ញុំមានមោទនភាពណាស់ ហើយក៏ដូចជាប្រជាជនយើងដែរ មានការរីករាយណាស់ ដែលរស់នៅក្នុងប្រទេសមួយ ដែលមានសន្តិភាពពេញទី មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័​យ ពេញមួយឆ្នាំទៅមួយឆ្នាំ កាន់តែកើនឡើងៗ ធ្វើឲ្យជីវភាពប្រជាជនកាន់តែធូរស្រាល កាន់បន្ថយភាពក្រីក្រ នៅប្រទេសយើងនេះ​ ។

លោកបន្ថែមទៀតថា នៅឆ្នាំ២០២០នេះ ប្រទេសកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ដែលមានប្រមុខរដ្ឋ ប្រ​មុខរដ្ឋាភិបាល ប្រមាណជាង ៥០ប្រទេសចូលរួម ។ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ដែលនឹងមកកម្ពុជាទាំងនោះ ត្រូវបានឧប​នា​យ​ករដ្ឋមន្ត្រី ហោ ណាំហុង សង្ឃឹមថា ពួកគេនឹងបានឃើញកម្ពុជាមានសន្តិភាពពេញទី មានស្ថិរភាពនយោបាយ មានការរីក​ច​ម្រើ​នលើគ្រប់វិស័យ ដែលជារឿងគួរឲ្យមានមោទនភាព ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com