ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

អភិបាលខេត្តត្បូងឃ្មុំ បិទកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ២០២៣ – ២០២៥ ជាមួយការនែនាំដល់មន្ទីពាក់ព័ន្ធ និងអាជ្ញាធរទាំងអស់ត្រូវបន្តអនុវត្តការងារឳ្យបានល្អបន្ថែមទៀត

ត្បូងឃ្មុំ ដើម្បីបន្តអនុវត្តន៍ឳ្យបានជោគជ័យ នូវគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលប្រកាន់ភ្ជាប់ការសាមគ្គីភាពជាតិ ដើម្បីប្រមូលកម្លាំងប្រជាជាតិទាំងមូលជាធ្លុងមួយពីគ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការនយោបាយ ទាំងក្នុង និងក្រៅប្រទេស ធ្វើឳ្យប្រទេសមានឯកភាព អធិបតេយ្យភាព បូរណៈភាព ដែនដី សុខសន្តិភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពថ្កើងថ្កាន រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី០១ខែមិនា ឆ្នាំ២០២៣ បានបើកិច្ចប្រជុំផ្សព្វផ្សាយដាក់ឳ្យប្រើប្រាស់កម្មវិធីវិនិយោគ ឆ្នាំរំកិលខេត្ត ឆ្នាំ២០២៣២០២៥ កម្មវិធីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ

  ឯកឧត្តមបណ្ឌិតអភិបាលខេត្តមានប្រសាសន៍លើកឡើងថា ប្រទេសជាតិយើងមានសុខសន្តិភាព ដែលធ្វើឳ្យប្រជាពលរដ្ឋមានឳកាសអភិវឌ្ឍន៍សេដ្ឋគ្រួសារឳ្យមានភាពល្អប្រសើរឡើងជាលំដាប់ កត្តាទាំងនេះគឺដោយសារតែរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ បានដាក់ចេញនូវយុទ្ធសាស្ត្រ យ៉ាងត្រឹមត្រូវប្រកបដោយគតិណ្ឌិត មិនថាបញ្ហាអភិវឌ្ឍន៍ ឬបញ្ហាសុខមាលភាពរបស់ប្រជា ពលរដ្ឋនោះទេ គឺសម្តេចបានយកចិត្តទុកដាក់យ៉ាងខ្លាំង

  ឯកឧត្តមបន្តថា គ្រប់មន្ទីពាកើព័ន្ធទាំងអស់ត្រូវស្វែងរកដៃគូរគាំទ្រនូវគម្រោងអតិភាព ដោយត្រូវរៀបចាំធ្វើយ៉ាងណាឳ្យគេគាំទ្រគម្រោងរបស់យើង ព្រោះថាប៉ុន្មានឆ្នាំកន្លងមកនេះបញ្ហាជំងឺកូវីដ១៩ បានធ្វើឳ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិ និងគ្រួសារប្រជាពលរដ្ឋរបស់យើង តែយ៉ាងណា ក្រោមការដឹកនាំរបស់សម្តេចតេជោ សេដ្ឋកិច្ចប្រទេសជាតិយើងនៅតែបន្តកើនឡើងបើទោះបីតិចតួចក្តី ដែលនេះគឺជាការដឹកនាំប្រកមដោយគតិបណ្ឌិតរបស់សម្តេចតេជោ

  ដោយឡែក គ្រប់មន្ទីជំនាញទាំងអស់ ពិសេសមន្ទីផែនការត្រូវអនុវត្តនូវផែនការប្រកបប្រសិដ្ឋភាព តម្លាភាព និងដោយសមធម៌ដោយត្រូវតាមដានត្រួតពិនិត្យឳ្យបានច្បាស់លាស់ ដោយត្រូវបង្កើតក្រុមការងារត្រួតពិនិត្យឳ្យបានច្បាស់លាស់ ក្នុងនោះត្រូវអនុវត្តថវិការគម្រោងឳ្យមានការឆ្លើយតបតាមតម្រូវការរបស់មូលដ្ឋាន ពោលគឺតម្រូវតាមសំណូមពររបស់ប្រជាពលរដ្ឋដើម្បីកាត់បន្ថយភាពក្រីក្រ បានយ៉ាងពិតប្រាកដ

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com