ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១២ ឆ្នាំ២០២៣ក្រោមប្រធានបទ ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល

(ត្បូងឃ្មុ)ព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០២៣ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តនិងលោកជំទាវ ឯកឧត្តមបណ្ឌិត ជាម  ច័ន្ទសោភ័ណ អភិបាលនៃគណអភិបាលខេត្តនិងលោកជំទាវ អញ្ជើញចូលរួមអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១២ឆ្នាំ២០២៣ក្រោមប្រធានបទ ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល

ឯកឧត្តមអភិបាលខេត្តត្បូងឃ្មុំ លើកឡើងថា ស្ត្រីគ្រប់ជាន់ថ្នាក់ គឺជាមាតាដៃមួយពាន់ និងដៃមួយម៉ឺន ក្នុងកិច្ចការក្នុងគ្រួសារ និងជួយអភិវឌ្ឍសង្គមជាតិឱ្យមានការរីកចម្រើន

ថ្លែងលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី០៨ មីនា ខួបលើកទី១១២ឆ្នាំ២០២៣ក្រោមប្រធានបទ ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថលនៅសាលាខេត្តត្បូងឃ្មុំ។ 

 ឯកឧត្តមបណ្ឌិត បានលើកឡើងបន្តថា រដ្ឋបាលខេត្ត មានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ គឺ ដោយសារពាក្យថា (អរគុណសន្តិភាព) ដែលនាំឱ្យនាវាកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ ដោយសេដ្ឋកិច្ចជាតិក្នុងខេត្តត្បូងឃ្មុំមានការកើនឡើងគួរឲ្យកត់សម្គាល់ តាមរយៈការជួយ ជ្រោមជ្រែងពីថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្តក៏ដូចជាវិស័យឯកជន ក្នុងនោះទំនិញនាំចេញនាំចូលក៏មាន ការកើនឡើងផងដែរ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បាន មានប្រសាសន៍គូសបញ្ជាក់ថា តម្លៃនៃ សន្តិភាព និងការលើកកម្ពស់សមភាពយេនឌ័រដែលរាជរដ្ឋាភិបាលបាននឹងកំពុងគាំទ្រជំរុញឱ្យមានការចូលរួមគ្រប់ស្ថាប័នរួមទាំងបុរសនិងស្ត្រី ដើម្បី វឌ្ឍនភាពសង្គមឆ្ពោះទៅលើកកម្ពស់ សិទ្ធិស្ថានភាពជីវភាព ឋានៈ តួនាទី របស់ស្ត្រីនិងសុខុមាលភាពសង្គម ដើម្បី អភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពនិងប្រសិទ្ធភាព។ 

  ពិសេសជាងនេះ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ការគាំទ្រយ៉ាងពេញទំហឹង និងបានចាត់ទុកសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រីជាការងារអាទិភាពដែលត្រូវបន្តអនុវត្ត

      គួរបញ្ជាក់ថា ទិវាអន្តរជាតិនារី៨មីនា សម្រាប់ រំលឹកពីការតស៊ូរបស់នារីពលករទូទាំងសកលលោកដើម្បីសិទ្ធិសេរីភាពប្រជាធិបតេយ្យ និងការអនុវត្តន៍ សិទ្ធិ ស្មើភាពគ្នារវាងបុរសនិងនារី ដោយភ្ជាប់ជាមួយពាក្យស្លោកថា «មួយថ្ងៃធ្វើការ៨ ម៉ោង» «ធ្វើការស្មើគ្នាបៀវត្សស្មើគ្នា» និង«ការពារសុខភាពមាតានិងកុមារ»

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com