ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីបុណ្យឆ្លងឆ្នាំសកល២០២០ មានការបាញ់កាំជ្រួច ការប្រគុំតន្រ្តីរាំសប្បាយជុំគ្នា នៅមាត់ទន្លេសិប្បនិម្មិត មានប្រជាពលរដ្ឋចូលរួមប្រមាណជាង ៤ម៉ឺននាក់

02.01.20.HENG1

ខេត្តត្បូងឃ្មុំ ៖ ក្រោមម្លប់សន្តិភាព ប្រជាពលរដ្ឋទូទាំងប្រទេសជួបជុំសប្បាយរីករាយ ជាពិសេសគ្រប់កម្មវិធីបុណ្យធំៗតែម្តង ក្នុងនោះខេត្តត្បូងឃ្មុំ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត តែងតែដឹកនាំមន្ត្រីរាជការនិងប្រជាពលរដ្ឋ រៀបចំព្រឹត្តិការណ៍ និងកម្មវិធីជួបជុំគ្រប់កម្មវិធីបុណ្យធំៗ ដូចទៅនឹងបណ្ដាខេត្តនានាផងដែរ។

ដោយឡែកក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកល២០២០ រដ្ឋបាលខេត្តត្បូងឃ្មុំ បានបន្តផ្ដល់ភាពកក់ក្តៅ ជូនប្រជាពលរដ្ឋ ដោយរៀបចំមានជាការបាញ់កាំជ្រួច និងប្រគុំតន្ត្រីរាំលេងសប្បាយជុំគ្នាឆ្លងឆ្នាំថ្មី ដោយចាប់ពីម៉ោង 6:00 ល្ងាចរហូតដល់ការរាប់ថយក្រោយ ឆ្លងចូលថ្ងៃថ្មីឆ្នាំថ្មី ២០២០ ដែលរៀបចំឡើងនៅបរិវេណមាត់ទន្លេសិប្បនិម្មិត ទីរួមខេត្តត្បូងឃ្មុំ ។

កម្មវិធីយ៉ាងអធិកអធមនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត, ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានមន្ត្រីរាជការទូទាំងខេត្ត និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករប្រមាណជាង ៤ម៉ឺននាក់ ក្រោមស្នាមញញឹមសប្បាយរីករាយកងរំពង ពេញទីប្រារព្ធពិធី។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ថា ព្រឹត្តិការណ៍សប្បាយរីករាយរបស់ពលរដ្ឋជួបជុំគ្នាទៅបានដូចពេលនេះ គឺសុទ្ធសឹងប្រព្រឹត្តិទៅបានក្រោមដំបូលសុខសន្តិភាព មានស្ថេរភាពក្នុងប្រទេស មានការរីកចម្រើនលើគ្រប់វិស័យ ប្រជាពលរដ្ឋមានជីវភាពធូរធារ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលរុញច្រានឲ្យមានកម្មវិធីដ៍អធិកអធមទូទាំងប្រទេសបានកើតមានឡើងជាបន្តបន្ទាប់ ជាពិសេសក្នុងខេត្តត្បូងឃ្មុំនេះតែម្តង។

ឯកឧត្តមបណ្ឌិត អភិបាលខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ប្រឆាំងដាច់ខាតជនអគតិ ដែលចង់ឲ្យប្រទេសជាតិចលាចល ដើម្បីឲ្យកម្ពុជាមានសុខសន្តិភាព មានឱកាសជួបជុំសប្បាយរីករាយបែបនេះជាបន្តទៅ ពិសេសលោកសន្យា រៀបចំព្រឹត្តិការបែបនេះជាបន្តរហូត ធ្វើយ៉ាងណាឲ្យពលរដ្ឋទូទាំងខេត្ត ជួបជុំគ្នាផ្តល់ស្នាមញញឹមដាក់គ្នា ស្រលាញ់រាប់អានគ្នា ក្រោមម្លប់សុខសន្តិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា ខិតខំយកមកបានទាំងលំបាកនោះ។

ក្រោមទឹកមុខសប្បាយរីករាយ រាំលេងស្រែកហ៊ោអបអរសាទរ របស់ប្រជាពលរដ្ឋដែលមកចូលរួម បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត ពិសេសឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ដែលតែងតែគិតគូរព្រួយបារម្ភពីសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសតែងតែរៀបចំព្រឹត្តិការណ៍សប្បាយជាបន្តបន្ទាប់ ដោយលោកបានផ្ដល់ភាពកក់ក្តៅ ជួបជុំសប្បាយរីករាយ ស្រលាញ់រាប់អានគ្នា ក៍ដូចជាជួយលើកមុខមាត់ខេត្តកូនពៅផងដែរ ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com