ទាន់ហេតុការណ៍
សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។ => ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធាន និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតពានង្វាន់ជេីងឯកវិទ្យាល័យ​ អេអាយអេ​ លើកទី៤
0

ខេត្តត្បូងឃ្មុំ ប្រារព្ធទិវាវប្បធម៍ជាតិ ០៣មីនា ២០២៣ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៍ជាតិ”

(ត្បូងឃ្មុំ) រដ្ឋបាលខេត្តត្បូងឃ្មុំ សហការជាមួយមន្ទីរវប្បធម៍ និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ បានប្រារព្ធពិធីអបអរសាទរទិវាវប្បធម៍ជាតិ ០៣មីនា ២០២៣ ក្រោមប្រធានបទយុវជនដើម្បីវប្បធម៍ជាតិប្រព្រឹត្តិទៅក្រោមអធិបតីភាពលោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដែលធ្វើឡើងនៅសាលប្រជុំកសាលាខេត្តត្បូងឃ្មុំ។

ក្នុងឳកាសនោះមានការសម្តែងរបាំជូនពររបស់ប្អូនៗនៃមន្ទីរវប្បធម៍ និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំ និងការសម្តែងចាប៉ីដងវែងរបស់លោកតាព្រឹទ្ធចារ្យ០២រូប ដែលជាមរតកមនុស្សរស់  នៅក្នុងខេត្តត្បូងឃ្មុំ ក៍ដូចជាផ្តល់ថវិកា និងថតរូបទុកជាអនុស្សាវរីយ៍ផងដែរ។

លោក កួ ហុក ប្រធានមន្ទីរវប្បធម៍ និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំ ឲ្យដឹងថា ការប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា រៀងរាល់ឆ្នាំ គឺជាគោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីរំឮកគុណូបការៈដ៏ឧត្តុងឧត្តម ចំពោះបុព្វបុរសខ្មែរដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ កម្លាំងកាយ កម្លាំងបញ្ញាញាណ កសាង ប្រាសាទសិលាជាច្រើន ព្រមទាំងវត្ថុសិល្បៈ និងសិល្បៈទស្សនីយភាពគ្រប់ប្រភេទដ៏មានសក្តានុ ភាព វប្បធម៌ អរិយធម៌ និងអត្តសញ្ញាណជាតិតាំងពីសម័យមហានគរបវររុងរឿងនៃយើង។

លោក កួ ហុក ឲ្យដឹងទៀតថា ខេត្តត្បូងឃ្មុំ ជាខេត្តថ្មីទើបតែបង្កើតឡើងក៏ពិតមែនតែជាទឹកដីចំណាស់ជាតំបន់បុរេប្រវត្តិ មួយក្នុងចំណោមតំបន់បុរេប្រវត្តិសាស្ត្រសំខាន់ៗ ទូទាំងព្រះរាជាណាចក្រកម្ពុជាជាក់ស្ដែងយើង មាន៖ ស្ថានីយបុរេប្រវត្តិចំនួន៣៣កន្លែង, ប្រាសាទបុរាណចំនួន០៩កន្លែង, ទួលបុរាណចំនួន៥១កន្លែង, ស្រះបុរាណចំនួន១១កន្លែង, ទន្លេស្ងួតចំនួន០១កន្លែង, អណ្តូងបុរាណចំនួន០១កន្លែង, រមណីយដ្ឋានធម្មជាតិ និងប្រវត្តិសាស្ត្រចំនួន០២កន្លែង, សារមន្ទីរចំនួន០១កន្លែង, ប៉មចំនួន០៣កន្លែងនិងសិល្បៈមហាជនគ្រប់ទម្រង់ចំនួន១៨៨ក្រុម។

មានប្រសាសន៍នាឳកាសនោះ លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្តត្បូងឃ្មុំ បានលើកឡើងថា ជាការពិតណាស់ ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ រៀបចំប្រារព្ធទិវាវប្បធម៌ជាតិ៣មីនា ជារៀងរាល់ឆ្នាំ ដើម្បីរំឮកគុណូបការៈ និងស្នាដៃដ៏វិសេសវិសាលនៃបុព្វបុរសយើង ដែលបានបន្សល់ទុកនូវមរតកវប្បធម៌ដ៏សម្បូរបែបដល់កូនចៅជំនាន់ក្រោយ

លោកជំទាវ អភិបាលរងខេត្ត បន្តថា ការប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនានេះ ក៏ជាការជម្រុញការផ្សព្វផ្សាយ ការផ្ទេរចំណេះដឹងចំណេះធ្វើ  ជំនាញ បច្ចេកទេស និងទេពកោសល្យវប្បធម៌ ក៏ដូចជាការក្រើនរំឮក បំផុសស្មារតី និងមនសិការ ដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី មានកាតព្វកិច្ចក្នុងការថែរក្សាការពារ ឱ្យបានស្ថិតស្ថេរគង់វង្ស នូវវប្បធម៌ជាតិនិងវប្បធម៌ចម្រុះ របស់សហគមន៍ជនជាតិ ក្នុងព្រះរាជាណាចក្រកម្ពុជា

ជាចុងក្រោយ លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត បានធ្វើការកោតសរសើរម្តងទៀតដល់រដ្ឋបាលខេត្ត មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ និងមន្ទីរអង្គភាពពាក់ព័ន្ធនានាដែលបានសហការរៀបចំទិវាវប្បធម៌ជាតិ៣មីនា និងស្មារតីរួមគ្នាបង្កើតព្រឹត្តិការណ៍វប្បធម៌នេះឡើង ដើម្បីលើកស្ទួយវឌ្ឍនភាពវប្បធម៌ជាតិ ក្នុងដំណាក់កាលថ្មីស្របនឹងពាក្យស្លោកកម្ពុជាព្រះរាជាណាចក្រវប្បធម៌” “កម្ពុជាព្រះរាជាណាចក្រអច្ឆរិយជាពិសេសគឺបាននឹងកំពុងជួយរក្សាបាននូវការអភិរក្សនិងការលើកតម្កើងតម្លៃវប្បធម៌ជាតិខ្មែរឱ្យបានឋិតថេរគង់វង្ស៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com