ទាន់ហេតុការណ៍
លោក ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តខេត្តត្បូងឃ្មុំអញ្ជើញ ដឹកនាំ លោកមេបញ្ជាការរង ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានស្រុកពញាក្រែក អញ្ជើញសាកសួរសុខទុក្ខ អតីតគណៈយុទ្ធមិត្តកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះកម្ពុជា ឆ្នាំ១៩៧៨ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អេកស្រុកពញាក្រែក => ទុក្ខកង្វល់របស់ប្រជាពលរដ្ឋចំនួន ១៤ ករណីក្នុងស្រុកអូររាំងឪត្រូវបានដោះស្រាយក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី៣ => សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បន្តចែកអំណោយជូនពលរដ្ឋងាយរងគ្រោះ៣៤៨គ្រួសារ នៅស្រុកអូររាំងឪ => បច្ច័យ៨១លានរៀល ក្នុងអង្គកឋិនទាន ត្រូវបានមហាឧបាសិកាពុទ្ឋសាសនូបត្ថមក៍ សន ពិន និងឯកឧត្តមឧត្តមសេនីយ៍ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ផ្តួចផ្តើមនិងដង្ហែទៅកាន់វត្តបុទុម្ពរ ហៅវត្តសៀមបោយ នៅខេត្តកំពង់ចាម => អភិបាលខេត្តត្បូងឃ្មុំ ប្រារព្ធពីធីក្រុងពាលីសាងសង់រង្វង់មូលអាងទឹកតាភួង ស្ថិតនៅភូមិជ័យនិគម ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ទីរួមខេត្តត្បូងឃ្មុំ => អភិបាលខេត្តត្បូងឃ្មុំ ប្រារព្ធពីធីក្រុងពាលីសាងសង់រង្វង់មូលអាងទឹកតាភួង ស្ថិតនៅភូមិជ័យនិគម ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ទីរួមខេត្តត្បូងឃ្មុំ => ឃាត់ខ្លួនមេបញ្ជាការរងប៉េអឹមខេត្តម្នាក់ និងមេប៉េអឹមស្រុកភ្នំស្រួច ជាមួយកូនចៅមន្ត្រីអាវុធហត្ថ៤រូបទៀតសង្ស័យពាក់ព័ន្ធទទួលផលបទល្មើសគ្រឿងញៀន => រដ្ឋបាលខេត្តត្បូងឃ្មុំ និងមន្ទីរទេសចរណ៍ខេត្ត រៀបចំអបអសាទរទិវាពិភពលោកស្អាត "World Cleanup Day" និងអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ "ទេសចរណ៍ និងការវិនិយោគបៃតង”(Tourism and Green Investment) => ពូជស្រូវរាជរដ្ឋាភិបាលជាង៣៤តោន ត្រូវបានអភិបាលខេត្តត្បូងឃ្មុំ នាំយកទៅផ្តល់ជូនប្រកសិករគោលដៅ៣៤២គ្រួសារ ក្នុងស្រុកត្បូងឃ្មុំ ដែលខូចខាតដំណាំស្រូវដោយទឹកជំនន់ ដើម្បីស្ដារឡើងវិញ => រដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំពិធីគោរពវិញ្ញាណក្ខន្ធព្រះបាទសម្តេចនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋគម្រប់ខួប ១១ ព្រះវស្សា
0

អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញសម្ភោធឆ្លងសាលឡំ កុដិ និងសមិទ្ធផលនានា តម្លៃជាង១១១.០០០ដុល្លា ក្នុងអាស្រមមណីឆព្វរង្សី (ទួលកែវ) ស្ថិតនៅឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

ឯកឧត្តមបណ្ដិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីភាព សម្ភោធឆ្លងសាលឡំ កុដិ និងសមិទ្ធផលនានា តម្លៃជាង១១១.០០០ដុល្លា ក្នុងអាស្រមមណីឆព្វរង្សី (ទួលកែវ) ស្ថិតនៅឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ក្នុងពិធីសម្ភោធឆ្លងនាឱកាសនោះដែរ ធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់មន្រ្តីសង្ឃខេត្ត អភិបាលរងខេត្ត មន្ទីរ/អង្គភាពជុំវិញខេត្ត មន្រ្តីរាជការគណៈកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយយ៉ាងច្រើនកុះករ។

នាឱកាសនោះ ឯកឧត្តមបណ្ដិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះព្រះចៅអធិការ រួមទាំងសប្បុរសជន ប្រជាពុទ្ធបរិស័ទជាម្ចាស់ទាន ដែលបានរួមសហការគ្នាដើម្បីកសាងនូវសមិទ្ធផល នៃវិស័យព្រះសាសនា ឲ្យចេញជារូបរាងឡើងនៅក្នុងមូលដ្ឋាននេះ ដើម្បីទុកជាកេរ្តិ៍តំណែល និងទុកដើម្បីគោរពបូជា តាមបែបប្រពៃណីសាសនា។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត បញ្ជាក់ថា កត្តាសុខសន្តិភាពបាននាំមកការអភិវឌ្ឍន៍ប្រទេសជាតិជាបន្តបន្ទាប់មិនថាវិស័យពុទ្ធចក្រនិងអាណាចក្រដូច្នោះយេីងរួមគ្នាថែរក្សាអ្វីដែលមាននិងបន្តការអភិវឌ្ឍន៍ជារាជរដ្ឋាភិបាលកម្ពុជាបច្ចប្បន្នបន្តទៀតម្យ៉ាងទៀត រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែនបានគិតគូរសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈគឺបានឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រនិងស្ត្រីមានផ្ទៃពោះដេីម្បីលេីកកម្ពស់ជីវភាពរបស់ពលរដ្ឋឲ្យកាន់តែល្អប្រសេីរមួយកម្រិតទៀត​​

  ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំឱ្យលង់ជឿតាមការញុះញង់របស់ជនអគតិ ឬក៏បរទេសមួយចំនួននោះ គឺគេចង់ឲ្យខ្មែរយើងមានសង្គ្រាម។ដូច្នេះហើយ សូមលោកតាលោកយាយ បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តចូលរួមគាំទ្ររាជរដ្ឋាភិបាលរបស់យើង បន្តបោះឆ្នោតគាំទ្រជូនរាជរដ្ឋភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបន្តទៀតសម្រាប់ការបោះឆ្នោះជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដើម្បីការពារសុខសន្តិភាពមួយនេះ និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត់ផងដែរ

ចប់ប្រសាសន៍សំណេះសំណាលឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានប្រគេនស៊ីម៉ងត៍ចំនួន២០ តោន ដើម្បីចូលរួមកសាងសមិទ្ធិផលនានានៅក្នុងអាស្រមមណីឆព្វណ្ណរង្សី ហៅទួលកែវ   ជូនថវិការដល់យាយជីតាជីក្នុងម្នាក់ៗ ១ម៉ឺនរៀល លោកគ្រូអ្នកគ្រូ ម្នាក់ៗ ១ម៉ឺនរៀល គ្រូពេទ្យម្នាក់ៗ២ម៉ឺនរៀល សិស្សានុសិស្ស ម្នាក់ៗ១ម៉ឺនរៀលផងដែរ

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com