ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

សម្តេចតេជោ ហ៊ុន សែន ចេញសារលិខិតថ្លែងអំណរព្រះរាជគុណព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រមទាំងអរគុណចំពោះកងកម្លាំងប្រដាប់អាវុធ ក្រុមប្រតិបត្តិការជួយសង្គ្រោះ ជនរងគ្រោះក្នុងឧបទ្ទេវហេតុបាក់រលំអគារនៅខេត្តកែប

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ បានចេញលិខិតថ្លែងអំណរព្រះរាជគុណ ដល់ព្រះមហាក្សត្រ ព្រះករុណជាអរម្ចាស់ជីវិតលើត្បូង និងសម្តេចម៉ែ ព្រមទាំងអរគុណដល់ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា អស់លោក លោកស្រី ដែលជាថ្នាក់ដឹកនាំក្រសួងស្ថាប័ន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រូពេទ្យ ក្រុមសង្គ្រោះ ក្រុមយុវជន ក្រុមស្តីស្ម័គ្រចិត្ត ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងយុទ្ធនាការជួយសង្គ្រោះ ជនរងគ្រោះក្នុងឧបទ្ទេវហេតុ បាក់រលំអគារ នៅក្នុងខេត្តកែប ។

ក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា គុណូបការៈដ៏ប្រសើរថ្លៃថ្លា ឧតុង្គឧត្តមរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រមទាំងស្ថាប័នព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រូពេទ្យ ក្រុមសង្គ្រោះ ក្រុមយុវជន ក្រុមស្តីស្ម័គ្រចិត្ត ព្រមទាំងប្រជាពលរដ្ឋទាំងអស់ បានបង្ហាញនូវឆន្ទៈ ដ៏មោះមុត ក្នុងការបូជាកម្លាំងកាយ កម្លាំងចិត្ត រួបរួមសាមគ្គីគ្នា ដើម្បីសម្រេចបាននូវការឈាន ទៅបញ្ចប់យុទ្ធនាការរុករកជនរងគ្រោះ ព្រមទាំងបានឧបត្ថម្ភជាថវិកា សម្ភារៈ គ្រឿងឧបភោគបរិភោគ ។

ជាលទ្ធផលយុទ្ធនាការនេះ បានបញ្ចប់ត្រឹមថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ នៅម៉ោង១១ៈ៣៥នាទី ដោយបានរុករកបានជនរងគ្រោះ​ទាំងអស់ ពីគំនរអគារបាក់រលំ ។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្វាយព្រះពរ ព្រះមហាក្សត្រ សូមព្រះអង្គទ្រង់ប្រកបដោយព្រះសុខភាពមាំមួន ព្រះកាយពលសិរីវឌ្ឍនា ព្រះបញ្ញាញាណភ្លឺថ្លា ឈ្លាសវៃ ព្រះជន្មាយុយឺនយូជាងរយព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីព្រះអង្គទ្រង់គង់ប្រថាប់ជាម្លប់ យ៉ាងត្រជាក់ត្រជុំ សុខដុមរមនា របស់មាតុភូមិកម្ពុជា ជារៀងរហូតទៅ និងសូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ន មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រូពេទ្យ ក្រុមយុវជន ក្រមស្តីស្ម័គ្រចិត្ត ព្រមទាំងប្រជាជនទាំងអស់ សូមសមប្រកបតែនឹងពុទ្ធពរទាំង៥ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

សូមអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ទាំងស្រុងដូចខាងក្រោម​ ៖

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com