ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

មន្ត្រីគយខេត្តកណ្ដាលនិងបក្សពួក ដាក់កុងត្រូលជជុះ យកលុយពីក្រុមអាជីវករដឹកទំនិញនិងបន្លែផ្លែឈើពីប្រទេសវៀតណាមចូលមកកម្ពុជា

កណ្តាល៖ក្រុមអាជីវករ អ្នករកស៊ីដឹកទំនិញបន្លែផ្លែឈើ ពីប្រទេសវៀតណាម ចូលមកកម្ពុជា បានត្អូញត្អែរគ្រប់ៗគ្នាថាពួកគាត់ រកប្រាក់ចំណេញតិចហើយត្រូវចំណាយលុយបង់ឲ្យមន្ត្រីគយថែមទៀតផង។លោក អន ស៊ីនួន ប្រធានសាខាគយនិងរដ្ឋាករ ខេត្តកណ្ដាល បង្កើតស្នាក់ការ(កុងត្រូលជជុះ)គ្រប់ច្រកល្ហកតាមដងផ្លូវជាតិនានា ក្នុងភូមិសាស្ត្រខេត្តកណ្ដាល!។កម្លាំង ដែលជាដៃជើងរបស់គាត់ ឱ្យចាំដេញតាមនិងកាក់ស្ទាក់រថយន្តដើម្បីទារយកលុយចូលហោប៉ាវយ៉ាងពេញបន្ទុក!។ដោយពុំមាន ចេញវិក្កយបត្រឬចុងសន្លឹក បង់ពន្ធចូលរដ្ឋអ្វីទេ?ពោលគឺចាំយកលុយស្រស់ៗតែម្ដង ក្រោមហេតុផលត្រួតពិនិត្យឯកសារពន្ធ”!។ជាក់ស្ដែងៈលោកអន ស៊ីនួន ដាក់ស្នាក់ការជាច្រើនមកហើយនៅផ្លូវជាតិលេខ១ ក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ទល់មុខវត្តគង្គាស្ទឹង។

ដើម្បីចាំស្ទាក់យកលុយ ពីរថយន្តដឹកទំនិញបន្លែផ្លែឈើ ចេញពីវៀតណាម ចូលភ្នំពេញដើម្បីចែកចាយ។ក្នុងនោះលោក អន ស៊ីនួនបានដាក់ស្នាក់ការកុងត្រូលជជុះនៅផ្លូវជាតិលេខ៨ ត្រង់ចំណុចភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល! ។សម្រាប់ចាំស្ទាក់ដេញយកលុយ ពីរថយន្តដឹកទំនិញបន្លែផ្លែឈើ ពីវៀតណាម ចូលភ្នំពេញ ដែលបើកលើផ្លូវជាតិលេខ៨.!។ប្រភពពីក្រុមអាជីវករបានឲ្យដឹងថារថយន្តសាំយ៉ុង គឺត្រូវបានដៃជើងរបស់លោក អន ស៊ីនួន ដែលមានស្នាក់ការ នៅផ្លូវជាតិលេខ៨ ចំណុចភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល កំណត់យកលុយចំនួន ១៥០.០០០រៀល ក្នុង១ជើងជាកំហិត!

អាជីវករម្នាក់ដែលដឹកទំនិញរៀង រាល់ថ្ងៃបានប្រើរថយន្តចំណុះ៥តោន គឺត្រូវបានក្រុមមន្ត្រីគយ ដែលមានស្នាក់ការត្រង់ចំណុចខាងលើ កំណត់យកក្នុង១ជើង ១០០.០០០រៀល យ៉ាងទៀងទាត់!។រីឯរថយន្តដឹកផ្លែឈើ ដោយមិនមានបង្កប់ទំនិញ ក្នុង១ជើងបង់អស់៧០.០០០រៀល ជាកំហិត?។រថយន្ត(វេអង)ដឹកចំណីជ្រូក ដែលមានថៅកែក្រុមហ៊ុនរត់ការហើយនោះ ក៏ត្រូវបង់បាយទឹកជូនកូនចៅលោក អន ស៊ីនួន ក្នុង១ជើង២០.០០០រៀលផងដែរ។

ក្រុមអាជីវករ បានបញ្ជាក់ដូចៗគ្នាថាៈរាល់ការបង់លុយទាំងនោះ គឺមិនដែលមានចុងសន្លឹកវិក្កយបត្រ ឬបង់ពន្ធចូលរដ្ឋអ្វីទេ..! ។ដោយជារៀងរាល់លើក មន្ត្រីគយត្រង់ចំណុចខាងលើ ហៅដេញស្ទាក់ចាប់រថយន្ត ពិនិត្យឯកសារពន្ធ រួចកំណត់ឱ្យបង់លុយចូលហោប៉ាវតែម្ដង! ។ក្រោយដេញស្ទាក់ជាច្រើនលើកហើយនោះ ឥឡូវគ្មាននរណាម្នាក់ ហ៊ានរំលងទេ.!។ពោលគឺឱ្យតែបើករថយន្ត មកដល់ស្នាក់ការ(កុងត្រូលជជុះ)នៅផ្លូវជាតិលេខ៨ ត្រង់ចំណុចភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល គឺដឹងតែឈប់និង ចូលបង់លុយឱ្យមន្ត្រីគយគ្រប់ៗគ្នា៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com