ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

តារាងបាល់ទះ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បានលួចលាក់បង្គប់បើកមាន់ជល់តាមអនទ្បាញ ខណៈ អាជ្ញាធរនិងសមត្ថកិច្ច មិនហ៊ានបង្ក្រាប

ភ្នំពេញ ទីតាំល្បែងស៊ីសងមាន់ជល់តាមអនឡាញ ស្ថិតនៅក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានលួចលាក់បើកលេង យ៉ាងសប្បាយរីករាយ ដោយក្រុមអ្នកញៀនល្បែង មិនមានការភិតភ័យ ពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចសង្កាត់អូបែកក្អម បន្តិចណាសោះឡើយ?(ពោល) ទាំងអ្នកបើក ទាំងអ្នកលេងថែមទាំងផ្គើននិងបទបញ្ជា របស់សម្តេចជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងនៅទូទាំងរាជធានីខេត្ត បើយោងតាមប្រភពព័ត៌មាន ពីមហាជននៅក្នុងសង្កាត់អូរបែកក្អម បានអោយដឹងថា? ជាទូទៅក្រុមអ្នកញៀនល្បែង តែងតែប្រមូលផ្ដុំគ្នា មកលេងល្បែងស៊ីសងជល់មាន់អនឡាញ ដោយភ្នាល់ដាក់លុយរាប់ម៉ឺនសែនលានរៀល មិនតែប៉ុណ្ណោះក្រុមអ្នកញៀនល្បែងនាំគ្នាស្រែកហ៊ោកញ្ជ្រៀវ ដូចគ្មានការភ័យព្រួយបន្តិចណាសោះ

ប្រភពខាងលើ បានបន្តទៀតថា? ក្រុមអ្នមញៀនល្បែងស៊ីសងមាន់ជល់អនឡាញ បានបង្ករភ្ជុះភ្លៀងតាមតែអំពើចិត្ត នៅក្នុងមូលដ្ឋានខាងលើ បែជាអាជ្ញាធរនិងសមត្ថកិច្ចសង្កាត់អូរបែកក្អម ដែលដឹកនាំដោយ លោកយឹម រ័ត្ន ចៅសង្កាត់អូបែកក្អម និងលោកវរសេនីយ៍ត្រី នាង ផល្លី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបីក្អម បែជារក្សាភាពស្ងៀមស្ងាត់ផ្គើនមិនអនុវត្តតាមបទបញ្ជារបស់សម្តេចជោហ៊ុនសែនស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងរាជធានីខេត្ត។

មហានជនខាងលើ   បានលើកឡើងទៀតថា មូលហេតុ ដោយសារលោក យឹម រ័ត្ន និងលោក នាង បានរក្សាភាពស្ងៀមស្ងាត់ចំពោះទីតាំងល្បែងស៊ីសងមាន់ជល់អនឡាញខាងលើនេះ  សង្ស័យទីតាំងល្បែងស៊ីសងមាន់ជល់អនឡាញខាងលើនេះជាឆ្នាំងបាយរបស់អស់លោកអាជ្ញាធរសង្កាត់អូរបែកក្អម ទេដឹង ទើបបានជាអស់លោកនាំគ្នារក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន។

សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិនទប់ស្កាត់និងមិនបង្ក្រាបបទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង  

ពាក់ព័ន្ធនិងជុំវិញករណីខាងលើនេះ មហាជនសូមសំណូមពរ ដល់លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ លោក ហួត ម៉េងវ៉ាងអធិការនគរបាលខណ្ឌសែនសុខ សូមមេត្តាជួយចាប់កម្លាំងកូនចៅក្រោមឱវាទចុះត្រួតពិនិត្យទីតាំងល្បែងស៊ីសងមាន់ជល់អនឡាញខាងលើនេះផងទាន៕

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com