ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

អភិបាលខេត្តត្បូងឃ្មុំ សំណេះសំណាល លើកទឹកចិត្ត ដល់ក្រុមការងារយុវជនបណ្តាញសង្គមខេត្ត បន្តផ្សព្វផ្សាយឲ្យបានផុសផុល រាល់សមិទ្ធិលដែលរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្តបានធ្វើ កំពុងធ្វើ និងបន្តធ្វើ

(ត្បូងឃ្មុំ) នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ  ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជួបសំណេះសំណាល ផ្តល់ការលើកទឹកចិត្ត ដល់ក្រុមការងារយុវជនបណ្តាញសង្គមខេត្តត្បូងឃ្មុំ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលដឹកនាំដោយលោកបណ្ឌិត សេង ជ័យវុធ នាយករដ្ឋបាលសាលាខេត្ត។

ក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសំណេះសំណាលសួរសុខទុក្ខ និងថ្លែងការកោតសរសើរចំពោះយុវជនយុវនារីក្រុមការងារបណ្តាញសង្គមទាំងអស់ ដែលបានចូលរួមផ្សព្វផ្សាយ និងសូមបន្តផ្សព្វផ្សាយឲ្យកាន់តែផុសផុលបន្ថែមទៀត នូវរាល់ព័ត៌មានអភិវឌ្ឍន៍នានា សកម្មភាពថ្នាក់ដឹកនាំ និងសមិទ្ធផលជាច្រើនសន្ធឹកសន្ធាប់ដែលរាជរដ្ឋាភិបាលកម្ពុជា ពិសេសរដ្ឋបាលខេត្តត្បូងឃ្មុំ សម្រេចបានកសាងចេញជារូបរាងឡើងទាំងនាពេលកន្លងមក ក៍ដូចជាបន្តកសាងនាពេលបច្ចុប្បន្ន និងនៅអនាគតយ៉ាងច្រើនបន្ថែមទៀត។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងបង្ហាញប្រាប់ទៅកាន់ក្រុមយុវជន ឲ្យយល់កាន់តែច្បាស់ពី <<យុទ្ធសាស្តបញ្ចកោណ ដែលមាន៥ចំនុចជាសំខាន់រួមមានៈ កំណើន, ការងារ, សមធម៍, ប្រសិទ្ធភាព និងចីរភាព>> របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និង <<យុទ្ធសាស្រ្តអាទិភាពទាំង៥: មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា>>

ស្ថិតក្នុងឳកាសនោះដែរ ឯកឧត្តមណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកទឹកចិត្តដល់ប្អូនៗយុវជនទាំងអស់ឱ្យបន្តខិតខំរៀនសូត្រ និងចូលរួមវគ្គបណ្តុះបណ្តាលជំនាញខ្លីៗ ដើម្បីអភិវឌ្ឍន៍ខ្លួនឯងឱ្យក្លាយជាធនាធានមនុស្សដ៏ល្អសម្រាប់ប្រទេសជាតិ។

ជាពិសេសប្អូនៗក្រុមការងារបណ្តាញសង្គម ដែលប្រលងជាប់ថ្នាក់ទី១២ទាំងអស់ ឯកឧត្តមបណ្ឌិត បន្តលើកទឹកចិត្ត នឹងស្វែងរកអាហារូបករណ៍ផ្តល់ជូន បើស្វែងរកមិនបាន លោកបណ្ឌិត នឹងចេញថវិកាផ្ទាល់ខ្លួនរ៉ាង់រង ឲ្យប្អូនៗបន្តការសិក្សានៅថ្នាក់បរិញ្ញាបត្រដើម្បីជាអ្នកបន្តវេន ជាកោសិកាជាតិ ជាទំពាំងស្នងឬស្សីដ៍ល្អសម្រាប់សង្គមជាតិកម្ពុជា ជាពិសេសសម្រាប់ខេត្តត្បូងឃ្មុំតែម្តង។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានផ្តល់កិត្តិយសថតរូបទុកជាអនុស្សាវរីយ៍ ព្រមទាំងផ្តល់ជូនថវិកាមួយចំនួនដល់ប្អូនៗយុវជន សម្រាប់ធ្វើបុណ្យជាមួយក្រុមគ្រួសារ ក្នុងឱកាសពីធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរយើងផងដែរ។

សូមបញ្ជាក់ថា៖ ក្រុមការងារយុវជនបណ្តាញសង្គមខេត្ត ដែលដឹកនាំដោយ លោកបណ្ឌិត សេង ជ័យវុធ នាយករដ្ឋបាលខេត្ត តែងតែចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយយ៉ាងផុសផុលរាល់សកម្មភាព និងការអភិវឌ្ឍន៍នានា របស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្តត្បូងឃ្មុំ ដល់មហាជនទូទៅបានជ្រាប៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com