ទាន់ហេតុការណ៍
សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។ => ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធាន និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតពានង្វាន់ជេីងឯកវិទ្យាល័យ​ អេអាយអេ​ លើកទី៤
0

អភិបាលខេត្តត្បូងឃ្មុំ ដាក់វិធានក្តៅទប់ស្កាត់ និងការឈូសឆាយទន្រ្ទានយកដីព្រៃលិចទឹក ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ

(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់រួមសហការគ្នាទប់ស្កាត់ការឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹក នៅក្នុងភូមិសាស្រ្តស្រុកក្រូចឆ្មារ។

ក្រោយទទួលបានបទបញ្ជារបស់ឯកឧត្តមអភិបាលខេត្ត ក្រុមការងារគណៈកម្មារទប់ស្កាត់ និងការឈូសឆាយទន្រ្ទានយកដីព្រៃលិចទឹក ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ បានរៀបចំក្រុមការងារចំរុះកងកម្លាំងទាំង៣ សរុបចំនួន៣០នាក់ ត្រូវបន្តឈរជើងដើម្បីទប់ស្កាត់ ការឈូសឆាយទន្រ្ទានយកដីព្រៃលិចទឹកដោយខុសច្បាប់។ ក្រុមការងារក៏បាននាំយកអំណោយមានជាអង្ករ ចំនួន ៤០០គីឡូក្រាម និងថវិកាផ្ទាល់របស់ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ឧបត្ថម្ភដល់កម្លាំងចំរុះមួយទីតាំងចំនួន២លានរៀល សរុបចំនួន៨លានរៀល រៀងរាល់ខែ ។

សូមបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ ទី២៨ ខែមករា ឆ្នាំ២០២៤ រដ្ឋបាលខេត្ដត្បូងឃ្មុំ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការទប់ស្កាត់ និងការឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹក នៅក្នុងភូមិសាស្ដ្រស្រុកក្រូចឆ្មារ នៃខេត្ដត្បូងឃ្មុំ

កម្លាំងដែលត្រូវឈរជើងប្រចាំការល្បាតក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ តាមបណ្តាទីតាំងសំខាន់ៗមានចំនួន៤ទីតាំងរួមមាន៖

ទីតាំងទី១៖ ឃុំក្របីក្រៀក (គ្រប់ដណ្តប់ ឃុំឈូក និងឃុំជំនីក)
ទីតាំងទី២៖ តំបន់ពស់អំបែង (គ្រប់ដណ្តប់ឃុំទួលស្នួល)
ទីតាំងទី៣៖ តំបន់ចម្ការចិន (គ្រប់ដណ្តប់ ឃុំ ប៉ើស១ ឃុំប៉ើស២ និងឃុំស្វាយ)
ទីតាំងទី៤៖ តំបន់ខ្នងព្រែក (គ្រប់ដណ្តប់ ឃុំក្រូចឆ្មារ ឃុំទ្រា និងឃុំព្រែកអាជី) ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ។

តែប្រសិនបើមានបទល្មើសកើតឡើង គឺកងកម្លាំងប្រដាប់អាវុធ ដែលមានចំណុះ៧នាក់ ក្នុងមួយទីតាំង ត្រូវតែចាប់ខ្លួនស្រាវជ្រាវវែកមុខ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ប៉ុន្តែការទន្ទ្រាន ដែលមានបទល្មើសជាក់ស្ដែង យើងចុះទៅកំពុងភ្ជួររាស់ ដាំដុះនៅតំបន់ហាមឃាត់ គឺកងកម្លាំងយើងចុះប្រតិបត្តិការ គឺមានសិទ្ធិពេញលេញ ក្នុងការបង្ក្រាបនៅបទល្មើសជាក់ស្ដែង។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ត្រូវតែជួយការពារទប់ស្កាត់ការទន្ទ្រានទៅលើដីនៅក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ សូមខិតខំជួយការពារឲ្យបានគង់វង្ស។

ក្នុងនោះផងដែរ ប្រសិនបើជនខិលខូចនៅតែបន្តការឈូសឆាយមិនស្ដាប់តាមការណែនាំទេក្រុមការងារ នឹងចុះទៅដល់គោលដៅដើម្បីអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់បំផុត និងដាច់ខាតហាមមិនឲ្យគ្រឿងចក្រចូលទីដីព្រៃលិចទឹកជាដាច់ខាត លើកលែងតែប្រជាពលរដ្ឋដែលបានអាស្រ័យផលមានទទួលស្គាល់ដោយអាជ្ញាធរ។ ពិសេសអ្នកអាស្រ័យផលនៅតំបន់នេះត្រូវតែផ្សព្វផ្សាយ ដើម្បីកុំឲ្យមានទន្ទ្រានដីបន្ថែមទៀត ហើយប្រញាប់ចាកចេញពីកន្លែងដីតំបន់ហាមឃាត់នេះជាបន្ទាន់៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com