ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ផ្លូវបេតុងចំនួន ៨ ខ្សែជាសមិទ្ធផលថ្មីទៀតនៅក្នុងស្រុកស្រីសន្ធនឹងលេចចេញជារូបរាងនាពេលខាងមុខនេះ

កំពង់ចាម: នាព្រឹកថ្ងៃទី១០ឧសភាឆ្នាំ ២០២៤ផ្លូវបេតុងចំនួន៨ខ្សែនៅក្នុងស្រុកសីសន្ធ ត្រូវបានដាក់ឲ្យដេញថ្លៃនៅសាលាស្រុកស្រីសន្ធរអញ្ជើញជាអធិបតីក្នុងពិធីនេះដោយលោកឡីមិចជានាយករងរដ្ឋបាលសាលាខេត្តកំពង់ចាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងលោក ស៊ីម គង់ អភិបាល​នៃគណះអភិបាលស្រុកស្រីសន្ធរព្រមទាំងដេញក្រុមហ៊ុនថ្លៃជាច្រើននាក់។

លោក ស៊ីម គង់ អភិបាលស្រុកស្រីសន្ធរបានឲ្យដឹងថា គម្រោងផ្លូវបេតុងចំនួន៨ឃុំនេះ មានទឹកប្រាក់ប្រមាណជិត១៩០០លានរៀល ត្រូវបានដាក់ឲ្យដេញថ្លៃនៅសាលាស្រុកស្រីសន្ធរ នៅថ្ងៃនេះ មានឃុំជីបាល ឃុំកោះអណ្ដែត ឃុំមានជ័យ ឃុំផ្ទះកណ្ដាល ឃុំព្រែកដំបូក ឃុំព្រៃរំដេង ឃុំឬស្សីស្រុក និងឃុំស្វាយពោធិ៍ ។

លោកឡី​ មិច​ បានមានប្រសាសន៏ថាក្រុមហ៊ុនមួយចំនួនមិនមានបំណងមកប្រកួតប្រជែងក្នុងកាដេញថ្លៃគំរោងសាងសង់នោះទេ​ក្នុងកាដេញថ្លៃហេតុដូច្នេះគណៈកម្មាការលទ្ធកម្មត្រូវត្រួតពិនិត្យអោយបានត្រឹមត្រូវបញ្ចាក់ថាក្រុមហ៊ុនទាំងនេះមានឯកសារគ្រប់គ្រាន់ទៅតាមនិតិវិធីហើយទើបអនុញ្ញាតអោយចូលរួមដេញថ្លៃ។

ក្នុងការប្រកួតប្រជែងមាន៖

១.ឃុំជីបាលផ្លូវបេតុងប្រវែង៥៦០ម៉ែត្រតម្លៃដាក់ឲ្យដេញថ្លៃជាង២៦៥លានរៀល មានក្រុមហ៊ុនចំនួន៣ ចូលរួមប្រកួតប្រជែងបានលើក្រុមហ៊ុន ម៉ូវ មួយហេង តម្លៃជាង៨៩លានរៀល។

២.ឃុំកោះអណ្ដែត ផ្លូវបេតុងប្រវែង៣៨០ ម៉ែត្រ តម្លៃដាក់ដេញថ្លៃជាង២០៧ លានរៀល មានក្រុមហ៊ុន៩ ចូលរួមប្រកួតប្រជែងបានលើក្រុមហ៊ុន ម៉ាន់ ម៉េងហេង ក្នុងតម្លៃជាង៦១លានរៀល។

៣.ឃុំមានជ័យ ផ្លូវបេតុងប្រវែង៤០០ ម៉ែត្រ តម្លៃដាក់ដេញថ្លៃជាង២១៧លានរៀល មានក្រុមហ៊ុន៩ ចូលរួមប្រកួតប្រជែង បានលើក្រុមហ៊ុន យ៉េន ស៊ីនួន ក្នុងតម្លៃជាង៧៧លានរៀល។

៤.ឃុំផ្ទះកណ្ដាល ផ្លូវបេតុងប្រវែង៤០០ ម៉ែត្រតម្លៃដាក់ដេញថ្លៃជាង២០៧លានរៀល មានក្រុមហ៊ុនចំនួន៥ ចូលរួមប្រកួតប្រជែងបានលើក្រុមហ៊ុន កៅ ប៊ុនណាក់ តម្លៃ៩៨លានរៀល។

៥.ឃុំព្រែកដំបូក ផ្លូវបេតុងប្រវែង៤០០ ម៉ែត្រ តម្លៃដាក់ដេញថ្លៃជាង២២៧លានរៀល មានក្រុមហ៊ុន៩ចូលរួមបានទៅលើក្រុមហ៊ុន កេត សុខគាង តម្លៃ៨៧ លានរៀល ។

៦.ឃុំព្រែករំដេង ផ្លូវបេតុងប្រវែង៤៥០ ម៉ែត្រ តម្លៃដាក់ដេញថ្លៃជាង២៥៥លានរៀល មានក្រុមហ៊ុន៧ ចូលរួមបានលើក្រុមហ៊ុន ចេង ពៅ តម្លៃជាង៦៨លានរៀល។

៧.ឃុំឫស្សីស្រុក ផ្លូវបេតុងប្រវែង៤០០ ម៉ែត្រតម្លៃដាក់ដេញថ្លៃជាង២១៥លានរៀល មានក្រុមហ៊ុន៩ ចូលរួមបានលើក្រុមហ៊ុន ស្រុង សឿន តម្លៃជាង៨៣ លានរៀល ។

៨.ឃុំស្វាយពោធិ ផ្លូវបេតុងប្រវែង៥៥០ ម៉ែត្រ តម្លៃដាក់ដេញថ្លៃជាង២៥២លានរៀល មានក្រុមហ៊ុន៩ បានទៅលើក្រុមហ៊ុនយ៉េន ស៊ីនួន តម្លៃជាង៧៩ លានរៀល ។

ម្ចាស់ក្រុមហ៊ុនម្នាក់ដែរបានចូលរួមក្នុងការដេញថ្លៃគំរោងសាងសង់ផ្លូវសុំមិនបញ្ចេញឈ្មោះបានប្រាប់អ្មកសារពត៏មានអោយដឹងថាការដេញថ្លៃថ្ងៃនេះមានការចុះរហូតដល់៤០%ដែរធ្វើឃុំនិមួយៗចំណេញថវិការអាចអភិវឌ្ឍន៏ផ្លូវក្នុងឃុំបន្តទៀត។ចំពោះការដេញថ្លៃនេះពុំមានលក្ខណណាមួយដែរខុសនិតិវិធីនោះទេគ្រាន់តែមានលក្ខណរញ៉េរញ៉ៃបន្តិចព្រោះថាគំរោងដាក់អោយដេញថ្លៃច្រេីន​ ហេតុនេះម្ចាស់ក្រុមហ៊ុនចូលរួមច្រើន​ ម្យ៉ាងវិញទៀតទីកន្លែងដេញថ្លៃមានរាងតូចចង្អៀតផងប៉ុន្តែជាលទ្ធផលយើងអាចទទួលយកបាន៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com