ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។ => ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធាន និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតពានង្វាន់ជេីងឯកវិទ្យាល័យ​ អេអាយអេ​ លើកទី៤ => វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។ => អាខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅក្រុងកំពង់ចាម => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ => សភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា​ (AmCham Cambodia) បានកោតសរសើរចំពោះសមិទ្ធិផល ១ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ​ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទជាមួយវិស័យឯកជន។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួន សម្រាប់ការវិនិយោគបរទេសនៅកម្ពុជា។ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ => លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល។
0

ក្រុមការងារគណបក្សប្រជាជនកម្ពុជាក្រុងសួង ខេត្តត្បូងឃ្មុំ ប្រកាសចាត់តាំងសមាសភាពចុះមូលដ្ឋានទាំង២ សង្កាត់

ត្បូងឃ្មុំ ៖ ដើម្បីសម្រួលដល់ការងារចុះមូលដ្ឋានទាំង២សង្កាត់ ក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ របស់គណបក្សប្រជាជនកម្ពុជា គណៈកម្មាធិការគណបក្សខេត្តបានសម្រេចចាត់តាំងសមាសភាពក្រុមការងារមួយចំនួនបន្ថែមទៀតដោយក្នុងនោះសង្កាត់វិហារលួង មានអនុប្រធាន១៤ នាក់ សង្កាត់សួង ចំនួន ៤នាក់ ខណៈពិធីប្រកាសទទួលស្គាលបានធ្វើឡើងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៤ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ក្រុងសួង ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់សួង និងសង្កាត់វិហារលួង ។

  បន្ទាប់ពីលោក ជា ណារ៉ុន អនុប្រធានគណបក្សប្រជាជនកម្ពុជាក្រុងសួង អាននូវសេចក្តីសម្រេចស្តីពីការ ចាត់តាំងសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងសួង ខេត្តត្បូងឃ្មុំ និងពិធីប្រគល់ទទួលសេចក្តីសម្រេច ឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណៈ បានមានប្រសាសន៍លើក ឡើងថា សមាសភាពក្រុមការងារនេះពិតជាមានសារៈសំខាន់ក្នុងការចុះបំពេញការងារជូនគណបក្ស ជូនប្រជាជនតាមមូលដ្ឋាននៃសង្កាត់ទាំង២ ឳ្យបានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា ។

  ឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណៈ បន្ថែមថា មានការងារជាច្រើនទៀតដែលមន្ត្រីគណបក្សត្រូវបន្តចុះសិក្សា ដោះស្រាយជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ពិសេសប្រជាពលរដ្ឋងាយរងគ្រោះ ព្រោះថារាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខបានគិតគូរយ៉ាងខ្លាំងពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈក្នុងនោះសម្តេចបានលើកទឹកចិត្ត និងផ្តល់ឳកាស ដល់យុវជនដែលបាត់បងឳកាសសិក្សារៀនសូត្របានសិក្សាជំនាញវិជ្ជាជិវៈ ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថមថែមទៀតផង ។ ក្នុងនោះការគាំពារសុខភាពជូនប្រជាពលរដ្ឋ ក៏ជាផែនការអទិភាពយ៉ាងសំខាន់ផងដែរ ។

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com