(ត្បូងឃ្មុំ)៖ ព្រឹកថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២៤នេះ នៅសាលា ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានធ្វើការរៀបចំដំណើរការដាក់ដេញថ្លៃ ជាសាធារណៈនូវគម្រោងសា្ថបនា និងសាងសង់ផ្លូវ បេតុងចំនួន3កម្រោង រួមមាន ឃុំចក ឃុំទួលសូភី និងឃុំព្រះធាតុ ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងមូលដ្ឋានស្រុកត្បូងឃ្មុំ ក្រោមវត្តមាន លោកមេឃុំ ទាំងបីឃុំនិងគណកម្មការឃុំទាំង អស់ មន្រ្តីបច្ចេកទេស តំណាងក្រុមហ៊ុនដេញថ្លៃ និងអ្នកពាក់ព័ន្ធ ផងដែរ ។
ឱកាសនោះ លោកសឺង គិរីវណ្ណឌី នាយករងទីចាត់ការផែនការ និងវិនិយោគខេត្ត មានប្រសាសន៏ថា ក្រោយពីដំណើរការដេញថ្លៃ ត្រូវបានបញ្ចប់ សូមលោក-លោកស្រី ជាក្រុមហ៊ុនទទួលបានសិទ្ធទទួលការទាំងអស់ ត្រូវអនុវត្តន៏អោយបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដោយធ្វើយ៉ាងណា អនុវត្តគម្រោងសាងសង់ផ្លូវទាំងនេះ ប្រកបដោយគុណភាព បម្រើផលប្រយោជន៏ជូនប្រជាពលរដ្ឋបានយូអង្វែង
នាឱកាសនោះ លោកមេឃុំទាំងបី បានមានប្រសាសន៏លើកឡើងដោយសង្កត់ធ្ងន់ថា រាល់ការបើកសំណើរដាក់ដេញថ្លៃ លើគម្រោងមូលនីធិឃុំ/សង្កាត់ ចាំបាច់ត្រូវអនុវត្តន៏គោរពតាមគោលការណ៏អោយបានត្រឹមត្រូវ ទៅតាមនីតិវិធីលទ្ធកម្ម ដែលមានចែងក្នុងសៀវភៅណែនាំស្ដីពីការអនុវត្តន៏គម្រោងមូលនីធិឃុំ/សង្កាត់ជាធរមាន ធានាបានតម្លាភាព យុត្តិធម៌ គុណភាព ដែលរដ្ឋបាលមូលដ្ឋានទទួលយកបានទាំងអស់គ្នា។
ដោយបន្ទាប់ពីបានដំណើរការបើកឯកសារសម្រាប់ដាក់ដេញថ្លៃ របស់បណ្តាក្រុមហ៊ុនដែលបានចូលរួមដេញថ្លៃរួចមកក៏បានមានប្រសាសន៏បន្ថែមថា តាមទិដ្ឋភាពជាក់ស្តែងការដេញថ្លៃ គម្រោងមូលនិធិឃុំ/សង្កាត់ នេះ គឺបានប្រព្រឹត្តទៅប្រកបដោយតម្លាភាព និងត្រឹមត្រូវតាមច្បាប់និងលក្ខខណ្ឌនៃការដេញថ្លៃ ខណៈប្រធានគណៈកម្មការលទ្ធកម្ម យល់ព្រមទទួលយកគម្រោងមួយនេះផងដែរ។