ទាន់ហេតុការណ៍
សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។ => ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធាន និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតពានង្វាន់ជេីងឯកវិទ្យាល័យ​ អេអាយអេ​ លើកទី៤
0

គណៈប្រតិភូព្រះរាជាណាចក្រថៃ ធ្វើទស្សនកិច្ច ស្វែងយល់ពីការងារភូមិ១ ផលិតផល១ នៅខេត្តកំពង់ចាម  

នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ គណៈប្រតិភូ នៃព្រះរាជាណាចក្រថៃ ដឹកនាំ ដោយ លោកស្រីសាស្ត្រាចារ្យ ថាត់សៈនីយ៉ា និរិត ប្រធានក្រុមផលិតផលវាយនភណ្ឌ និងជាប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ អភិវឌ្ឍសូត្ររាជមង្គលឦសាន្ត ជាប្រធានប្រតិភូ បានដឹកនាំសហការី ចំនួន ៥រូប ទៀតចុះតាមដានលទ្ធផលការបណ្តុះបណ្តាលការអភិវឌ្ឍ ផលិតផល OVOP នៃក្រុមផលិតផលទាំង ៦ ប្រភេទ នៅខេត្តកំពង់ចាម ។  

តាមការគូសបញ្ជាក់ របស់ លោកសាស្ត្រាចារ្យ ថាត់សៈនីយ៉ា និរិតប្រធានប្រតិភូ ឲ្យដឹងថា គណៈប្រតិភូ របស់លោកស្រី មកកាន់ខេត្តកំពង់ចាម នៃព្រះរាជាណាចក្រកម្ពុជា មានគោលបំណង ៖ ១.ដើម្បី ប្រមូលទិន្នន័យ ថាអ្នកចូលបណ្តុះបណ្តាល ដែលទទួលបានការបណ្តុះបណ្តាលការអភិវឌ្ឍផលិតផល OVOP នៃក្រុមផលិតផលទាំង ៦ ប្រភេទ កាលពី ខែសីហា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យបច្ចេកវិទ្យារាជមង្គលឦសាន សាខាខេត្តសុរិន្ទ ខេត្តសុរិន្ទ ព្រះរាជាណាចក្រថៃ អាចនាំចំណេះ និងជំនាញ មកប្រើជាប្រយោជន៍បានតិចច្រើន ។ ២.ត្រួតពិនិត្យទីតាំង នៅខេត្តកំពង់ចាម (ទីតាំងរបស់គម្រោង) ដើម្បី ជាទិន្នន័យក្នុងការរៀបចំផែនការ បង្កើតកម្មវិធី និងកំណត់គោលការណ៍ សម្រាប់ការដំណើរការគម្រោង ឲ្យសមស្រប និងស្រប តាមស្ថានភាពទីតាំង ។ និង៣.ពិភាក្សា ជាមួយតំណាងគណៈកម្មាធិការជម្រុញចលនាភូមិមួយផលិតផលមួយ (OVOP) របស់កម្ពុជា (ក្នុងកម្រិតក្រុមការងារ) ដើម្បី ពិភាក្សាពីគោលការណ៍ក្នុងការដំណើរការគម្រោង និងសិក្សា ពិនិត្យការងារក្នុងការដំណើរការគម្រោងភូមិមួយផលិតផលមួយ (OVOP) របស់កម្ពុជា ដើម្បី ជាទិន្នន័យ ក្នុងការរៀបចំគម្រោងសហប្រតិបត្តិការបន្តទៀត ។

ផ្អែកតាមកម្មវិធីគ្រោងទុក នៅរសៀលថ្ងៃទី១៥ ខែកក្កដា នេះ ឯកឧត្ដម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដាអភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និងសហការី ក្រុមការងារលេខាធិការដ្ឋានខេត្ត ភូមិ១ ផលិតផល ១ បានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ និងអញ្ជើញអមដំណើរ ក្រុមគណៈប្រតិភូ តាមរថយន្ត ចុះទៅកាន់សហគមន៍ សំបូរមានជ័យ ស្ថិតនៅភូមិសំបូរ ឃុំសូភាស ស្រុកស្ទឹងត្រង់ និងសហគ្រាសផលិតគ្រប់ស្វាយចន្ទី ឡឹង ម៉ានុត ស្ថិតនៅភូមិតាអុង ឃុំតាអុងស្រុកចំការលើ ដើម្បី តាមដានលទ្ធផលការបណ្ដុះបណ្ដាលការអភិវឌ្ឍផលិតផលភូមិមួយ ផលិតផលមួយ ជាមួយអ្នកចូលរួមបណ្ដុះបណ្ដាល ក្នុងក្រុមអាហារ និងភេសជ្ជៈ នៅព្រះរាជាណាចក្រថៃ កាលពីឆ្នាំកន្លងទៅនោះ ។

សូមជម្រាបថា នាឱកាសអញ្ជើញដល់ សហគមន៍ និងសហគ្រាសទាំង ២ទីកន្លែង ខាងលើ ឯកឧត្ដម អភិបាលរងខេត្ត និងក្រុមការងារគណៈប្រតិភូ ក៏បានលើកឡើងនូវចម្ងល់ រួមទាំង ការស្ដាប់នូវវឌ្ឍនភាព និងការលើកឡើង នូវបញ្ហាប្រឈមនានា របស់ម្ចាស់សហគមន៍ និងម្ចាស់សិប្បកម្ម ផងដែរ ៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com