ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ក្រសួងបរិស្ថានគ្រោងទិញឧបករណ៍ តាមដានភាគល្អិតក្នុងខ្យល់១៥គ្រឿងទៀតពីប្រទេសចិន ដើម្បីតាមដានគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជា

រាជធានីភ្នំពេញ ៖ ក្រសួងបរិស្ថានគ្រោងនឹងទិញឧបករណ៍តាមដានភាគល្អិតក្នុងខ្យល់ PM2.5 ឬ PM10 ប្រមាណ ១៥គ្រឿងប​ន្ថែ​ម​​​ទៀតពីប្រទេសចិន ដើម្បីតាមដានការវិវឌ្ឍន៍គុណភាពខ្យល់នៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា ក្នុងព្រះ​រា​ជា​ណាចក្រកម្ពុជា ។ នេះជាការបញ្ជាក់របស់លោក ហេង ណារ៉េត អគ្គនាយកនៃអគ្គនាយក ដ្ឋានគាំពារបរិស្ថាន នៃក្រសួងប​រិស្ថា​ន​ ។

ក្នុងសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាពការងាររបស់ក្រសួងបរិស្ថាន និងបច្ចុប្បន្នភាពលើគុណភាពខ្យល់ក្នុងប្រ​ទេសកម្ពុជា» ដែ​ល​រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ លោក ហេង ណារ៉េតបានប​ញ្ជាក់​ថា​ ការគ្រោងបញ្ជាទិញឧបករណ៍តាមដានភាគល្អិតក្នុងខ្យល់នេះ ដើម្បីយកមកបំពាក់ក្នុងខេត្តស្វា​យ​រៀង និងខេត្តបន្ទាយមា​ន​ជ័យ ដែលមិនទាន់មានបំពាក់ឧបករណ៍ និងបន្ថែមនៅតាមក្រុងធំៗមួយចំនួនទៀត ។ លោក ហេង ណារ៉េត បានអះអាងថា ឧ​ប​ករណ៍នេះនឹងត្រូវបញ្ជាទិញមកពីប្រទេសចិន ជាមួយតម្លៃប្រមាណ ៥ពាន់ដុល្លារក្នុងមួយគ្រឿង ។

កាលពីសប្តាហ៍មុននេះ គុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ត្រូវបានរកឃើញថា មានការ​កើ​ន​ឡើងភាគល្អិតក្នុងខ្យល់ ដែលនាំឱ្យមានការព្រួយបារម្ភពីការនាំឱ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ ។ លោក ហេង ណា​រ៉េ​ត​ បានគូសបញ្ជាក់ថា ក្រសួងបរិស្ថាន និងអគ្គនាយកដ្ឋានគាំពារបរិស្ថាន តាមដានជាប់ជាប្រចាំទៅលើបញ្ហានេះ ជាមួយឧប​ក​រ​ណ៍តាមដានគុណភាពខ្យល់ចំនួន ៣១ស្ថានីយ ដែលបំពាក់នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត ។

លោក ហេង ណារ៉េត បានឱ្យដឹងថា បច្ចុប្បន្នឧបករណ៍តាមដានគុណភាពខ្យល់នេះ មាននៅរាជធានីភ្នំពេញ ៧ស្ថានីយ ក្រុងសៀ​ម​​​រាប ២ស្ថានីយ ក្រុងព្រះសីហនុ ២ស្ថានីយ និងនៅតាមក្រុងទីរួមខេត្តដទៃទៀត មួយស្ថានីយក្នុងមួយខេត្ត ។

អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថានរូបនេះ បានអះអាងថា តាមរយៈឧបករណ៍តាមដានគុណភាពខ្យល់ទាំងនេះ តែង​ផ្ត​ល់​ទិន្នន័យលើការវាយតម្លៃគុណភាពខ្យល់រៀងរាល់កន្លះម៉ោងម្តង ។ តាមរយៈឧបករណ៍ទាំងនេះ ក៏បានរកឃើ​ញ​ថា ការកើន​​ឡើ​​ងភាពកខ្វក់ក្នុងខ្យល់កាលពីសប្តាហ៍កន្លងទៅ បណ្តាលមកពីការកើនឡើងកំហាប់ភាគល្អិត នៃ PM2.5 និង PM10 ដោ​យ​ឡែកប្រភពបំពុលដែលជាប្រភេទឧស្ម័ន មិនមានការកើនឡើងនោះឡើយ ។

បើទោះបីជាយ៉ាងណា លោក ហេង ណារ៉េត បានឱ្យដឹងថា រហូតមកដល់សប្តាហ៍នេះ គុណភាពខ្យល់បានវិលមករកភាពប្រក្រតីវិ​ញ​​ហើយ មិនមានបញ្ហានាំឱ្យមានក្តីបារម្ភនោះឡើយ ។

នៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកមិញនេះ លោក ហេង ណារ៉េត ក៏បានច្រានចោលនូវទិន្នន័យដែលបង្ហាញដោយគេហទំព័រ a​i​r​​vi​s​u​a​l ផងដែរ ។ លោកបានអះអាងថា ទិន្នន័យវាយតម្លៃពីគុណភាពខ្យល់បង្ហាញដោយគេហទំព័រនេះ មិនមានសុក្រឹតនោះទេ ។​

ពាក់ព័ន្ធបញ្ហាគុណភាពខ្យល់នេះ លោកអគ្គនាយក បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់តាមដានព័ត៌មានដែលប​ង្ហាញ​ដោយ​ក្រ​សួងបរិស្ថានជាគោល។ ក្នុងសន្និសីទព័ត៌មាននេះ លោក ហេង ណារ៉េត ក៏បានបញ្ជាក់ផងដែរថា ពីបញ្ហាដែ​ល​នាំឱ្យធ្លាក់ចុះនូវ​គុ​ណ​ភាពខ្យល់ ។ បញ្ហានាំឱ្យធ្លាក់ចុះគុណភាពខ្យល់នោះមានដូចជា ការបញ្ចេញផ្សែង និងឧស្ម័នពីរោងចក្រ យានយន្តដែលប្រើប្រេងម៉ាសូត និងចំហេះឥន្ធនៈផ្សេងៗទៀតមានដូចជាការដុតប្រេងខ្មៅ និងធ្យូងថ្មជាដើម។

ភ្លើងឆេះព្រៃ ការដុតរានដីព្រៃ ដើម្បីយកធ្វើជាកម្មសិទ្ធិ ការដុតទីវាល ដូចជាការដុតសំរាម និងគល់កញ្ច្រាំងស្រូវជាដើម ក៏ជាប្រ​ភ​​ពនាំឱ្យធ្លាក់ចុះនូវគុណភាពខ្យល់ផងដែរ។

លោក ហេង ណារ៉េត បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាក្នុងការរក្សាគុណភាពខ្យល់នេះ ដោយមិនត្រូវដុតសំរាម​ពា​​​​​សវាលពាសកាលនោះឡើយ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com