ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ការរក្សាសន្តិភាពរបស់ UN ជាការវិនិយោគដ៏សំខាន់ដើម្បីសន្តិភាពពិភពលោក ខណៈកម្ពុជាបានបរិច្ចាគកម្លាំងច្រើនជាងគេក្នុងតំបន់អាស៊ាន

ភ្នំពេញ ៖ លោកស្រី ប៉ូលីន ថាម៉េស៊ីស អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានបញ្ជាក់ថា ការរក្សាសន្តិភាពរ​ប​ស់​​​អង្គការសហប្រជាជាតិ ជាការវិនិយោគដ៏សំខាន់មួយ ដើម្បីសុខសន្តិសុខ និងសន្តិភាពពិភពលោក ខណៈកម្ពុជា បានប​រិ​ច្ចាក​ក​​​​​ងកម្លាំងរបស់ខ្លួនច្រើនជាងគេ នៅក្នុងតំបន់អាស៊ាន ដែលជាភាពជោគជ័យមួយរប​ស់​កម្ពុជាគួរឱ្យកត់សម្គាល់ ។

ការបញ្ជាក់បែបនេះរបស់លោកស្រី ប៉ូលីន ថាម៉េស៊ីស បានធ្វើឡើងនៅក្នុងឱកាសដែលលោកស្រី បានអញ្ជើញចូលរួមជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងពិធីទទួលដំណើរនិវត្តន៍របស់កងកម្លាំងវិស្វក​ម្ម​លេ​​​ខ៦៩៣ ចំនួន១៨៤នាក់ ដែលបញ្ចប់បេសកកម្មក្រោមឆ័ត្រ អង្គការសហប្រជាជាតិ នៅប្រទេសលីបង់ នៅទីស្តីការគណៈរដ្ឋម​ន្ត្រី ។ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជារូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការរក្សាសន្តិភាពរបស់អង្គការ​ស​​​ហ​ប្រជាជាតិ ជាការវិនិយោគដ៏សំខាន់មួយ ដើម្បីសន្តិសុខ និងសន្តិភាពពិភពលោក វាតម្រូវឱ្យមានការតាំងចិត្តដ៏រឹងមាំពីថ្នា​ក់​អន្តរជាតិកម្ពុជាធ្លាប់ជាប្រទេស ដែលទ​ទួ​ល​​​ការជួយគាំទ្រពីអង្គការសហប្រជាជាតិ និងកម្លាំងរក្សាសន្តិភាព តាមរយៈបេស​កកម្ម UNTAC ហើយបានក្លាយជាប្រទេសបរិច្ចាគមួយ ក្នុងចំណោមប្រទេសនាំមុខក្នុ​ង​ស​ហគមន៍អាស៊ាន ដែលបានបរិច្ចាគច្រើ​ន​ជាងគេ  នេះគឺជាជោគជ័យដ៏គួរឱ្យកត់សម្គាល់មួយ ហើយជោគជ័យដែលនឹងបន្តនាំមកនូវការកើនឡើងនៃកិច្ចសហប្រ​តិ​ប​ត្តិ​​​​​កា​រ​​​​​​ រវាងអាស៊ាន និងអង្គការសហប្រជាជាតិ» ។

លោកស្រី ប៉ូលីន ថាម៉េស៊ីស បានបន្តថា បុគ្គលិកទាំងនគរបាល និងយោធាប្រមាណ ៥ពាន់នាក់ មកពីរដ្ឋសមាជិកអាស៊ានទាំ​ង​៧​ កំពុងបំពេញបេសកកម្មនៅពាសពេញពិ​ភ​ពលោក។ ការកើនឡើងនូវចំនួននារីរក្សាសន្តិភាព ដែលបានចល័តដោយរដ្ឋស​មា​ជិ​​ក​អាស៊ាន ជាសក្ខីភាពដែលរដ្ឋជាសមាជិកអាស៊ាន ទទួលស្គាល់នូវតួនាទីដ៏សំខាន់ ដែ​លនារីរក្សាសន្តិភាព អាចនឹងត្រូវដើរតួ​នា​ទីការអនុវត្តអាណត្តិបេសកកម្ម។ ចំណាត់ថ្នាក់ដែលកម្ពុជា ទទួលបានក្នុងការបញ្ជូននារីលើសកំណត់ គឺជាភាពអស្ចារ្យមួយ។ «​ខ្ញុំ​​​​​​ជឿជាក់ថា បច្ចុប្បន្នកម្ពុជា មានបុគ្គលិករក្សាសន្តិភាពជាស្ត្រីចំនួន១៧ភាគរយ»។  ជាការអះអាងរបស់លោកស្រី ប៉ូលីន ថាម៉េស៊ី​ស ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្ន កម្ពុជាបានប្រែក្លាយបទពិសោធន៍ដ៏ល្វី​ង​ជូ​​​រចត់នៃសង្គ្រាម ឱ្យទៅជាការរួមចំណែក​យ៉ា​ងសកម្មក្នុងបុព្វហេតុសន្តិភាពពិភពលោក ប្រកបដោយមោទនភាពក្រៃលែង ចំ​ពោះ​ការរួមចំណែកកងកម្លាំង ក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិចំ​នួនជាង ៦,៥០០នាក់ ក្នុងនោះនារីជិ​ត​​៣៥០នាក់ នៅតំបន់អាហ្វ្រិក មជ្ឈឹមបុព៌ា និងអឺរ៉ុប ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា តាមរយៈស្នាដៃ និងការរួមចំណែកនេះហើយ ទើបសហគមន៍អន្តរជាតិផ្តល់ទំនុកចិ​ត្ត​កម្ពុជា ឱ្យមានតួនាទីនៅក្នុងប្រព័ន្ធអង្គ​កា​រសហប្រជាជាតិ រួមចំណែកដល់បុព្វហេតុនៃការរក្សាសន្តិភាព និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព នៅលើពិភពលោក ដែលធ្វើឱ្យកម្ពុជាស្មើមុខ ស្មើមាត់ ស្មើភាព ស្មើ​សិទ្ធិ ក្នុងចំណោមប្រទេសបរិច្ចាគកងក​ម្លាំ​ង​ចូលរួមបំពេញបេសកកម្ម របស់អង្គការសហប្រជាជាតិ ។

គួរជម្រាបថា រយៈពេល១៤ឆ្នាំកន្លងមកនេះ កម្ពុជាបានបញ្ជូនកម្លាំងសរុបចំនួន ៦,៧៤១នាក់ ក្នុងនោះមាននារីចំ​នួ​ន​៣​៦២​នា​ក់​ ​ទៅកាន់បេសកកម្មចំនួន១១ ក្នុងប្រទេសចំនួន៩ នៅទ្វីបអាហ្វ្រិក និងមជ្ឈិមបូព៌ា លើជំនាញបោសសំអាតមីន វិស្វកម្មសំ​ណ​ង់​ផ្ដេក-បញ្ឈរ អាវុធហត្ថ មន្ទីរពេទ្យ កំរិត២ វិស្វកម្មព្រលានយន្តហោះ កំទេចគ្រាប់មិនទា​ន់​ផ្ទុះ នាយទាហានសេនាធិការ និងស​ង្កេ​​​​តការណ៍យោធា៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com