ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

រាជរដ្ឋាភិបាល អនុញ្ញាតឱ្យសង់រោងចក្រអគ្គិសនី ដុតធ្យូងថ្មពីរទៀត នៅខេត្តឧត្តរមានជ័យ និងកោះកុង ជាមួយទុនវិនិយោគជាង ១ពាន់ ៦០០លានដុល្លារអាមេរិក

ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យសាងសង់រោងចក្រអគ្គិសនីដើរដោយធ្យូងថ្មចំនួនពីរទៀតនៅក្នុងខេត្តឧត្តរមានជ័យ និ​​​ង​ខេត្តកោះកុង។ រោងចក្រទាំងពីរនេះ អាចផ្តល់ថាមពលអគ្គិសនីបានជិត ១ពាន់មេហ្គាវ៉ាត់ ជាមួយទុនវិនិយោគជាង ១ពាន់ ៦​០០លានដុល្លារអាមេរិក។

ការសម្រេចនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹ​ក​​​ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ។ ក្រោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាលហើយ គម្រោងបង្កើតរោងចក្រដើរដោយធ្យូងថ្មទាំ​ង​​​ពីរនេះ នឹងត្រូវដាក់ជូនសភាពិនិត្យ និងសម្រេចផងដែរ ។

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា រោងចក្រអគ្គិសនីដើរដោយធ្យូងថ្មីនៅក្នុងខេត្តឧត្តរមានជ័យ នឹងត្រូវសាងសង់ឡើង នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយប្រើ​ប្រាស់សក្តានុពលរ៉ែធ្យូងថ្មដែលមាននៅក្នុងតំបន់នោះ ដែលបានគ្រោងដាក់ឲ្យដំណើរការនៅចុងឆ្នាំ២០២១ និងឆ្នាំ២០២២ ។

រោងចក្រនេះ វិនិយោគសាងសង់ដោយក្រុមហ៊ុន HAN SENG COAL MINES CO.,LTD ដោយផ្តល់ថាមពលអគ្គិសនីប្រមាណ ២​៦​​៥មេហ្កាវ៉ាត់ ។ ការវិនិយោគនេះ ប្រើទុនប្រមាណជិត ៣០០លានដុល្លាររអាមេរិក។ ដោយឡែករោងចក្រដើរដោយធ្យូងថ្មនៅខេ​ត្ត​កោះកុងវិញ នឹងត្រូវសាងសង់ឡើងនៅស្រុកបុទុមសាគរ។ រោងចក្រផលិតថាមពលអគ្គិសនីដើរដោយធ្យូងថ្មមួយនេះ វិនិ​យោ​គ​​​ដោយក្រុមហ៊ុន ROYAL GROUP របស់អ្នកឧកញ៉ា គិត ម៉េង ជាមួយទុនវិនិយោគប្រមាណ ១,៣៤៤.២០លានដុល្លារអាមេរិក។ រោ​​​ងចក្រមួយនេះ អាចផលិតថាមពលបាន ៧០០មេហ្គាវ៉ាត់ ។

ក្នុងកិច្ចប្រជុំនាព្រឹកមិញនេះ គណៈរដ្ឋមន្ត្រី ក៏បានអនុញ្ញាតឱ្យវិនិយោគលើគម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូន ២៣០គីឡូវ៉ុល ភ្ជា​ប់​​​ពីរោងចក្រអគ្គិសនីធ្យូងថ្មក្នុងខេត្តឧត្តរមានជ័យ ទៅកាន់អនុស្ថានីយខាងកើតខេត្តសៀមរាបផងដែរ។ គម្រោងនេះអ​នុវត្ត​ន៍​​​ដោយក្រុមហ៊ុន HAN SENG COAL MINES CO.,LTD ជាទុនវិនិយោគជាង ៦១លានដុល្លារអាមេរិក ។

លោក ផៃ ស៊ីផាន បានឱ្យដឹងថា គម្រោងវិនិយោគទាំង៣ដែលរាជរដ្ឋាភិបាលបានអនុម័តនេះ មានភាពចាំបាច់ក្នុងការបំពេ​ញ​ឱ្យបានគ្រប់គ្រាន់នូវប្រភពអគ្គិសនី ធានាសុវត្ថិភាព និងសន្តិសុខ នៃការផ្គត់ផ្គង់អគ្គិសនីក្នុងព្រះរាជាណាចក្រកម្ពុជា ពីឆ្នាំ​២០​២១ ដល់ឆ្នាំ២០២៤។ ធានាឱ្យមានស្ថិរភាពផ្គត់ផ្គង់នៅរដូវប្រាំង ដែលវារីអគ្គិសនីរបស់យើងមួយភាគធំពុំមានលទ្ធភាពផលិត​បា​នច្រើន ការចរចាលើបច្ចេកទេសនិងហិរញ្ញវត្ថុមានលក្ខណៈសមរម្យ អាចចូលរួមបន្ថយថ្លៃអគ្គិសនីបន្ថែមទៀតជូនអ្នកប្រើប្រា​ស់អគ្គិសនីនៅកម្ពុជា ឆ្លើយតបនឹងគោលនយោបាយបន្ថយថ្លៃអគ្គិសនីរបស់រាជរដ្ឋាភិបាល រួចម្យ៉ាងទៀងកង្វល់លើបញ្ហាបរិ​ស្ថានត្រូវបានដោះស្រាយដោយសមស្រប តាមគោលការណ៍ក្រសួងបរិស្ថាន។

យោងតាមក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០១៩ កម្ពុជាមានទំនប់វារីអគ្គិសនីចំនួន៧ ផ្តល់ថាមពលសរុបចំ​នួ​ន ១,៣២៨មេហ្កាវ៉ាត់, រោងចក្រអគ្គិសនីដើរដោយធ្យូងថ្មចំនួន២ ផ្តល់ថាមពលសរុបចំនួន ៦៤០មេហ្គាវ៉ាត់, រោងចក្រអគ្គិសនី​ដើ​រ​ដោយចំហេះប្រេងខ្មៅ តល់ថាមពលសរុបចំនួន ២៧៤មេហ្កាវ៉ាត់, រោងចក្រអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យចំនួន២ តល់ថា​ម​ពល ៩០មេហ្កាវ៉ាត់ និងអគ្គិសនីដើរដោយជីវឧស្ម័ន តល់ថាមពល ៥៦មេហ្កាវ៉ាត់។

ប្រភពថាមពលទាំងនេះ ធ្វើឱ្យកម្ពុជាមានថាមពលអគ្គសនីក្នុងប្រទេសសរុប ២,៣៨៨មេហ្កាវ៉ាត់។ ដើម្បីបំពេញតម្រូវប្រើប្រាស់​ថា​មពលអគ្គិសនី ដែលកើនឡើងជារាល់ឆ្នាំនោះ កម្ពុជា បាននាំចូលថាមពលអគ្គិសនីពីប្រទេសជិតខាងរួមមានប្រទេសថៃ វៀ​ត​​​ណាម និងឡាវ ប្រមាណ ៤៤២.៥មេហ្កាវ៉ាត់ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com