ភ្នំពេញ ៖ ក្រុមពលរដ្ឋដែលរស់នៅជុំវិញបឹងតាមោកដែលរស់នៅតាមមាត់បឹងនៅតែមេីលឃេីញអ្នកមានអំណាចបានកំពុងចាក់ដីលុបបឹងនិងធ្វេីសំណង់រឹងបុកគ្រឹះធ្វេីរបងហ៊ុព័ទ្ធយកធ្វេីកម្មសិទ្ធស្ថិតនៅតំបន់ទ្រនប់តាកៅ ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញដែលជាដីការពារដោយអនុក្រឹត្យហេីយសម្តេច ហ៊ុន សែន ក៍ធ្លាប់បានដាក់បទបញ្ជាឲ្យអាជ្ញាធរការពារឲ្យបានមុឺងម៉ាត់នៅផ្ទៃបឹងតាមោកនេះតែផ្ទុយទៅវិញមានអ្នកមានអំណាចនៅតែផ្គេីនបទបញ្ជារបស់សម្តេច ហ៊ុន សែន និងមិនខ្វល់អំពីច្បាប់អ្វីបន្តិចសោះឡេីយកម្ពុជាព្រោះគាត់ជាអ្នកធំ។
ហេីយពលរដ្ឋបានបន្តលេីកឡេីងថាបេីពួកគាត់វិញកុំថាឡេីយធ្វេីសំណង់រឹង សូម្បីតែធ្វេីផ្ទះខ្ទមសម្រាប់រស់នៅប្រកបរបរនេសាទនៅតំបន់នោះក៍មិនបានផង ហេីយពួកគាត់សូមឲ្យអាជ្ញាធរមានសម្តកិច្ចជាពិសេសសម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន មេត្តាពិនិត្យមេីលមន្តី្រខិលខូច មន្ត្រីគ្រាប់ល្ពៅស្ងោរ និងមានវិធានការចំពោះករណីខាងលេីនេះផង។ទាក់ទិននិងការលុបបឹងនិងធ្វេីសំណង់ក្នុងបឹងតាមោកនេះខាងសាលាខណ្ឌព្រែកព្នៅក៍ធ្លាប់បានចុះហាមឃាត់ជាច្រេីនលេីកផងដែរគីចាប់តាំងពីសំណង់ចាក់ដី បុកគ្រឹះ រហូតដល់ធ្វេីរបងកាន់តែខ្ពស់ទៅៗអ្នកហាមបានតែហាមតែអ្នករំលោភធ្វេីនៅតែធ្វេីព្រោះជាអ្នកធំ អ្នកមានអំណាច រីឯឯកឧត្តម ឃួង ស្រង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញលោកធ្លាប់បានឆ្លេីយតបប្រាប់អ្នកព័ត៌មានយេីងថាលោកនិងឲ្យកម្លាំងចុះទៅពិនិត្យមេីលបន្ទាប់មកកម្លាំងរបស់លោកបានត្រឹមមេីលតែមិនឃេីញមានចំណាត់ការអ្វីនោះទេព្រោះនៅតែធ្វេីដដែល។
សូមបញ្ជាក់ថានៅថ្ងៃទី០៣ខែកុម្ភ:ឆ្នាំ២០១៦រារដ្ឋាភិបាលបានចេញអនុក្រឹត្យស្តីពីការកំណត់ផ្ទៃបឹងចំនួន ៣២៣៩ហិកតាដែលគ្របដណ្តប់បឹងតាមោក ( បឹងកប់ស្រូវ ) និងដីជុំវិញទុកឲ្យជាសម្បត្តិសាធារណៈរបស់រដ្ឋ ៕