ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

រដ្ឋាភិបាលជប៉ុន សម្រេចផ្តល់ថវិកាសរុប៧២៩.៥០៩ដុល្លារអាមេរិក សម្រាប់គាំទ្រដល់សកម្មភាពបោសសម្អាតមីននៅកម្ពុជា

រាជធានីភ្នំពេញ ៖ ដើម្បីកាត់បន្ថយការគំរាមកំហែងពីគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រដ្ឋាភិបាលជប៉ុន សម្រេចផ្តល់ថវិកាសរុប៧​២៩​.​៥​០៩ដុល្លារអាមេរិក សម្រាប់គាំទ្រដល់ស​ក​ម្មភាពបោសសម្អាតមីននៅកម្ពុជា ។
ថ្លែ​​​ងក្នុងពិធីចុះហត្ថលេខាលើជំនួយឧបត្ថម្ភ សម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន នាស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា នៅ​​​ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧ​ត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រ​ទេស​ជ​ប៉ុ​នប្រចាំកម្ពុជា បានឲ្យដឹងថា នេះជាជំនួយសម្រាប់ឆ្នាំទី៣ សម្រាប់ការអនុវត្តគម្រោងផ្ទេ​រ​​បច្ចេកទេសមេកានិចគ្រប់ជ្រុងជ្រោ​យ ក្នុងការបោសសម្អាតមីននៅក្នុងខេត្តកំពង់ធំ ។
ឯ​​​​ក​​ឧត្តម មានប្រសាសន៍ថា ប្រជាជនក្នុងតំបន់នេះ នឹងរួចផុតពីការភ័យខ្លាចដោយសារកាកសំណល់ជាតិផ្ទុះពីសង្គ្រាម ហើយ​គ​​​​ម្រោងនេះ នឹងរួមចំណែកក្នុងការកែលម្អប​រិ​ស្ថា​ន ដើម្បីឲ្យការរស់នៅរបស់ប្រជាជនអាចប្រព្រឹត្តទៅបានប្រកប ដោ​យ​ស្ថិ​រភាព និ​ងអភិវឌ្ឍន៍សហគមន៍របស់ពួកគេបន្តទៀត។
តា​មការឲ្យដឹងរបស់លោក ស៊ុអេណាហ្កា ណូរិយូស៊ី ប្រធានតំណាងអង្គការសកម្មភាពកម្ចាត់មីនជប៉ុន ហៅកាត់ JMAS បានប​ញ្ជា​ក់​ថា គម្រោងនេះ នឹងធ្វើការអភិវឌ្ឍលើប​ច្ចេ​កទេសមេកានិច ក្នុងការបោសសម្អាតមីន ដោយប្រើម៉ាស៊ីនដោះមីន ម៉ាស៊ីន​ដោះ​គ្រាប់បែកចង្កោម និង ដ្រូន(Drone)នៅក្នុងតំបន់ដែលសម្បូរទៅដោយគ្រាប់មីន និងគ្រា​ប់បែកចង្កោមនៅ​លា​យបញ្ចូលគ្នា​ ។ គម្រោងនេះ ក៏បង្កើនសមត្ថភាពក្រុមបោសសម្អាតកាកសំណល់ជាតិផ្ទុះរបស់មជ្ឈមណ្ឌលសក​ម្មភាពកំចាត់មីនកម្ពុជា ហៅ​កាត់ C​M​​​​AC ក្នុងកិច្ចពន្លឿនការបោសសម្អាតកាកសំណល់ជាតិផ្ទុះពីសង្គ្រាម ។

សូមបញ្ជាក់ថា នៅក្នុងពិធីចុះហត្ថលេខាលើជំនួយឧបត្ថម្ភនៅថ្ងៃដដែលនេះដែរ ក៏មានការផ្តល់ថវិកាសម្រាប់គម្រោងស​ន្តិ​សុខ​ស្បៀ​ង និងអាហារូបត្ថម្ភ ក្នុងខេត្តកំពង់ឆ្នាំង ស​ម្រាប់ឆ្នាំទី៣ ក្នុងទឹកប្រាក់សរុប ២៦៥.៥៥២ដុល្លារ និងគម្រោ​ង​លើ​កកម្ពស់ស្ថា​ន​ភាពកសិកម្មប្រកបដោយចីរភាព ដើម្បីកាត់បន្ថយភាពក្រីក្រនៅក្នុងខេត្តកំពង់ចាម ក្នុងទឹកប្រាក់សរុប៤៣៦.៧៩១ដុល្លារផ​ង​ដែរ ។

ឯកឧត្តម ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ប្រទេសកម្ពុជា បាននឹងកំពុងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ប៉ុ​ន្តែ​​នៅតែមានបញ្ហាប្រឈមមួយចំនួន ដែលត្រូវ​បា​នដោះស្រាយដើម្បីកែលម្អនូវគុណភាពជីវភាពរស់នៅរបស់ប្រជាជ​ន​​​ដូចជា៖ កា​រ​បោសសម្អាតមីន ការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍសង្គម រួមទាំងបរិស្ថាន សុខាភិបា​ល និងការអប់រំ។
យោ​ងតាមរបាយការណ៍របស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានឲ្យដឹងថា កម្មវិធីជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅ​រដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅកម្ពុជា ចា​ប់ពីឆ្នាំ២០០២ ដើម្បីជួយដល់ការអភិវឌ្ឍនៅកម្រិតមូលដ្ឋាន ដោយមកដល់​ប​ច្ចុ​ប្បន្ន ជំនួយនេះមានទឹកប្រាក់ជាង៤០លានដុល្លារ លើគម្រោងចំនួន១២៨ ដោយផ្តោតលើការលើកកម្ពស់វិស័យអប់រំនៅក​ម្រិ​​​តមូលដ្ឋាន សុខាភិបាល កសិកម្ម និងសកម្មភាពបោសសម្អាតមីន ជាដើម ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com