ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ក្រសួងព័ត៌មាន បង្កើនការរឹតបន្តឹងចំពោះបុគ្គល ឬប្រព័ន្ធផ្សព្វផ្សាយណា​ ដែលផ្សាយព័ត៌មានមិនពិត ក្នុ​ង​​លក្ខណៈបំផុសបំផុល

ក្រសួងព័ត៌មានបង្កើនការរឹតបន្តឹងចំពោះបុគ្គល ឬប្រព័ន្ធផ្សព្វផ្សាយណា ដែលផ្សាយព័ត៌មានមិនពិត ក្នុងល​ក្ខណៈបំផុសបំផុល ជាពិសេសទាក់ទងនឹងបញ្ហាជំងឺដែលកំពុងរីកដុះដាលនៃជំងឺកូវីដ ១៩ (Covid 19) ។

ក្នុងកិច្ចប្រជុំគណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ នៅព្រឹកថ្ងៃទី ១៩  ខែ មីនា ឆ្នាំ ២០២០ ឯ​ក​ឧត្តម ផុស សុវណ្ណ  អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន  បានឱ្យដឹងថា ក្រសួងនឹងមានគោលដៅ ប្រឆាំង ទប់ស្កាត់ រាល់ការផ្សព្វផ្សាយរាល់ខ្លឹមសារព័ត៌មានមិនពិត នៅតាមគេហទំព័រ និងបណ្ដាញសង្គមក្នុងប្រទេសកម្ពុជា  ដែលមានចេតនាបង្កចលាចល បំប៉ោងព័ត៌មាន  ។ ក្រសួងនឹងមានវិធានការ ដើម្បីកំណត់បានអត្តសញ្ញាណរបស់  Account ឬPage Account Facebook  ដែលមានសក​ម្មភាព ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ។

ឯកឧត្តម បន្តថា ក្រសួងនឹងមានវិធានការ តាមរយៈអាជ្ញាធរ បើសិនជាភារកិច្ចណាដែលក្រសួងព័ត៌មានធ្វើ គឺក្រសួងព័ត៌មា​ន  អាចរៀបចំចេញជាសេចក្ដីបំភ្លឺទៅសាធារណៈជនតាមរយៈយន្តការ ជារបស់អគ្គនាយកដ្ឋា​ន​ព័ត៌មាន និងសោតទស្សន៍ ជាក្រុមការងារដែលថ្នាក់ដឹកនាំក្រសួងព័ត៌មាន ឬក៏អ្នកនាំពាក្យរបស់រាជធានី ខេត្ត ដើម្បីឆ្លើយបំភ្លឺបញ្ហានីមួយៗ។ ហើយចំណុចមួយទៀតគឺយើងគិតថាអង្គភាពសារព័ត៌មានរបស់រដ្ឋរបស់យើង  អាចមានវិទ្យុជាតិកម្ពុជា  ទូរទស្សន៍ជាតិកម្ពុជា  ទីភ្នាក់ងារសារព័ត៌មានកម្ពុជា  ហើយក៏ដូចជាវិទ្យុFM​ជា​​​តិ អាចធ្វើសម្ភាសន៍ផ្ទាល់ជាមួយនឹង បុគ្គលដែលអាចស្រាយបំភ្លឺបាននូវបញ្ហានេះ  ដើម្បីបំភ្លឺជូន​សាធា​រណ​ជ​ន។
“យន្ដការដទៃទៀត ដែលឯកឧត្តមរដ្ឋលេខាធិការប្រធានអង្គប្រជុំ  បានសម្រេចដែរគឺយើងសម្រេចពីវិធាននូវការដែលយើងបានធ្វើកន្លងទៅ  យើងមានវិធានការ៣យើងបានធ្វើ គឺទាក់ទងជាមួយនឹងការធ្វើម៉េចកំ​ណ​ត់បាននូវផេកខោនខុស  យើងផ្ញើជូនទៅតាមជាក់ស្ដែង ។ ប្រសិនថាបើសិនជាអង្គភាពដែលមានចុះបញ្ជីនៅ​ក្រសួងខុស ក្រសួងចាត់ការទៅតាមអន្តរក្រសួងប្រៃសណីយ៍ទូរគមនាគមន៍  ក្រសួងព័ត៌មាន និងក្រសួងមហាផ្ទៃកន្លងទៅ ។ ទី២គឺយើងធ្វើការសហការជាមួយក្រុមហ្វេសប៊ុក។ ហើយក៏យើងបានទទួលការរៀបចំនិងធ្វើ report  ទាក់ទងតាមគោលការណ៍របស់ហ្វេសប៊ុកដែរបើសិនជាវាខុសឆ្គងយើងអាចធ្វើ report នេះជាគោ​លការណ៍បីកន្លងទៅដែលយើងអនុវត្ត” ។

ឯកឧត្តម អ៊ុក ប្រាថ្នា រដ្ឋលេខាធិការ ប្រចាំការ ក្រសួងព័ត៌មានចាត់ទុកថា ប្រពន្ធ័ផ្សព្វផ្សាយរបស់រដ្ឋ វិទ្យុ ទូ​រទស្សន៍ជាតិកម្ពុជា  ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP និងទស្សនាវដ្តីកម្ពុជា  ជាប្រពន្ធ័ផ្សព្វផ្សាយឈានមុខគេក្នុងការផ្សាយព័ត៌មាន ពិត ត្រឹមត្រូវ និងឆ្លើយតបឆាប់រហ័ស ទៅនិងព័ត៌មាន ក្លែងក្លាយ ។

សូមបញ្ជាក់ថា ក្រសួងព័ត៌មាន សម្រេចបង្កើតគណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ តា​ម​ប្រព័ន្ធផ្សព្វផ្សាយ និងតាមបណ្តាញទំនាក់ទំនងសង្គមនានា នៅព្រះរាជាណាចក្រកម្ពុជា មានប្រធាន អនុប្រធាន និងសមាជិកចំនួន ២៣រូប ដើម្បីរាំងខ្ទប់ព័ត៌មានក្លែងក្លាយ ដែលធ្វើឱ្យខូចសណ្តាប់ធ្នាប់ និងធ្វើឱ្យចលាចលនៅក្នុងសង្គម ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com