ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។ => ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធាន និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតពានង្វាន់ជេីងឯកវិទ្យាល័យ​ អេអាយអេ​ លើកទី៤ => វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។ => អាខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅក្រុងកំពង់ចាម => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ => សភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា​ (AmCham Cambodia) បានកោតសរសើរចំពោះសមិទ្ធិផល ១ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ​ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទជាមួយវិស័យឯកជន។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួន សម្រាប់ការវិនិយោគបរទេសនៅកម្ពុជា។ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ => លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល។ => ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។
0

ក្រសួងអប់រំយុវជន និងកីឡា គ្រោង រៀបចំការប្រកួតប្រជែងពានរង្វាន់ស៊ីមេអូ-ជប៉ុនឆ្នាំ២០២០

រាជធានីភ្នំពេញ ៖ ក្រសួងអប់រំយុវជន និងកីឡា គ្រោង រៀបចំការប្រកួតប្រជែងពានរង្វាន់ស៊ីមេអូ-ជប៉ុនឆ្នាំ២០២០ ក្រោមប្រធានបទបញ្ហាធ្លាស្ទិចសម្រាប់ការផ្លាស់ប្តូរសហគមន៍ ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងរួមចំណែកការពារអេកូឡូស៊ី ។
សេចក្តីជូនដំណឹងរបស់ក្រសួងអប់រំយុវជននិងកីឡា បានប្រកាសដល់ គ្រប់គ្រឹះស្ថានអប់រំសាធារណៈ និងឯកជនចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សាអប់រំ វិជ្ជាជីវៈ និងអប់រំបច្ចេកទេសទាំងអស់ ចូលរួមប្រកួតប្រជែងពានរង្វាន់ស៊ីមេអូ-ជប៉ុនឆ្នាំ២០២០ ក្រោមប្រធានបទបញ្ហាធ្លាស្ទិចសម្រាប់ការផ្លាស់ប្តូរសហគមន៍។កម្មវិធីនេះក្រសួង បានសហការជាមួយ លេខាធិការដ្ឋាន SEAMEO និងវិទ្យាសាស្ត្រនៃប្រទេសជប៉ុន រៀបចំឡើងក្នុងគោលបំណង សម្រាប់ការអភិវឌ្ឍការអប់រំប្រកបដោយចីរភាព លើប្រធានបទ បញ្ហាប្លាស្ទិចសម្រាប់ការផ្លាស់ប្តូរសហគមន៍ ទៅកាន់គោលដៅគ្រឹះស្ថានអប់រំសាធារណៈ និងឯកជនចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សាអប់រំវិជ្ជាជីវៈ និងអប់រំបច្ចេកទេស ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងអំពីប្រព័ន្ធគ្រប់គ្រងកាកសំណល់និងគំនិតផ្តួចផ្តើម ស្តីពីការគ្រប់គ្រងប្លាស្ទិកនៅក្នុងសាលារៀនទាំងអស់នៅតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសជប៉ុន ដែលរួមចំណែកដល់ការផ្លាស់ប្តូរសហគមន៍និងប្រព័ន្ធអេកូឡូស៊ី ។ ចែករំលែកគំនិតផ្តួចផ្តើមនិងការអនុវត្តល្អៗ ដែលគាំទ្រដល់ការអភិវឌ្ឍការអប់រំប្រកបដោយចីរភាព តាមរយៈការធ្វើសមាហរណកម្មប្រព័ន្ធគ្រប់គ្រងសំណល់ប្លាស្ទិក ទៅក្នុងកម្មវិធីសាលា និងលើកទឹកចិត្តសាលារៀនឱ្យចូលរួមអភិវឌ្ឍន៍ កែលម្អសកម្មភាព និងកម្មវិធីអប់រំប្រកបដោយចីរភាព ។
ប្រភពដដែលបន្តថា គ្រឹះស្ថានអប់រំដែលមានចំណាប់អារម្មណ៍ចូលរួមប្រកួតប្រជែងក្នុងកម្មវិធីខាងលើអាចរៀបចំសំណុំឯកសារ និងបញ្ជូនព័ត៌មានអំពីសកម្មភាពឬក៏កម្មវិធីរបស់សាលារៀង ៗខ្លួន ទាក់ទងនឹងប្រធានបទខាងលើទៅកាន់អាសយដ្ឋានអ៊ីម៉ែល seameojapan.award@seameo.org ។ ចំពោះគ្រឹះស្ថានអប់រំសាធារណៈ និងឯកជន ដែលជាប់ចំណាត់ថ្នាក់លេខ១ នឹងទទួលបានថវិកាចំនួន១.៥០០ ដុល្លាសហរដ្ឋអាមេរិក និងដំណើរទស្សនកិច្ចសិក្សាទៅកាន់ប្រទេសជប៉ុន លេខ២ ទទួលបានថវិកាចំនួន ១.០០០ ដុល្លាសហរដ្ឋអាមេរិក លេខ៣ ទទួលបានថវិកាចំនួន៥០០ដុល្លាសហរដ្ឋអាមេរិក និងលេខ៤ ជារង្វាន់ពិសេសពីលេខាធិការដ្ឋាន SEAMEO ។
សូមបញ្ជាក់ថា កាលបរិច្ឆេទចាប់ទទួលពាក្យ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ link.seimeo.org/2020 SEAMEOJapanESDAward ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com